អត្ថបទពាណិជ្ជកម្ម!

ហេតុផលអ្វីខ្លះ​ជំរុញឲ្យ អេ អឹម ខេ ទទួលបានពានរង្វាន់ “និយោជកឆ្នើម” ឆ្នាំ២០២១?


ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់អន្តរជាតិជា “និយោជកឆ្នើម-CAMBODIA BEST EMPLOYER BRAND AWARD ” ប្រចំាឆ្នាំ ២០២១ នៅកម្ពុជា ដែលបានរៀបចំដោយ WORLD HRD CONGRESS ។
ដោយ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានពានរង្វាន់អន្តរជាតិជា “និយោជកឆ្នើម-CAMBODIA BEST EMPLOYER BRAND AWARD ” ប្រចំាឆ្នាំ ២០២១ នៅកម្ពុជា ដែលបានរៀបចំដោយ WORLD HRD CONGRESS ។

ការទទួលបានពានរង្វាន់នេះ ត្រូវបាន​ស្ថានប័ននេះ បញ្ជាក់ថា ជាការ​ស្តែង​ឲ្យឃើញ​ពីការទទួលស្គាល់​ក្នុងកម្រិត​អន្តរជាតិ ចំពោះ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងទទួល​បាន​ការកោត​សរសើរ​ពីគណៈកម្មាធិការ​ជ្រើសរើស ជាគ្រឹះស្ថាន​ដែលបាន​យកចិត្ត​ទុកដាក់​ខ្ពស់ក្នុង ការបង្កើតឲ្យ​មាន​បរិយាកាស​ការងារ​ល្អ មានការអភិវឌ្ឍ​សមត្ថភាព​បុគ្គលិក ដើម្បីឲ្យពួកគាត់​ទទួល​បាន​អាជីពការងារ ល្អប្រសើរ ព្រមទាំង​ផ្តល់ជូន​នូវអត្ថប្រយោជន៍​ជាច្រើន ដល់និយោជិត​របស់​ខ្លួន។

គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាបេក្ខភាព​ជោគជ័យ​មួយក្នុង​ចំណោម ស្ថាប័នចំនួន១៨​ដែលត្រូវបាន​ធ្វើការ​ថ្លឹងថ្លែង​​ពិចារណា​ពី​គណៈកម្មាធិការ និងទទួល​បានជោគជ័យ​ក្នុងចំណោម​បេក្ខភាព ៦ស្ថាប័ន។

លោកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្ស អេ អឹម ខេ

លោកស្រី ពាំង ពិសាខ នាយិកា​ប្រតិបត្តិ​ធនធាន​មនុស្ស អេ អឹម ខេ បានឲ្យដឹងថា “ នេះ គឺជា​លើកទី១ ដែល គ្រឹះស្ថាន អេ អឹម ខេ បានចូល​រួមប្រកួត​ប្រជែង​យក​ពានរង្វាន់ “និយោជកឆ្នើម” នេះ ហើយ​វាក៏​ជា​មោទនភាព​យ៉ាងធំធេង របស់​យើង​ផងដែរ ដែលទទួល​បាន​ពានរង្វាន់​កម្រិត​អន្តរជាតិ។ លោកស្រី ពាំង ពិសាខ បានបន្ថែម​ទៀតថា “ដោយសារតែ​វប្បធម៌ និងគុណតម្លៃ​ដ៏ល្អ ដែលមាន​នៅ អេ អឹម ខេ​​ ទើបធ្វើឲ្យ​យើង​ទទួល​បាន​លទ្ធផល​មួយនេះ​ ។ តម្លាភាព ការបើកទូលាយ ការអភិវឌ្ឍ​ និងការច្នៃប្រឌិត​ គឺជា​វប្បធម៌ ដែលនាំឲ្យ​មាន បរិយាកាស​ការងារល្អ អាចផ្តល់​ឱកាស​ឲ្យបុគ្គលិក​បានអភិវឌ្ឍ​អាជីព​ការងារជាមួយ អេ អឹម ខេ​ ដើម្បី​បន្ត​ការរីកចម្រើន​ជាមួយក្រុមហ៊ុន​ដែលមាន​លក្ខណៈស្តង់ដារ​មួយនេះ​។​ អេ អឹម ខេ​ បានធ្វើការវិនិយោគ​ជាច្រើន​ទៅលើ ការអភិវឌ្ឍ​សមត្ថភាព​បុគ្គលិក ឲ្យតម្លៃ​ទៅលើ​គំនិត​បង្កើត​ថ្មី និងថែម​ទាំងផ្តល់​នូវអត្ថប្រយោជន៍​ជាច្រើន​ជូនដល់​បុគ្គលិក​របស់ខ្លួន។​ 

ហេតុផលអ្វីខ្លះ ជំរុញឲ្យ អេ អឹម ខេ ទទួលបានពានរង្វាន់ “និយោជកឆ្នើម” ឆ្នាំ២០២១?

អេ អឹម ខេ ចំណាយ​ថវិកា​ជាច្រើន​សម្រាប់​វិនិយោគ​លើការ​បណ្តុះបណ្តាល​ និងអភិវឌ្ឍ​សមត្ថភាព​បុគ្គលិក ក៏ដូចជា​ការផ្តល់​ជារង្វាន់​លើកទឹកចិត្ត​ដល់បុគ្គលិក​ដែលមាន​គំនិត​ច្នៃប្រឌិត ក្នុងការបង្កើន​ប្រសិទ្ធភាព​ការងារ​ ព្រមទាំង​បានផ្តល់​ឱកាស​ក្នុងការផ្លាស់ប្តូរ​ឬដំឡើង​តួនាទី​ប្រមាណ​ជា​៤០០ ទៅ៥០០នាក់​ក្នុងមួយឆ្នាំៗ។ បន្ថែមពីនេះ​ទៅទៀត អេ អឹម ខេ ក៏បាន ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ចំពោះ សុខភាព និងសុខមាលភាព​របស់បុគ្គលិក​ដែលជា​រៀងរាល់ឆ្នាំ អេ អឹម ខេ ចំណាយ​ប្រមាណ​ជិត ១លានដុល្លារ​លើការ​ធានា​រ៉ាប់រង និងទូទាត់​ថ្លៃព្យាបាល​ជម្ងឺ ចំពោះបុគ្គលិក និងអ្នក​ក្នុង​បន្ទុក​របស់​បុគ្គលិក​ផងដែរ។ លើសពីនេះទៅទៀត អេ អឹម ខេ ក៏បានផ្តល់​នូវអត្ថប្រយោជន៍​ផ្សេងៗ​ រួមបញ្ចូលទាំង ប្រាក់​ឧបត្ថម្ភ​សម្រាប់​ពិធី​បុណ្យ​ធំៗ និងប្រាក់​ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ភក្តីភាព រហូតដល់​ជិត​២លាន​ដុល្លារ​ក្នុងមួយឆ្នាំ។​ កត្តាទំាងនេះហើយ ដែលធ្វើឲ្យ អេ អឹម ខេ អាច​ក្លាយជា “និយោជកឆ្នើម” ប្រចាំឆ្នាំ២០២១។

ហេតុផលអ្វីខ្លះ ជំរុញឲ្យ អេ អឹម ខេ ទទួលបានពានរង្វាន់ “និយោជកឆ្នើម” ឆ្នាំ២០២១?

តាមរយៈសកម្មភាព​ខាងលើនេះហើយ​ដែលធ្វើអោយ អេ អឹម ខេ ​ទទួលបាននូវភាពជឿជាក់ពីសំណាក់ អ្នកស្វែងរកការងារ ដែលជា​លទ្ធផល ក្នុងមួយឆ្នាំៗ អេ អឹម ខេ ទទួលបាន​ពាក្យសុំបម្រើ​ការងារ​ពីបេក្ខជន​ប្រមាណ​ជាជិត ៣០០០នាក់​បានដាក់ពាក្យ​ក្នុងមុខ​ដំណែងផ្សេងៗ​ដែល អេ អឹម ខេ ជ្រើសរើស ហើយដែល​ជាមធ្យម​ក្នុង​មួយឆ្នំា អេ អឹម ខេ មានតម្រូវការ​បុគ្គលិក​ប្រមាណជា ៥០០នាក់ សម្រាប់​ដំណើរការ​អាជីវកម្ម​របស់ខ្លួន។ អេ អឹម ​ខេ តែងតែ​បើកទូលាយ និងលើក​ទឹកចិត្ត​ដល់​បេក្ខជន ដែលបំណង​ចង់អភិវឌ្ឍ​អាជីព​ការងារ​របស់ខ្លួន នៅក្នុង​វិស័យធនាគារ​ និងហិរញ្ញវត្ថុ ជាពិសេស គឺប្អូនៗ​សិស្ស​និស្សិត​ដែលទើប​បញ្ចប់ការសិក្សា អាចដាក់ពាក្យ​បម្រើ​ការងារ នៅ អេ អឹម ខេ ដើម្បី​អាចចូល​រួម​បញ្ចេញ​សមត្ថភាព ប្រើប្រាស់​សក្តានុពល​ និងទេពកោសល្យ​ខ្លួន ដើម្បី​ភាពជោគជ័យ និងរីកម្រើន​ទំាងអស់គ្នា។ 

ហេតុផលអ្វីខ្លះ ជំរុញឲ្យ អេ អឹម ខេ ទទួលបានពានរង្វាន់ “និយោជកឆ្នើម” ឆ្នាំ២០២១?

គិតត្រឹមខែធ្នូ ឆ្នាំ ២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ គេលើ​វិសាលភាព ប្រតិបត្តិការ និងចំនួន​អតិថិជន មានបុគ្គលិក​ជាង៣.០០០នាក់ កំពុងបម្រើ​អតិថិជន​សរុបចំនួន​ជាង ៩៦ ម៉ឺននាក់ ជាមួយ​នឹងផលប័ត្រ​ប្រាក់​កម្ចីជាង ៣៧៤ លានដុល្លារ​អាមេរិក និងប្រាក់​បញ្ញើជាង ១៩១លាន ដុល្លារអាមេរិក មានការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និងមាន​ភ្នាក់ងារ​ជាង ៥.០០០ កន្លែងនៅ​ទូទាំងប្រទេស៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា បើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោយចំនួនសិក្ខាកាមកើនឡើង២០០% ក្នុងឆ្នាំ២០២០

ព័ត៌មាន
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា (AIB) បើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើ ៣មុខជំនាញ គឺ ជំនាញ…

ក្រុមហ៊ុនយក្ស Intel របស់អាមេរិកវិនិយោគជិត៥០០លានដុល្លារនៅវៀតណាម

ព័ត៌មាន
ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថាជាកូនក្រមុំដ៏ស្រស់សោភាមួយ ដែលមានការទាក់ទាញការវិនិយោគខ្លាំងជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ បើទោះបីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ