#ប្រាក់រៀល-ប្រាក់ដុល្លារ

Articles by Tag ប្រាក់រៀល-ប្រាក់ដុល្លារ

លោកជំទាវ ជា សិរី៖ ការធ្លាក់ចុះទំនុកចិត្តលើប្រាក់រៀល បានជំរុញឱ្យមានដុល្លារូបនីយកម្មនៅកម្ពុជា

ដោយ​ ខន ណារី
ក្រោយចំណាយពេលអស់១០ឆ្នាំ លើកិច្ចការសិក្សាស្រាវជ្រាវ នៅទីបំផុតសៀវភៅស្ដីពី«ដុល្លារូបនីយកម្មនៅកម្ពុជា៖ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច» ត្រូវបានបោះពុម្ពផ្សព្វផ្សាយជាផ្លូវការ។ សៀវភៅនេះ គឺជាលទ្ធផលនៃកិច្ចសហការស្រាវជ្រាវរួមគ្នារវាង ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីអង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស។