រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

អាជីវកម្មនៅភូមាពិបាកបើកប្រាក់ខែឲ្យបុគ្គលិកក្រោយធនាគារជាច្រើនបន្តបិទទ្វារ


ធនាគារជាច្រើននៅក្នុងប្រទេសភូមា និងជាពិសេសធនាការនៅក្នុង និងជុំវិញតំបន់ដែលកំពុងមានអំពើហិង្សាកើតឡើងរវាងប៉ូលីស និងបាតុករភូមា បានបន្តបិទទ្វាជាបន្តបន្ទាប់គិតមកដល់ថ្ងៃច័ន្ទសប្តាហ៍នេះ។ ប្រការនេះ បានធ្វើឲ្យក្រុមហ៊ុន វិនិយោគនិងអាជីកម្មធំៗជាច្រើន ជួបបញ្ហាលំបាកក្នុងការបើកប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Asia Nikkei។
ពលរដ្ឋភូមាឈររងចាំក្នុងជួរយ៉ាងវែង ដើម្បីដកប្រាក់ពីម៉ាស៊ីន ATM ដែលនៅតំណើរការតិចតួចប៉ុណ្ណោះក្នុងតំបន់សំខាន់ៗ (រូបភាព៖ Irrawaddy)

បាតុកម្ម​និង​អំពើ​ហិង្សា កើត​មាន​តែ​នៅ​តាម​តំបន់​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ប្រទេស​ប៉ុណ្ណោះ ចុះ​ហេតុ​អ្វី​មាន​ធនាគារ​ច្រើន​ទៀត​ត្រូវ​បិទទ្វារ?  

ពិត​ណាស់​ថា បាតុកម្ម​និង​អំពើ​ហិង្សា​កើត​មាន​តាម​តំបន់​សំខាន់​ៗ​ដូច​ជាទី​ក្រុង យ៉ង់​ហ្គោ​ន ណៃ​ពិដោរ និង​តំបន់​ជុំវិញ​នោះ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ធនាគារ​បាន​ផ្តើម​បិទទ្វារ​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ចាប់តាំងពី​ពាក់កណ្តាល​ខែកុម្ភៈ​មក​ម្ល៉េះ​។ ការ​ផ្អាក​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​នេះ ដោយសារ​តែ​បុគ្គលិក​ធនាគារ​ភាគច្រើន​បាន​ធ្វើ​ពហិការ​មិន​ទៅ​ធ្វើការ ក្នុង​គោលបំណង​ចូលរួម​ជាមួយ​ចលនា​បាតុករ និង​សំដែង​ការ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋប្រហារ​របស់​ក្រុម​យោធា​ភូមា​។

ក្នុង​មួយ​ថ្ងៃ​ៗ គេ​តែង​ឃើញ​មាន អ្នក​ឈរ​រង់ចាំ​តម្រង់​ជួរ​ដក​ប្រាក់​នៅ​មុខ​ម៉ាស៊ីន ATM យ៉ាង​វែង ប៉ុន្តែ​សាច់ប្រាក់​នៅ​ក្នុង​ម៉ាស៊ីន ATM វិញ​គឺ​នៅ​សល់​តិចតួច​ប៉ុណ្ណោះ​។

ក្រុមហ៊ុន​ជប៉ុន​នៅ​ភូមា​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​។ ជាក់ស្តែង គិត​មក​ទល់​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ មាន​ក្រុមហ៊ុន​ជប៉ុន​ជាង ៣៥%​ហើយ​បាន​ផ្អាក​ដំណើរការ​របស់​ខ្លួន​។

ប្រភព​ពី​ក្រុមហ៊ុន​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មិន​ត្រឹមតែ​លំបាក​ក្នុង​ការ​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​នោះ​ទេ ក្រុមហ៊ុន​ក៏​លំបាក​ក្នុង​ការ​ទទួល​បាន​ប្រាក់​ពី​អតិថិជន​វិញ​ផង​ដែរ​។ ប្រការ​នេះ បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ប្រមែរ​ប្រមូល​សាច់ប្រាក់​សុទ្ធ​ដើម្បី​យក​មក​បើក​ឲ្យ​កម្មករ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ជា​រឿយ​ៗ ក្រុម​យោធា​តែង​ដាក់​សម្ពាធ​មក​លើ​ធនាគារ​ឱ្យ​បើក​ប្រតិបត្តិការ​ឡើង​វិញ តាម​រយៈ​ការ​គម្រាមកំហែង ដោយ​ចោទ​ថា​ធនាគារពាណិជ្ជ​ទាំងនោះ​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​ក្រុម​បាតុករ​មក​ប្រឆាំង​នឹង​ខ្លួន​។ ប៉ុន្តែ​ទោះ​មាន ការ​គម្រាមកំហែង​យ៉ាងណា​ក៏​ដោយ ក៏​ធនាគារ​ដែល​បាន​បើក​ដំណើរការ​វិញ​នៅ​មាន​ចំនួន​តិចតួច​ណាស់ ដោយសារ​ពលរដ្ឋ​កាន់តែ​ច្រើន​នៅ​បន្ត​ធ្វើ​ពហិការ​មិន​ទៅ​ធ្វើការ​ដដែល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹត្តិការណ៍​ឆ្លង​កូវីដ​-១៩​ក្នុង​សហគមន៍​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នំ​ស្រួយ​លីលី​បង់​ខាត​ចំណូល៨០% នៅក្នុងខែកុម្ភៈ

ព័ត៌មាន
ក្រុមហ៊ុនក្នុងវិស័យឯកជនបាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារព្រឹត្តិការណ៍ឆ្លងសហគមន៍លើកទី៣នេះ ហាក់មានភាពធ្ងន់ធ្ងរជាងលើកមុនៗ។ ក្នុងនោ…

រកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៧៣នាក់ ខណៈ២១នាក់មិនទាន់មានកន្លែងសម្រាកព្យាបាល

ព័ត៌មាន
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៧៣ករណី ដែលភាគច្រើនកើតនៅខេត្តព្រះសីហនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ