អត្ថបទពាណិជ្ជកម្ម!

អេស៊ីលីដា វិនិយោគលើការអភិវឌ្ឍបច្ចេវិទ្យាឌីជីថលសម្រាប់ធនាគារកាន់តែខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ


អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា បានធ្វើការវិនិយោគ អភិវឌ្ឍលើវិស័យឌីជីថល ក៏ដូចជាវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) កាន់តែខ្លាំងឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលកម្ពុជារួមទាំងពិភពលោកទាំងមូលកំពុងដើរឆ្ពោះទៅរកបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលផ្ដោតជាចម្បងទៅលើវិស័យបច្ចេកវិទ្យា។
អេស៊ីលីដា វិនិយោគលើការអភិវឌ្ឍបច្ចេវិទ្យាឌីជីថលសម្រាប់ធនាគារកាន់តែខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ
ដោយ

និយាយក្នុង​បរិបទបច្ចេវិទ្យានេះ អេស៊ីលីដា អាចចាត់ទុកបានថា ជាធនាគារពាណិជ្ជក្នុងស្រុក​ធំជាងគេមួយ ដែលបាន​វិវត្តខ្លួន​ទៅរក​ការប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែខ្លាំងឡើងៗ ស្របទៅតាម​សម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលកំពុងមានការរីកចម្រើន​យ៉ាងឆាប់រហ័ស​នៅក្នុងតំបន់។

ក្នុងនោះដែរ អេស៊ីលីដាម៉ូបាល ដែលជាកម្មវិធីធនាគារតាមទូរសព្ទដៃដ៏ទំនើប​របស់ធនាគារអេស៊ីលីដា​ បាននិងកំពុង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​ជួយដល់​អ្នក​ប្រើប្រាស់សេវាធនាគារ ពិសេស​នៅអំឡុងវិបត្តិកូវីដ១៩នេះ។ តាមរយៈ​ការប្រើប្រាស់អេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់​មិនចាំបាច់​មកកាន់ទីស្នាក់ការ ឬការិយាល័យ​ធនាគារដោយផ្ទាល់​ ដើម្បី​ធ្វើការប្រើប្រាស់សេវា​ធនាគារនោះទេ ពោលគឺ គ្រាន់តែបើកប្រើប្រាស់​អេស៊ីលីដាម៉ូបាលជាមួយនឹង​ទូរសព្ទស្មាតហ្វូន គេ​អាច​ធ្វើការ​ផ្ទេរប្រាក់ ទូទាត់​ប្រាក់ បង់ថ្លៃសេវាទឹក-ភ្លើង និងសេវាផ្សេងៗជាច្រើនទៀត បានយ៉ាងងាយស្រួល លឿនរហ័ស និង​សុវត្ថិភាពខ្ពស់។ អ្វីកាន់តែពិសេសនោះ ថ្មីៗនេះ អេស៊ីលីដា ទើបតែបាន​ដាក់ឲ្យប្រើប្រាស់​​នូវ​សេវា​អេស៊ីលីដា អ៊ីស៊ប ថ្មីមួយបន្ថែមទៀត ដែលជាមុខងារថ្មី​បន្ថែម​នៅលើកម្មវិធីអេស៊ីលីដាម៉ូបាល សម្រាប់អនុញ្ញាត​ឲ្យអ្នកប្រើប្រាស់​អាចទិញ​រាប់ពាន់​រាប់ម៉ឺនមុខ​ និងអាចទូទាត់​ប្រាក់​តាមអេស៊ីលីដាម៉ូបាល​បានផងដែរ។

បើតាម​នាយិកាប្រតិបត្តិជាន់ខ្ពស់​ធនាគារអេស៊ីលីដា លោកស្រី សុខ សោភា បាន​បញ្ជាក់ថា សព្វថ្ងៃ អេស៊ីលីដាមានអ្នកកំពុងប្រើប្រាស់គណនីធនាគារ​ជិត៣លានគណនី។ ក្នុងនោះ អ្នកកំពុងប្រើប្រាស់​អេស៊ីលីដា មានជាង​២លាននាក់​ និងដៃគូទទួលប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាលមានជាង ១០ម៉ឺនកន្លែងនៅទូទាំងប្រទេស និងទីតាំង​អាច​ទូទាត់តាមម៉ាស៊ីនឆូតកាត​បាន​​មានជាងជិត ៥ពាន់កន្លែងផងដែរ។

ចំពោះព័ត៌មានផ្សេងៗសូមលោកអ្នកទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) តាមរយៈទូរស័ព្ទលេខ ០១៥ ៩៩៩ ២៣៣ ឬ ០២៣ ៩៩៤ ៤៤៤ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលី និងកម្ពុជា រួមគ្នាដាក់ឱ្យដំណើរការបច្ចេកវិទ្យាសម្អាតទឹកថ្មី នៅខេត្តបាត់ដំបង និងការសិក្សាលើការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់នៅកម្ពុជា

ព័ត៌មាន
កម្ពុជា និងអូស្រ្តាលី បានរួមគ្នាសម្ពោធដាក់ឱ្យដំណើរការបច្ចេកវិទ្យាចម្រោះទឹកស្អាតថ្មីមួយ ដែលដំឡើងនៅរោងចក្រផលិតទឹកស្អាតក្នុងខេត្តបាត់ដំបង ព្រម…

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពិចារណាឡើងវិញលើការហាមប្រាមការធ្វើដំណើរពីប្រទេសតំបន់

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងសុខាភិបាលកម្ពុជា ពិចារណាឡើងវិញ លើបំរាមហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ ដែលម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ