ឥណ្ឌា

ឥណ្ឌាដាក់ចេញផែនការហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១,៣ ទ្រីលានដុល្លារក្នុងរយៈពេល ២៥ឆ្នាំខាងមុខ


នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី នៅថ្ងៃពុធនេះ បានប្រកាសដាក់ចេញនូវផែនការសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានទំហំទឹកប្រាក់រហូតដល់ទៅ ១,៣ ទ្រីលានដុល្លារក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។ ផែនការវិនិយោគដ៏សម្បើមនេះ គឺបង្ហាញពីមហិច្ឆតារបស់ឥណ្ឌាក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជំនាន់ក្រោយ និងកែលម្អការតភ្ជាប់ផ្នែកដឹកជញ្ជូន ព្រមទាំងបង្កើតការងារសម្រាប់មនុស្សរាប់សែននាក់ ជាពិសេសការពង្រឹងសេដ្ឋកិច្ចរបស់ឥណ្ឌាផ្ទាល់តែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តជាតិធំៗជាច្រើន។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី
ដោយ

ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបាននាយករដ្ឋមន្រ្តីឥណ្ឌា​ឱ្យឈ្មោះថា PM Gati Shakti ដែលមានន័យថា “អំណាចនៃល្បឿន” ។ គម្រោងនេះ​នឹងផ្តល់នូវការតភ្ជាប់​គ្នា​សម្រាប់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាសេវាកម្មដឹកជញ្ជូនទំនិញ ពោលគឺវាសំដៅ​កាត់បន្ថយថ្លៃដើមសម្រាប់​វិស័យភស្តុភារ បង្កើនសមត្ថភាពក្នុងការដឹកជញ្ជូន និងកាត់បន្ថយពេលវេលាធ្វើដំណើរជាដើម។

សូមជម្រាបថា ការចំណាយលើវិស័យ​ភស្តុភារកម្ម​របស់ឥណ្ឌា​មានកម្រិតខ្ពស់​ ពោលគឺស្មើ ១៣% នៃGPDរបស់ឥណ្ឌា ដែលវាធ្វើឱ្យប៉ះពាល់ដល់​ការប្រកួតប្រជែងក្នុងការនាំចេញ។​

តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ នាយករដ្ខមន្រ្តី​ឥណ្ឌា​បានឱ្យដឹងថា ឥណ្ឌានឹងក្លាយ​ទៅជា​ទិសដៅវិនិយោគ​ដែលទាក់ទាញ​ជាងពេលមុនៗ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះនឹងឆ្ពោះ​ទៅមុខក្នុងការធ្វើឱ្យក្រុមហ៊ុន​ផលិត​ក្នុងស្រុក​របស់​ឥណ្ឌាមាន​ភាព​ប្រកួតប្រជែង​នៅទូទាំង​ពិភពលោក ហើយវាជាការអភិវឌ្ឍថ្មីសម្រាប់ការបង្កើត​តំបន់សេដ្ឋកិច្ចនាពេលអនាគតផងដែរ ។

ទោះយ៉ាងណា លោក ណារ៉េនដ្រា ម៉ូឌី មិនបានបញ្ជាក់ពីផែនការ ដែលរដ្ឋាភិបាលគ្រោងនឹង​បង្កើនប្រាក់សម្រាប់ការចំណាយ​លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ​នៅឡើយទេ។ គ្រាន់តែបង្ហាញឲ្យដឹងថា គ្រប់ផ្នែកទាំងអស់នៃ​នាយកដ្ឋាន​របស់​រដ្ឋាភិបាលនីមួយៗ នឹងអាចតាមដានសកម្មភាព​ការងារទៅវិញទៅមកបានតាមរយៈការផ្តល់​នូវទិន្នន័យសំខាន់ៗ ការសម្របសម្រួលការងារ អំឡុងពេលកំពុងរៀបចំផែនការ និងប្រតិបត្តិគម្រោងទាំងនោះ ដើម្បីសម្រេចការងារ​បានរលូន និងទទួលបានផ្លែផ្កា។

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីបើកកោះបាលីទទួលទេសចរអន្តរជាតិឡើងវិញក្រោយបិទអស់១៨ខែ

ព័ត៌មាន
ដែនកោះបាលីឋានសួគ៌ទេសចរណ៍នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍ទី១៤ តុលានេះ បានបើកទ្វារទទួលយកទេសចរអន្តរជាតិឡើងវិញហើយ បន្ទាប់ពីការរាលដាលដ…

អូស្ត្រាលីថា «ទ្វារនៅតែចំហសម្រាប់វិនិយោគិនចិន» ប៉ុន្ដែបញ្ហាសន្ដិសុខជាតិនៅតែជាកិច្ចការស្នូល

ព័ត៌មាន
ប្រទេសអូស្ត្រាលីមិនបានបិទទ្វារចំពោះវិនិយោគិនចិននោះទេ ពោលគឺទ្វារនៅតែចំហរសម្រាប់ពួកគេ ប៉ុន្ដែ ក្ដីបារម្ភពីបញ្ហាសន្ដិសុខជាតិ និងការការពារហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ