ADB ផ្ដល់កម្ចីឲ្យកម្ពុជា

ADB ផ្ដល់កម្ចីឲ្យកម្ពុជាជាមធ្យមជាង ៣៦៨លានដុល្លារក្នុងមួយឆ្នាំ នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានទទួលកម្ចីពីធនាគារមួយនេះក្នុងរង្វង់ប្រមាណជាង ៣៦៨ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីយកមកអភិវឌ្ឍវិស័យចាំបាច់ជាច្រើន ក្នុងការជួយជំរុញការលូតលាស់នៃសេដ្ឋកិច្ច និងសង្គម។ បើតាម ADB គិតមកទល់ពេលនេះ សរុបទាំងថវិកាកម្ចី និងថវិកាជំនួយ ដែលបានផ្ដល់ឲ្យកម្ពុជា គឺមានដល់ទៅប្រមាណជាង ៣ពាន់លានដុល្លារអាមេរិកហើយ ខណៈដែលសន្និធិបំណុលសរុបរបស់កម្ពុជាគិតត្រឹមចុងឆ្នាំ២០២២ គឺមានប្រមាណ ១០ពាន់លានដុល្លារអាមេរិក។
ADB ផ្ដល់កម្ចីឲ្យកម្ពុជាជាមធ្យមជាង ៣៦៨លានដុល្លារក្នុងមួយឆ្នាំ នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ
ដោយ

របាយការណ៍ពីព្រឹត្តិបត្រព័ត៌មានរបស់ធនាគារ ADB ដែលបានចេញផ្សាយក្នុងខែមេសាឆ្នាំ២០២៣ បង្ហាញថា គិតមកទល់បច្ចុប្បន្ននេះ ធនាគារមួយនេះ បានសន្យានឹងផ្ដល់ថវិកាកម្ចី ជំនួយ និងជំនួយបច្ចេកទេសក្នុងវិស័យសាធារណៈចំនួន ៣៣១ សម្រាប់កម្ពុជា ដែលគិតជាទឹកប្រាក់សរុបមានដល់ទៅ ៤ពាន់៦រយលានដុល្លារអាមេរិក។ ក្នុងនោះ មានថវិកាប្រមាណជាង ៣ពាន់លានដុល្លារហើយ ដែលបានផ្ដល់ទៅឲ្យកម្ពុជាតាមរយៈកម្ចី និងជំនួយឥតសំណង។ ជាមួយគ្នានេះ ផលបត្ររដ្ឋ ដែលធនាគារ ADB កំពុងដំណើរការនៅកម្ពុជា មានតម្លៃសរុបប្រមាណ ២ពាន់លានដុល្លារ ក្នុងនោះ រួមបញ្ចូលទាំងកម្ចីចំនួន៣៨ និងជំនួយឥតសំណងចំនួន ៩។

ធនាគារអភិវឌ្ឍន៍អាស៊ី គឺស្ថិតនៅក្នុងចំណោមប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជា ដោយគិតជាមធ្យមនៅរយៈពេល៥ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ កម្ពុជាទទួលបានទឹកប្រាក់កម្ចីជាមធ្យមប្រមាណជាង ៣៦៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីធនាគារមួយនេះ។

យ៉ាងណាមិញ គិតក្នុងឆ្នាំ២០២២តែឯង ធនាគារ ADB បានសម្រេចផ្ដល់ថវិកា ជំនួយឥតសំណង និងជំនួយបច្ចេកទេស មកឲ្យកម្ពុជាសរុបមានជាង ៤៧៦លានដុល្លារ ដោយក្នុងនោះ ប្រាក់កម្ចីមានជិត ៤០០លានដុល្លារ និងជំនួយឥតសំណងមានជាង៥២លានដុល្លារ។

បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២២ សន្និធិបំណុលសរុបរបស់កម្ពុជាមានប្រមាណ ១០ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណក្រៅប្រទេសធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា គឺនៅមានត្រឹមតែ ប្រមាណ ២៥%ប៉ុណ្ណោះ ធៀបនឹងអនុបាតគោល ៤០%។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា កម្រិតបំណុលប៉ុណ្ណេះ នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាប។

សូមបញ្ជាក់ថា បើមើលទៅលើសន្និធិបំណុលក្រៅប្រទេសប្រមាណ ១០ពាន់លានដុល្លារនោះ ក្នុងក្របខណ្ឌបំណុលទ្វេភាគីមានប្រចំណែកមាណ ៦៨% ដោយ ជំពាក់ប្រទេសចិនច្រើនជាងគេមានដល់ទៅ ៤០% ខណៈដែលបំណុលពហុភាគីវិញ គឺមាន៣៥% ក្នុងនោះ ជំពាក់ធនាគារ ADB មានច្រើនជាងគេដល់ទៅ ២១%ឯណោះ នៃសន្និធិបំណុលសរុប៕




អត្ថបទបន្ទាប់


ក្រសួងការពារជាតិអាមេរិកថា នាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួននឹងធ្វើដំណើរទៅកូរ៉េខាងត្បូង

ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនៅថ្ងៃអង្គារនេះថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ អូហៃយ៉ូ (Ohio) បំពា…

ភាគហ៊ុនធនាគារបន្តធ្លាក់ចុះ បន្ទាប់ពីការរលំធនាគារ ហ្វើស រីផាប់ប្លីក

ព័ត៌មាន
និយតករធនាគរស្ទើរតែបានសរសេរពាក្យថាលាជារៀងរហូតហើយទៅកាន់ធនាគារ ហ្វើស រីផាប់ប្លីក ប៉ុន្តែវិនិយោគិននៅក្រុងញូយក បានងាកមកមើលថាតើនឹងមានធនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ