#រុស្ស៊ី - កូរ៉េខាងត្បូង

Articles by Tag រុស្ស៊ី - កូរ៉េខាងត្បូង

រុស្ស៊ីព្រមានកូរ៉េខាងត្បូងទុកជាមុន បន្ទាប់ពីទីក្រុងសេអ៊ូលពិចារណាផ្ដល់អាវុធឱ្យអ៊ុយក្រែន

ដោយ​ ហ៊ុន គន្ធថៃ
ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ បានបញ្ចេញសារព្រមានចំៗ ទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលបានបង្ហាញជំហរថា ក្នុងករណីចាំបាច់ ខ្លួននឹងផ្តល់សព្វាវុធឱ្យប្រទេសអ៊ុយក្រែន។ តាមរយៈការប្រកាសអំពីលទ្ធភាពពង្រីកជំនួយឱ្យអ៊ុយក្រែនដោយប្រធានាធិបតី យូន ស៊ុក យើល បែបនេះ គេមើលឃើញថា មេដឹកនាំកូរ៉េខាងត្បូងហាក់ដូចជាចង់យកចិត្តប្រធានាធិបតីសហរដ្ឋអាមេរិក នៅមុនពេលមានជំនួបកំពូលជាមួយលោក ចូ បៃឌិន នៅសប្ដាហ៍ក្រោយ។