អាមេរិក និងកូរ៉េខាងត្បូងពង្រឹងកិច្ចសហការយោធា

អាមេរិក និងកូរ៉េខាងត្បូងពង្រឹងកិច្ចសហការយោធាកាន់តែខ្លាំង ក្រោយប្រឈមមុខនឹងនុយក្លេអ៊ែរកូរ៉េខាងជើង


ប្រធានាធិបតីអាមេរិក លោកចូ បៃឌិនបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុនកាលពីចុងសប្តាហ៍មុននេះ ក្នុងក្របខ័ណ្ឌនៃការបំពេញទស្សនកិច្ចមួយជុំតំបន់អាស៊ី ជាលើកដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិក។ ក្នុងនោះលោក ចូ បៃឌិន បានជួបប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក យូន ស៊ុកយូល ហើយនេះជាទស្សនកិច្ច ដែលអាមេរិកចង់បញ្ជាក់វត្តមាន និងការយកចិត្តទុកដាក់លើតំបន់អាស៊ី ពិសេសស្របពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង។
អាមេរិក និងកូរ៉េខាងត្បូងពង្រឹងកិច្ចសហការយោធា

នៅចំពោះមុខបញ្ហានេះ រដ្ឋបាលក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានសម្រេចពង្រឹងកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបកាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោកចូ បៃឌិន និងលោកយូនបានបញ្ជាក់ជាថ្មី ពីឆន្ទៈចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងសេដ្ឋកិច្ច។ នៅក្នុងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី លោកបៃដិន និងលោកយូនចង់ពង្រីក ឲ្យកាន់តែធំ លើការធ្វើសមយុទ្ធប្រចាំឆ្នាំរវាងប្រទេសទាំងពីរ និងដោយបន្ថែមការហ្វឹកហ្វឺនយោធាទាំងនៅក្នុង និងនៅជុំវិញឧបទ្វីបកូរ៉េតែម្តង។

បើតាមទំហំនៃកិច្ចសហការវាងប្រទេសទាំងពីរ ដែលគ្រោងនិងពង្រីកបន្ថែម គួបផ្សំនឹងស្ថានការណ៍ដែលកំពុងកើនកំដៅក្នុងតំបន់ផងនោះ សហរដ្ឋអាមេរិក អាចនឹងដាក់ពង្រាយសព្វាវុធដែលមានសមត្ថភាពប្រើប្រាស់ នុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀតទៅកាន់តំបន់ឧបទ្វីបកូរ៉េ ដើម្បីឆ្លើយជាការឆ្លើយតបទៅនឹងការសាកល្បងអាវុធរបស់កូរ៉េខាងជើង។ នេះបើតាមសេចក្តីរាយការណ៍ដោយ រ៉យទ័រ។

ទោះបីជាសេអ៊ូល និងវ៉ាស៊ីនតោនបានបានបង្ហាញឆន្ទះពង្រីកកិច្ចសហការយោធាខ្លាំងជាមុនយ៉ាងក្តី តែគេក៏មិនភ្លេចឡើយពីការបន្ទន់ឥរិយាបទ សំដែងការអាណិតអាសូរដល់កូរ៉េខាងជើង។ កូរ៉េខាងជើង ដែលកំពុងស្គាល់ពីកំណើនកូវីដ១៩ លានករណីក្នុងមួយថ្ងៃៗ។បើតាមតួលេខផ្លូវការកាលពីចុងសប្តាហ៍មុនមានករណីឆ្លងថ្មីដល់ខ្ទង់២លានករណី និងមានអ្នកស្លាប់ចំនួនជិត១០០សនាក់។

នៅក្នុងសេចក្តីថ្លែងការណ៍រួម លោកបៃឌិន និងលោកយូនបានសម្តែងក្តីបារម្ភ និងបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីជួយកូរ៉េខាងជើង។ លោកបៃឌិនបានបញ្ជាក់ពីការដែលអាមេរិកត្រៀមខ្លួនផ្តល់វ៉ាក់សាំងឲ្យកូរ៉េខាងជើង។ ចំណែកលោកភាគីកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ជំនួយដល់កូរ៉េខាងជើងក្នុងរឿងកូវីដ១៩ មានលក្ខណៈមនុស្សធម៌សុទ្ធសាធ ពោលគឺគ្មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ និងយោធាមនោះទេ។

យ៉ាងណាមិញ កូរ៉េខាងជើងមិនបានឆ្លើយតបនឹងការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក រួមទាំងការផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩នោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងចេញពីប្រទេសស្វីស បានបញ្ជាក់ច្បាស់ៗ អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ជុំវិញបញ្ហាការដ…

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើនលើស១០ពាន់លានដុល្លារនៅមុនគោលដៅកំណត់ដល់ទៅ២ឆ្នាំ, ហេតុអ្វី?

ព័ត៌មាន
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន កាន់តែស្អិតល្មួត ពិសេសនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីស្ថិតក្នុងបរិបទនៃកូវីដ១៩ក៏ដោយ។ ជាក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ