​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យរឹតបន្តឹងការវិនិយោគរបស់មហាយក្សចិន ក្នុងវិស័យយុទ្ធសាស្ត្រនានា នៅលើទឹកដីសហរដ្ឋអាម៉េរិក

ដោយ​ ​ ខេមបូណូមីស
សេតវិមានបានទម្លាយឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយដោយបញ្ជាឱ្យគណៈកម្មាធិការទទួលបន្ទុកការវិនិយោគរបស់បរទេសនៅលើទឹកដីសហរដ្ឋអាម៉េរិក (CFIUS) រឹតបន្តឹងការវិនិយោគរបស់មហាយក្សចិន ក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗនានា នៅលើទឹកដីសហរដ្ឋអាម៉េរិក ក្រោមហេតុផលការពារសន្តិសុខជាតិ។ ទន្ទឹមនេះ រដ្ឋាភិបាលអាម៉េរិក ក៏នឹងរឹតបន្តឹងការវិនិយោគរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក នៅក្នុងប្រទេសចិន ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។