អត្ថបទពាណិជ្ជកម្ម!

រីករាយដំណើរកម្សាន្ដ ជាមួយនឹងការប្រើប្រាស់សេវាឌីជីថលរបស់ធនាគារអេស៊ីលីដា


ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយ ដែលតែងតែគិតគូរអភិវឌ្ឍវិស័យបច្ចេកវិទ្យា ក៏ដូចជាសេវាធនាគារឌីជីថល ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនរបស់ខ្លួន។ ក្នុងនោះដែរ សម្រាប់ឱកាសដំណើរកម្សាន្ដទៅកាន់តំបន់ទេសចរណ៍នានា ការប្រើប្រាស់ឌីជីថលរបស់ធនាគារអេស៊ីលីដា ពិសេសអេស៊ីលីដាម៉ូបាល គឺជាជម្រើសដ៏ល្អប្រសើរបំផុត ដែលធានាបាននូវសុវត្ថិភាពខ្ពស់ និងភាពងាយស្រួល។
រីករាយដំណើរកម្សាន្ដ ជាមួយនឹងការប្រើប្រាស់សេវាឌីជីថលរបស់ធនាគារអេស៊ីលីដា
ដោយ

លោកស្រី សុខ សោភា នាយិកាជាន់ខ្ពស់ប្រតិបត្តិទីផ្សារធនាគារអេស៊ីលីដា បានលើកឡើងថា អេស៊ីលីដា តែងតែយកចិត្តទុកដាក់ក្នុងការបំពេញសេចក្ដីត្រូវការរបស់អតិថិជនរបស់ខ្លួន ជាក់ស្ដែងថ្មីៗនេះ ធនាគារពាណិជ្ជខ្មែរដ៏ធំជាមួយគេមួយនេះ ក៏កំពុងត្រៀមដាក់ពង្រាយម៉ាស៊ីន ATM ជិត៥០០គ្រឿបន្ថែមទៀត នៅឆ្នាំ២០២២ ដើម្បីដាក់ឲ្យអតិថិជនប្រើប្រាស់ ដែលនាំឲ្យម៉ាស៊ីន ATM អេស៊ីលីដានឹងកើនដល់ជាង ១ពាន់៣រយគ្រឿងហើយ។

ជាមួយគ្នានេះ តាមរយៈអេស៊ីលដាម៉ូបាល អតិថិជនក៏អាចប្រើប្រាស់សម្រាប់ការទិញទំនិញ ទូទាត់ថ្លៃសេវាកម្មនានា ផ្ទេរប្រាក់ ទទួលប្រាក់ បង់ថ្លៃទឹកភ្លើង បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ ការស្នើសុំខ្ចីឥណទានបានផងដែរ ដោយមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។

យ៉ាងណាមិញ សម្រាប់ដំណើរកម្សាន្ដអំឡុងឈប់សម្រាកឆ្នាំថ្មី ឆ្នាំសកល ២០២២ នេះ ដើម្បីជាជម្រើសសុវត្ថិភាពដ៏ប្រសើរបំផុត សម្រាប់ការពារខ្លួន និងក្រុមគ្រួសារពីការឆ្លងកូវីដ១៩ លោកអ្នកអាចងាកមកប្រើអេស៊ីលីដាម៉ូបាល មកជំនួសការទូទាត់ដោយប្រើក្រដាសប្រាក់វិញ ព្រោះការចាប់កាន់ក្រដាសប្រាក់ពីដៃមួយទៅដៃមួយទៀតវាងាយក្នុងការចម្លងនូវមេរោគផ្សេងៗ រួមទាំងកូវីដ១៩ផងដែរ។ 

លោកស្រី សុខ សោភា នាយិកាជាន់ខ្ពស់ប្រតិបត្តិទីផ្សារធនាគារអេស៊ីលីដាបានថ្លែងថា «យើងសូមថ្លែងអំណរគុណដល់អតិថិជនដ៏ថ្លៃថ្លារបស់យើងទាំងអស់គ្នា ដែលតែងតែគាំទ្រប្រើប្រាស់សេវាធនាគារអេស៊ីលីដា ហើយក៏សូមគោរពជូនពររាល់ដំណើរកម្សាន្ដរបស់ប្រជាជនខ្មែរទាំងអស់គ្នាប្រកបដោយសុខសុវត្ថិភាព និងជៀសផុតពីការឆ្លងមេរោគកូវីដ១៩ ជាមួយនឹងការប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលបីកុំបីការពារទាំងអស់គ្នា។ ពិសេសគឺរកទទួលទានមានបាន និងជោគជ័យរាល់ភារកិច្ច។»

សូមបញ្ជាក់ថា បច្ចុប្បន្ន អតិថិជនដែលកំពុងប្រើប្រាស់អេស៊ីលីដាម៉ូបាល មានជាង២លាននាក់ និងដៃគូទទួលប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាលមានជាង ១០ម៉ឺនកន្លែងនៅទូទាំងប្រទេស និងទីតាំងអាចទូទាត់តាមម៉ាស៊ីនឆូតកាតបានមានជាងជិត ៥ពាន់កន្លែងផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈអភិវឌ្ឍទៅរកឌីជីថលដោយប្រើប្រាស់ប្រព័ន្ធ PACs

ព័ត៌មាន
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈបានអនុវត្តឌីជីថលូបនីយកម្មក្នុងអំឡុងពេលកូវីដ-១៩ ដើម្បីលើកកម្ពស់សុវត្ថិភាពគ្រូពេទ្យជួរមុខនៅពេលព្យាបាល…

ក្រុមហ៊ុន Century Pacific Food, Inc. ផ្តល់សិទ្ធិជូនក្រុមហ៊ុន VBSH Trading Co., ltd ធ្វើជាតំណាងចែកចាយផ្តាច់មុខនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន CPFI បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធដល់ក្រុមហ៊ុន VBSH ជាដំណាងចែកចាយម៉ាកសញ្ញាផលិតផលទាំងនេះផ្តាច់មុខជាផ្លូវការ និងមានអជ្ញាប័ណ្ណត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ