#ការដោះស្រាយបណ្តឹងក្នុងវិស័យហិរញ្ញវត្ថុ

Articles by Tag ការដោះស្រាយបណ្តឹងក្នុងវិស័យហិរញ្ញវត្ថុ

ធនាគារជាតិនឹងរៀបចំយន្តការទទួលបណ្តឹង និងដោះស្រាយជូនពលរដ្ឋ ដែលជួបបញ្ហារឿងផ្ទេរ ដក និងដាក់ប្រាក់

ដោយ​ សឿន វណ្ណឌេត
ធនាគារជាតិនៃកម្ពុជានឹងរៀបចំយន្តការទទួលបណ្តឹង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលតែងតែជួបបញ្ហាពេលមកទទួល និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា សំដៅជួយពន្លឿនការដោះស្រាយ កាត់បន្ថយបញ្ហា និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា តាមរយៈយន្តការនេះនឹងជួយឲ្យប្រជាពលរដ្ឋដឹងពីនីតិវិធី និងរយៈពេលជាក់លាក់ក្នុងការដោះស្រាយបញ្ហា និងបែបបទក្នុងការដាក់បណ្តឹងជាដើម។