សេដ្ឋកិច្ចពិភពលោក ព្រឹកនេះ (20/01/2021)


សេដ្ឋកិច្ចពិភព​លោក ព្រឹកនេះ (25/12/2020)

Global Business This Morning - Cambonomist

បច្ចុប្បន្នភាព​ផ្សារ​ហ៊ុន​អន្តរជាតិ

សហរដ្ឋអាមេរិក - ផ្សារហ៊ុន Wall Street របស់អាមេរិក បិទបញ្ចប់​ការជួញដូរនៅល្ងាចថ្ងៃទី២៤ ធ្នូ ជាមួយ​នឹង​ការ​កើនឡើងបន្តិចបន្តួច

សន្ទស្សន៍ហ៊ុន​ធំៗជាច្រើន នៅ​លើ​ផ្សារហ៊ុន​សហរដ្ឋ​អាមេរិក មានការ​កើនឡើង​បន្តិចបន្តួច នៅពេលបិទបញ្ចប់​ការជួញដូរនៅថ្ងៃទី២៤ ធ្នូ ដោយសារ​ក្ដីសង្ឃឹម​ទៅលើ​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច​របស់​អាមេរិក ដែល​នឹង​កើត​មាន​ពេល​ដ៏ខ្លីខាងមុខ, ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​រវាង​អង់គ្លេស និងក្ដី​សង្ឃឹមទៅលើ​ការចែកចាយ​និង​ចាក់វ៉ាក់សាំងទូទាំង​សហរដ្ឋ​អាមេរិក ។ សន្ទស្សន៍ហ៊ុនធំៗទាំងបីរបស់សហរដ្ឋអាមេរិក រួមមាន S&P 500, Dow និង Nasdaq សុទ្ធតែបិទបញ្ចប់​ការជួញដូរ​ជាមួយនឹងកំណើន​វិជ្ជមាន ។ NASDAQ កើនឡើង ០,២៦% សន្ទស្សន៍​ហ៊ុន S&P 500 កើនឡើង ០,៣៥% និង​សន្ទស្សន៍​ហ៊ុន Dow: កើនឡើង ២៣% ។


អឺរ៉ុប - ផ្សារហ៊ុន​អឺរ៉ុប នៅថ្ងៃទី២៤ ធ្នូនេះ បិទបញ្ចប់​ដោយ​មានទាំងកើន​ឡើង ទាំងធ្លាក់​ចុះ ជាមួយនឹងសុទិដ្ឋិនិយម​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អង់គ្លេស-សហភាពអឺរ៉ុប

ផ្សារ​ហ៊ុនអង់គ្លេស FTSE 100 បិទបញ្ចប់​ដោយ​កើនឡើង​តិចតួចពោលគឺកើនឡើង ០,១% ចំណែក​ឯផ្សារ​ហ៊ុនរបស់​បារាំង CAC ធ្លាក់ចុះជិត ០,១% ហើយ​ផ្សារហ៊ុន IBEX របស់​អេស្ប៉ាញ ហក់ឡើង​បន្តិច គឺ ឡើង ០,៥% ។ ផ្សារ​ហ៊ុនអាល្លឺម៉ង់​និងអ៊ីតាលី មិន​បើក​ដំណើរការទេ ព្រោះជា​ថ្ងៃឈប់​សម្រាកមុន​បុណ្យ​គ្រិស្តម៉ាស។

ភាគហ៊ុន​របស់ធនាគារ​អង់គ្លេស​មួយចំនួន មានកំណើន​ល្អ ខណៈដែល​អ្នក​ជួញដូរហ៊ុន​សង្ឃឹមទៅលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មរវាង​អង់គ្លេសនិងសហភាពអឺរ៉ុប​ ក្នុង​នោះហ៊ុន​របស់ធនាគារ Lloyds ហក់ឡើង ៤%, Barclays កើនឡើង ១,៨% និង Natwest ហក់ឡើង ១,២% ។


អាស៊ី - ផ្សារហ៊ុនអាស៊ីសំខាន់ៗ បិទបញ្ចប់ការជួញដូរ​ជាមួយនឹងភាព​​វិជ្ជមាន

ផ្សារហ៊ុន Shanghai Composite បានកើនឡើង ០,៩៩%, ផ្សារហ៊ុន Hang Seng កើនឡើង ០,១៦% ផ្សារហ៊ុន Nikkei របស់ជប៉ុន ធ្លាក់ចុះ ០,០៤% ប៉ុន្តែ លេចធ្លោជាងគេគឺ​ផ្សារ​ហ៊ុន​ KOSPI របស់កូរ៉េ​ខាងត្បូង​ដែល​កើន​ឡើង​ជិត ២% ។


សេដ្ឋកិច្ច​ពិភពលោក

អង់គ្លេស-អឺរ៉ុប (Brexit) - ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយគ្នា នៅមុន​ពេល​កំណត់​នៃការចាកចេញ​របស់​អង់គ្លេស​ពីប្លុក​សហភាពអឺរ៉ុប

នៅទីបំផុត ចក្រភពអង់គ្លេស​និង​សហភាពអឺរ៉ុប បាន​ឯកភាពគ្នា​ហើយ លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មទ្វេភាគី នៅមុន​ថ្ងៃទី៣១ ខែធ្នូ ដែលជា​ពេល​កំណត់​នៃការ​ចាកចេញ​របស់​អង់គ្លេស​ពី​ប្លុក​សហភាពអឺរ៉ុប ។ ភាគីទាំងពីរចរចា​គ្នា​យ៉ាងតឹងតែង​តាំង​ពី​ខែមីនា មក ហើយ​កិច្ច​ព្រមព្រៀងនេះ នឹងត្រូវ​ផ្ដល់​សច្ចាប័ន​ដោយ​សភា​អង់គ្លេស និង​សភា​សហភាពអឺរ៉ុប នៅក្នុង​ពេល​ដ៏ខ្លី​ខាងមុខ ។ < អានលម្អិត >


ពិភពលោក​ - ADB ព្យាករថា ពិភពលោកអាចនឹងខាតបង់ ៥,៤ ទ្រីលានដុល្លារ នៃ GDP នៅឆ្នាំ២០២១ ដោយសារតែវិបត្តិកូវីដ-១៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការប៉ាន់ប្រមាណថា ពិភពលោកនឹងអាចខាតបង់ដល់ប្រមាណជាង ៥,៤ ទ្រីលានដុល្លារអាមេរិក នៃ GDP នៅឆ្នាំ២០២១ខាងមុខនេះ។ ការប៉ាន់ស្មាននេះ គឺដោយសារតែធនាគារនេះ ព្យាករថា GDP របស់ពិភពលោកនៅឆ្នាំ២០២១ នឹងធ្លាក់ចុះពី ៣,៦% ទៅ ៦,៣% ទាបជាងសន្ទុះដែលបានរំពឹងទុក ប្រសិនបើគ្មានការរាតត្បាតនៃកូវីដ-១៩។ < អានលម្អិត >


ចិន - Alibaba - តម្លៃ​ហ៊ុន​របស់ក្រុមហ៊ុន អាលីបាបា ធ្លាក់ថ្លៃ បន្ទាប់ពីអាជ្ញាធរចិន​បើក​ការស៊ើបអង្កេត​ប្រឆាំងការរកស៊ីផ្ដាច់មុខ ទៅលើ​ក្រុមហ៊ុនយក្ស​មួយនេះ

ដំណឹងនៃការបើក​ការស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន​អ៊ិនធើណិត​ដ៏ធំបំផុតនៅចិន គឺក្រុមហ៊ុន​ អាលីបាបា បាន​នាំឲ្យ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុននេះ​ធ្លាក់ចុះ ។ អាជ្ញាធរ​ចិន​បានផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​អនឡាញថា ខ្លួន​បាន​បើក​ការស៊ើបអង្កេតទៅលើ​ក្រុមហ៊ុន អាលីបាបា ពីបទ​ធ្វើ​ជំនួញ​ផ្ដាច់​មុខដែល​ខុសច្បាប់ ។ < អានលម្អិត >