ពានរង្វាន់ពលរដ្ឋគំរូ Smart

ពលរដ្ឋកម្ពុជាចំនួន១០នាក់ត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ពលរដ្ឋគំរូ Smart


ក្នុងរយៈពេល ២ខែកន្លងមកនេះ ពលរដ្ឋកម្ពុជាបានដាក់ពាក្យជ្រើសតាំងបុគ្គលណាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata។
ពានរង្វាន់ពលរដ្ឋគំរូ Smart
ដោយ

អ្នកត្រូវបាន​ជ្រើស​តាំងបានធ្វើអំពើ​ល្អផ្សេងៗ​គ្នា ​រាប់​ចាប់​ពី​បានជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​រហូត​​ដល់អ្នកដែល​ការពារ​  បរិស្ថាន​ និង​អ្នកដែល​បាន​រៃ​អង្គាស​ប្រាក់​សម្រាប់​​សប្បុរសធម៌។ បេក្ខជន​បេក្ខនារី​ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រទាំង​១០អ្នក​នេះ​​ នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធីរាត្រីសមោសមួយ​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២១ នៅ​ផ្សារ​ទំនើបអេអន ២ ជា​ពេលដែល​ម្ចាស់​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ប្រចាំឆ្នាំ​២០២០ នឹង​ត្រូវ​បានប្រកាស​ឡើង​ដោយគណៈកម្មការ​ដែល​មាន​​សមាជិក​ចំនួន ៣​នាក់។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata បានមាន​ប្រសាសន៍​ថា៖ “យើងខ្ញុំនៅ​ក្រុមហ៊ុន Smart ពិតជាមានសេចក្ដីរីករាយ​យ៉ាង​ខ្លាំងចំពោះពលរដ្ឋ​កម្ពុជា​ដែល​បាន​ចំណាយ​ពេល​វេលា​ជ្រើស​តាំង​បុគ្គល​ទាំង​ឡាយ​ណា​ដែលបាន​ធ្វើអំពើ​ល្អ​ដើម្បី​ជួយ​ដល់​ពួក​គេ ឬ​សហគមន៍​របស់​ពួកគេ”។

ជាមួយ​នឹងការ​ជ្រើសតាំង​រាប់រយ​ដែល​ត្រូវបានធ្វើរួចហើយ​នោះ អ្នក​រៀបចំ​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ កំពុង​ពិភាក្សា​គ្នា​អំពីបេក្ខភាពទាំង១០រូប​ជាមួយ​គណៈកម្មការ​មួយដែលមានសមាជិក ៣​នាក់។ ព័ត៌មានលម្អិត​អំពី​គណៈកម្មការ​របស់​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​​គំរូ​ស្មាត​ត្រូវបានរំពឹងថា​នឹង​ត្រូវ​ប្រកាស​នៅដើមខែមីនាខាងមុខ​នេះ។

បេក្ខភាពមួយរូបនឹងត្រូវបានជ្រើសរើសដោយគណៈកម្មការដើម្បី​ទទួលបានទឹកប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ។

លោក Thomas បានបន្ថែមថា៖ “យើងខ្ញុំ​ក៏មានការ​ស្ងើច​ស្ញែង​​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​ចំនួន និងគុណភាព​នៃការ​ជ្រើស​តាំង ក៏ដូចជាការ​ឆ្លើយ​តប​ពី​អ្នក​ត្រូវ​បានជ្រើសតាំង។ ក្នុងការ​រក្សា​ស្មារតី​របស់​យុទ្ធនាការ​នេះ អ្នក​​ត្រូវបានជ្រើសតាំង​ជាច្រើន​បានប្រាប់​យើង​ថា ពួក​គេ​នឹង​ធ្វើ​អំពើ​ល្អ​ដែល​ពួកគេ​បានធ្វើ​ជា​បន្ត​ទៀត បើ​ទោះ​ជា​ទទួលបាន​ឬ​មិនទទួល​បានពាន​រង្វាន់​ក៏ដោយ។ ហើយ​នេះ​​ពិត​ជា​អ្វី​ដែល​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart មាន​បំណង​ចង់​ឃើញ”។

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន   Smart Axiata បាន​ចាប់ផ្ដើមនៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ​របស់​យុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា»។ កម្មវិធី​ពាន​រង្វាន់ពលរដ្ឋ​គំរូ Smart គ្រាន់តែជា​គំនិត​ផ្តួច​ផ្តើម​មួយ​ក្នុងចំណោម​គំនិតផ្តួចផ្តើម និង​ព្រឹត្តិការណ៍​​នានា​នៃ​ទំនួល​ខុសត្រូវ​សង្គមរបស់​​សាជីវកម្ម​ប៉ុណ្ណោះ ដែល​បង្កើត​បានជា​យុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា»

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមមានមហិច្ឆតាបង្កើតឲ្យបាន ១,៥លានអាជីវកម្មនៅឆ្នាំ២០២៥

ព័ត៌មាន
ប្រទេសវៀតណាមបង្ហាញពីមហិច្ឆតាក្នុងការបង្កើតអាជីវកម្មឲ្យបានដល់១លាន៣សែន ទៅ១លាន៥សែនអាជីវកម្មនៅត្រឹមឆ្នាំ២០២៥ ខាងមុខនេះ ហើយដើម្បីសម្រេចបានគោល…

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ រកឃើញអ្នកឆ្លង៣៨នាក់ទៀត នៅព្រឹកនេះ ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់១៣៧នាក់ហើយ

ព័ត៌មាន
នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន៤០នាក់បន្ថែមទៀត ដោយក្នុងនោះ មាន៣៨នាក់ជាអ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ