1063 views

Rolls-Royce បង្ហាញ​រថយន្ត​ថ្មី​​ម៉ូដែល Sweptail តម្លៃ​១៣​លាន​ដុល្លារ

ក្រុមហ៊ុនរថយន្ត​ Rolls Royce ទើប​បាន​ផលិត​រួចរាល់​នូវ​ម៉ូដែល​ថ្មី​បំផុត​មួយ ឈ្មោះ Sweptail ដែល​ក្រុមហ៊ុន​អះអាងថា អាច​ជា​រថយន្ត​ដែល​ថ្លៃ​ជាង​គេ​បំផុត នៅ​លើ​ពិភព​លោក។

រថយន្ត​ Rolls Royce ឈ្មោះ Sweptail នេះ ជា​ការផលិត​សម្រិត​សម្រាំង​បំផុត សម្រាប់​អតិថិជន​មួយ​រូប​គត់​ដែល​បាន​កុម្មង់​ឲ្យ​ក្រុមហ៊ុន​ Rolls-Royce ផលិត​ឲ្យ​រូប​គាត់។ 

រថយន្ត​ប្រណីត​ថ្មី​បំផុត​ដែល​មាន​តែ​មួយ​គ្រឿងគត់​នេះ ត្រូវ​បាន​បង្ហាញ​ដល់អ្នកសារព័ត៌មាននៅឯ Concorso d’Eleganza នៅក្រុង Villa d’Este កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ​២០១៧។

ក្រុមហ៊ុន Rolls-Royce បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ចាប់​ផ្ដើម​ផលិត​រថយន្ត​មួយ​គ្រឿង​យ៉ាង​ពិសេស​នេះ តាំង​ពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ ហើយ​ទើប​នឹង​ផលិត​រួចរាល់​ថ្មីៗ​បំផុត​នេះ​ប៉ុណ្ណោះ។ រថយន្ត​ Sweptail នេះ យក​លំនាំ​តាម​រថយន្ត​ Rolls-Royce កាល​សម័យ​ទសវត្ស​១៩២០។ 

យោងតាម​សារព័ត៌មាន The Telegraph រថយន្ត​ Rolls Royce ឈ្មោះ Sweptail នេះ មានតម្លៃ​ជាង ១២,៨​លានដុល្លារ​អាមេរិក។ ហើយ​ផ្អែក​តាម​តម្លៃ​នេះ Sweptail អាច​ក្លាយជា​រថយន្ត​ប្រណីត​មួយ​គ្រឿង ដែលមាន​តម្លៃខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក៕


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

21006 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុ…

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

8077 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា​ន…

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

5299 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នាក់…

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

4680 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បានងា…

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

4241 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្លះ…

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

3893 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន ន…