711 views

[Video] ឧកញ៉ា សៀ ឫទ្ធី៖ យើងនឹងនាំ​ SMEs ខិតកាន់តែជិត​ទៅរកវត្ថុធាតុដើម​នៅកម្ពុជា

គម្រោងបណ្ដុំ​សហគ្រាស​ធុនតូច​និងមធ្យម (SME Cluster) របស់ឧកញ៉ា សៀ ឫទ្ធី គ្រោងនឹងដាក់ឲ្យដំណើរការនៅខែមេសា ឆ្នាំ​២០២១​ខាង​មុខ​នេះហើយ ។ គម្រោង SME Cluster ដំបូង​គេ​នេះ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd. ដែល​ជាបុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន WorldBridge Group របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ។

លោក​ឧក​ញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​នឹង​យក SME Cluster ទៅ​ឲ្យ​កៀក​បំផុត នៅ​កន្លែង​ដែល​មាន​វត្ថុធាតុដើម ៖ «​នៅ​ទី​នេះ គឺ​គ្រាន់តែ​ជា​គំរូ​ម៉ូ​ដែល​មួយ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​ធ្វើ​នោះ គឺ​យើង​នឹង​យក SME Cluster ​នេះ ទៅ​ឲ្យ​កៀក​បំផុត នៅ​កន្លែង​ដែល​មាន​វត្ថុធាតុដើម​ នៅ​កន្លែង​ដែល​គាត់​មាន​វត្ថុធាតុដើម គឺ​អ្វី​ដែល​យើង​ចង់​ធ្វើ​គឺ ទៅ​កៀក​កន្លែង​ដែល​គាត់​ផលិត បាន​ន័យ​ថា វត្ថុធាតុដើម ដើម្បី​យក​វា​មក​ផលិត វា​អស់​ដើមទុន​តិច​»​។

លោក​ឧកញ៉ា បាន​បន្ថែម​ថា សម្រាប់​សហគ្រិន​ដែល​មាន​បំណង​រៀបចំ​ចង្វាក់​ផលិតកម្ម​ខ្លួន ចូល​មក​ក្នុង​SME Cluster នេះ គឺ​មិន​មាន​លក្ខខណ្ឌ​តម្រូវ ស្មុគស្មាញ​នោះ​ទេ មាន​តែ​ខាង​ក្រុមហ៊ុន​របស់​លោក​ជួយ​បន្ថែម​ទៀត ដូច​ជា ជួយ​ដល់​ការ​រក​ធនធាន រួម​មាន​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម​ដល់​សហគ្រាស​ទាំងនោះ​។ >> សូមទស្សនាវីដេអូខាងលើ !!


វីដេអូពេញនិយម


ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

21006 views
ផ្សារ​ទំនើប​ខ្នាត​យក្សចំនួន ៣ ដែល​កំពុង​សាងសង់ នៅ​តំបន់​ផ្លូវ​ ៦០ម៉ែត្រ ប៉ែក​ខាងត្បូង​រាជ​ធានីភ្នំពេ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុ…

ឧកញ៉ា សៀ ឫទ្ធី៖ មុន​នឹង​រក​ស៊ី​មុខ​របរ​អ្វី​មួយ ត្រូវ​គិត​បី​យ៉ាង

8077 views
ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា​ន…

៨​ចំណុច​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលនទ្រព្យ!

5299 views
តើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ក្នុង​វិស័យ​សេវា​កម្ម​អចលទ្រព្យ ឬ​ចង់​ក្លាយ​ជា​ភ្នាក់ងារ​អចលទ្រព្យ មែនទេ? តើ​អ្នក​ដឹង​ទេ ធ្វើ​ជា​ភ្នាក់…

មុន​នឹង​ទិញ​ដី​ឡូត៍ ត្រូវ​ពិនិត្យ​មើល​អ្វី​ខ្លះ? ស្ដាប់​អ្នក​ជំនាញ...

4680 views
អ្នកជំនាញសេដ្ឋកិច្ច ឬអ្នកជំនាញអចលនទ្រព្យភាគច្រើនផ្ដល់ប្រឹក្សាយោបល់ឲ្យវិនិយោគទៅលើវិស័យដីធ្លី ហើយថ្មីៗនេះ មនុស្សជាច្រើនដែលមានលុយសន្សំល្មម បានងា…

អន្តោ​ប្រវេសន៍ចិន​រស់នៅ​ប្រទេស​ណា​ខ្លះ​ច្រើន​ជាងគេបំផុត !

4241 views
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្លះ…

តើ​វិនិយោគចិន​ក្នុង​វិស័យ​សំណង់​មាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​អ្វីខ្លះ?

3893 views
ចិន​នាំ​មុខ​គេ​​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។ តើ​សំណង់ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន ន…