អត្ថបទពាណិជ្ជកម្ម!

ASUS បញ្ចេញលក់កុំព្យូរទ័រយូរដៃ Vivobook S15 ស៊េរីថ្មី លើទីផ្សារកម្ពុជា


ទីផ្សារផលិតផលកុំព្យូទ័រយួរដៃនៅកម្ពុជាបច្ចុប្បន្នកំពុងមានភាពប្រកួតប្រជែងគ្នាកាន់តែខ្លាំង ដែលតម្រូវឲ្យក្រុមហ៊ុនផលិតត្រូវការបន្ថែមនូវមុខងារ សមត្ថភាព និងភាពទាក់ទាញកាន់តែប្រសើរដើម្បីអាចប្រជែងទីផ្សារបាន។ យ៉ាងណាមិញក្រុមហ៊ុន ASUS ថ្មីៗនេះ ទើបតែបានបញ្ចេញលក់ផលិតផលកុំព្យូទ័រយួរដៃ ASUS Vivobook S15 ស៊េរីថ្មី S531 នៅលើទីផ្សារប្រទេសកម្ពុជា និងរំពឹងខ្ពស់ពីភាពជោគជ័យលើទីផ្សារ។
ASUS បញ្ចេញលក់កុំព្យូរទ័រយូរដៃ Vivobook S15 សេរីថ្មី លើទីផ្សារកម្ពុជា
ដោយ
អំពី ASUS

ថ្លែង​ក្នុង​ពិធី​តាំងបង្ហាញ​ផលិតផល​កុំព្យូទ័រ​យួរដៃ ស៊េរីថ្មី របស់ក្រុមហ៊ុន ASUS នាពេល​ថ្មីៗនេះ លោក Lawrence Liu នាយក​គ្រប់គ្រង​ផលិតផល​ក្រុមហ៊ុន ASUS នៅ​កម្ពុជា​បាន​លើកឡើងថា ​ផលិតផល កុំព្យូទ័រយួរដៃ ASUS Vivobook S15 ស៊េរីថ្មី S531 នេះ គឺត្រូវបាន​ផលិតឡើង​ជាមួយ​នឹង​សមត្ថភាព​កាន់តែអស្ចារ្យ​ជាងមុន ហើយអ្វីដែល​គួរឲ្យចាប់អារម្មណ៍​បំផុតនោះ គឺ​វា​មាន​ពណ៌ចម្រុះ ដែលតម្រូវ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អ្នកប្រើប្រាស់​សម័យថ្មី។

លោក Lawrence Liu បាន​គូសបញ្ជាក់ថា ការ​បង្កើតឡើង​នូវជម្រើស​ពណ៌​ដ៏ទាក់ទាញ​ទាំង៥នេះ គឺវាជារឿង​សំខាន់​មួយ ព្រោះ​ពណ៌​វា​បញ្ជាក់ពីលក្ខណៈ​អត្ដចរិត​របស់មនុស្ស​ម្នាក់ៗ ហើយវា​ក៏ផ្សាភ្ជាប់​ជាមួយ​នឹង​ការរស់​នៅប្រចាំ​ថ្ងៃ​របស់​មនុស្ស​ផងដែរ។ 

ASUS បញ្ចេញលក់កុំព្យូរទ័រយូរដៃ Vivobook S15 ស៊េរីថ្មី លើទីផ្សារកម្ពុជា

Vivobook S15 គឺជាLaptopដែលបានបង្កើតឡើងស្រប​តាមភាពជឿនលឿន​និងតម្រូវការរបស់​យុវវ័យសម័យថ្មី មា​នជម្រើសពណ៌​ចម្រុះស្អាតប្លែក​ភ្នែកចំនួន​៥ពណ៌ផ្សេងៗ​គ្នាដូចជា ពណ៌បៃតងស្លែរ ពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌ខ្មៅ និង​ ពណ៌ទឹកប្រាក់។

លក្ខណៈពិសេសរបស់Vivobook S15 ស៊េរីថ្មីនេះ ទី១ គឺវា រចនាបទទំនើប និងទាន់សម័យជាងមុន: រូបរាង​ស្តើងស្អាត មានជម្រើសពណ៌ចម្រុះស្អាត​ស័ក្ដិសម​នឹងយុវវ័យសម័យថ្មី ជាមួយនឹង ការឌីហ្សាញបាតរុញ​ឡើងខ្ពស់​ដែលជំនួយ​ដល់ប្រព័ន្ធ​ត្រជាក់​របស់ម៉ាស៊ីន អមជាមួយនឹង​រូបរាងស្តើង​ស្រាលងាយស្រួល​យកតាមខ្លួន។ និងទី២ គឺវា​មាន​មុខងារនិងបច្ចេកវិទ្យាថ្មីៗ គឺ​បច្ចេកវិទ្យាNanoEdge Display ក្រុមហ៊ុនASUSបានធ្វើឲ្យ Laptopនេះសឹងតែគ្មាន​គែម ហើយក៏ជា Laptop​ Vivobook ដំបូងដែល​មានបច្ចេក​វិទ្យា Infrared Camera និង Wi fi 6។

ASUS បញ្ចេញលក់កុំព្យូរទ័រយូរដៃ Vivobook S15 ស៊េរីថ្មី លើទីផ្សារកម្ពុជា

បើតាម​ការបញ្ជាក់ពីក្រុមហ៊ុន កុំព្យូទ័រ​យួរដៃ ស៊េរីថ្មី ASUS Vivobook S15 នេះ ក្រុមហ៊ុនASUS​គឺមានលក់​នៅក្នុងទីផ្សារ​ប្រទេស​កម្ពុជា​ចាប់ពីថ្ងៃនេះត​ទៅហើយ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លះបង់អាជីពពេទ្យធ្មេញ មកធ្វើជាសហគ្រិន! បច្ចុប្បន្ន ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន តម្លៃជាង២ពាន់លានដុល្លារ

ព័ត៌មាន
លោក Seunggun Lee ធ្លាប់ធ្វើជាពេទ្យធ្មេញម្នាក់ដែលតែងតែប៉ះប្រហោងធ្មេញឲ្យភ្ញៀវជាប្រចាំ ប៉ុន្ដែបែរជា បានសម្លឹងឃើញភាពចន្លោះប្រហោងនៅក្នុងវិស័យឧស្ស…

ថ្នាក់ដឹកនាំក្រុមហ៊ុនឯកជននៅវៀតណាម បដិសេធសំណើបង្កើតថ្ងៃឈប់សម្រាកជាតិ ៣ថ្ងៃ បន្ថែម សម្រាប់កម្មករ

ព័ត៌មាន
ការទាមទារកាត់បន្ថយពេលវេលាធ្វើការងារ សម្រាប់កម្មករនិយោជិតនៅវៀតណាម ហាក់ដូចជាកំពុងមានការចម្រូងចម្រាស់កាន់តែខ្លាំងពីសំណាក់ថៅកែដែលម្ចាស់ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ