ព័ត៌មាន

ព័ត៌មាន​អំពី​សេដ្ឋកិច្ច និង​សង្គម អម​ដោយ​រូបភាព​ល្អៗ​និង​មាន​អត្ថន័យ ព្រមទាំង​វីដេអូ​គ្លីប។ ​ប្រធាន​បទ​នៃ​ដំណឹង និង​អត្ថបទ​ស៊ីជម្រៅ ត្រូវ​បាន​សម្រិត​សម្រាំង​ផ្ដោត​ទៅ​លើ​អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់​នៅ និង​ធុរកិច្ច​របស់​លោក​អ្នក។

អគារ Exchange Square កម្ពស់២៦ជាន់ បើកសម្ពោធផ្លូវការហើយ ក្រោយពីដំណើរ​ការ​សាកល្បង​បានមួយរយៈ

ដោយ​ សូរ ចាន់ណា
អគារពាណិជ្ជកម្មទំនើបមួយដែលមានឈ្មោះថា EXCHANGE SQUARE កម្ពស់២៦ជាន់ ដែលស្ថិតនៅក្បែរអគារវឌ្ឍនៈ និងអគារកាណាឌីយ៉ានោះ បានសម្រេចបើកសម្ពោធជាផ្លូវការហើយ ក្រោយពីអគារនេះ បានបើកជួលសាកល្បង (Soft Opening) ការិយាល័យ និងហាងមួយចំនួន អស់មួយរយៈពេលកន្លងមកនេះ។ អគារមួយនេះ ត្រូវបានដឹងថា វិនិយោគដោយក្រុមហ៊ុនអចលនទ្រព្យហុងកុងលែន HONGKONG LAND (PREMIUM INVESTMENT) LIMITED ។