តារាៗ​ដែល​ឆ្លង​កូវីដ-១៩

មកទល់ពេល​នេះ មាន​តារា​កំប្លែង តារា​ចម្រៀង និង​ពិធីករ​ ៥​រូប​ហើយ បាន​ឆ្លង​​កូវីដ-១៩


ក្រោយ​លោកស្រី សេន ចិន្តា ហៅស្រីអ៊ីត តារាកំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ ស៊ីធីអិន ប្រកាសពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅរសៀលថ្ងៃទី១៣ មីនា បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​សិល្បៈ​ឆ្លង​ជំងឺកូវីដ-១៩ កើន​ឡើង​ដល់ ៥​នាក់​ហើយ ។ អ្នកជំងឺ​ទាំង​៥នាក់ សុទ្ធតែ​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។
រូបភាព​ពី​ឆ្វេងទៅស្ដាំ ៖ ពិធីការិនី កែវ ចាន់និមល, តារា​ចម្រៀង ណុប បាយ៉ារិទ្ធ, លោកស្រី សុគន្ធ និសា, តារា​កំប្លែង នាង អ៊ីត និង កញ្ញា វី ដាណែត។
ដោយ

លោកស្រី សេន ចិន្តា បាន​ដឹង​លទ្ធផល​ថា ខ្លួន​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ តាំងពី​ថ្ងៃ​ទី១២ មីនា មកម្ល៉េះ ខណៈ​សមាជិក​គ្រួសារ ៣​រូប​ទៀត​របស់​លោកស្រី កំពុងរង់ចាំ​លទ្ធផល ដែល​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ពិនិត្យ ក្រោយ​ដឹង​ថា​លោកស្រី​បាន​ឆ្លង​ជំងឺនេះ ។ បច្ចុប្បន្ន តារា​កំប្លែង​រូប​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke (អតីត​សណ្ឋាគារ Intercontinental) ។ 

អ្នកសិល្បៈ ៤រូប​ផ្សេង​ទៀត ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ រួមមាន តារា​ចម្រៀង ណុប បាយ៉ារិទ្ធ, លោកស្រី សុគន្ធ និសា, កញ្ញា វី ដាណែត និងពិធីការិនី កែវ ចាន់និមល។ ពួកគេទាំង​៤រូប រួម​ជាមួយលោក​ស្រី អ៊ីត សុទ្ធសឹង​ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។ 

គិតត្រឹម​ព្រឹក​ថ្ងៃទី១៣ មីនា កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ១.២៦៤​នាក់ ក្នុងនោះ អ្នកឆ្លង​ដែល​ពាក់ព័ន្ធនឹង​​សហគមន៍​ ២០ កុម្ភៈ មាន​ចំនួន ៧៥១នាក់។ មកទល់ពេលនេះ មាន​រាជ​ធានី​ខេត្ត​ចំនួន ១០ហើយ ដែលពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រួមមាន រាជ​ធានី​ភ្នំពេញ, ខេត្ត​កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង ។ 

កាលពីថ្ងៃទី១១ មីនា កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ លើក​ដំបូង​បង្អស់ ដោយ​កើត​លើ​បុរស​ម្នាក់​វ័យ៥០ឆ្នាំ ក្រោយ​ផ្ទុក​ជំងឺ​នេះ​បាន​ប្រមាណ​១០ថ្ងៃ។ បច្ចុប្បន្ន កម្ពុជា​មាន​ចំនួន​ជំងឺ​ចំនួន ៦៣៩នាក់ កំពុង​បន្ត​សម្រាក​ព្យាបាល ៕




អត្ថបទបន្ទាប់


អនុក្រឹត្យថ្មី៖ អ្នករឹងទទឹងមិនព្រមពាក់ម៉ាស អាចរងពិន័យជាប្រាក់ពី ២០ម៉ឺន ទៅ១លានរៀល

ព័ត៌មាន
អ្នកមិនពាក់ម៉ាសតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងត្រូវរងការព្រមានពីអាជ្ញាធរ ហើយបើនៅតែរឹងទទឹងមិនព្រមពាក់ម៉ាស់ទៀត អាចប្រឈមនឹងរងការពិន…

ទៅដល់ស្រុកវាលវែង ក៏មានសេវាធនាគារប្រើដែរ !

ព័ត៌មាន
ស្រុក​វាលវែង​ ស្ថិតនៅចម្ងាយ​ជាង ១០០គីឡូម៉ែត្រ​ ពីក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ ៥៥ ។ ថ្វីត្បិតតែដាច់​ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ