អលង្កាបុរាណ

នាឡិកា​ដៃ​ស្ដេច​ បៅ ដាយ វៀតណាម ដាក់​លក់​ដេញថ្លៃ​ជាង​១លានដុល្លារ


អ្នកស្រលាញ់​នាឡិកា​ដៃ​នៅ​ជុំវិញ​ពិភព​លោក​កំពុង​តាមដាន​ដំណឹង​នេះ។ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ដែល​ល្បីល្បាញ​ខាង​ផលិត​នាឡិកា​ដៃ នឹងមាន​ការដាក់​លក់​ដេញ​ថ្លៃ​នាឡិកា​ដៃ ក្នុងនោះ​មាន​ទាំង​នាឡិកា​ដៃ​​ចំណាស់​ជាង​ ៦០ឆ្នាំ របស់​ស្ដេច​ បៅ ដាយ វៀតណាម។
នាឡិកា​ដៃ​ម៉ាក​ Rolex ផលិត​នៅ​ប្រទេស​ស្វ៊ីស។
ដោយ

ស្ដេច បៅ ដាយ បាន​ទិញ​នាឡិកា​នេះ នៅ​ទីក្រុង​ហ្សឺណែវ កាលពីឆ្នាំ​១៩៥៤។ វា​ជា​នាឡិកា​ម៉ាក Rolex ទំហំ ៣៦​មីល្លីម៉ែត្រ និង​មានពណ៌មាស ព្រមទាំង​មាន​ដាំ​ពេជ្រ។ 

សារព័ត៌មាន Bloomberg សរសេរ​ថា នាឡិកា​នេះ​មាន​តម្លៃ​ខ្ពស់​ដោយសារតែ​ភាព​វិសេសវិសាល​នៃ​ប្រវត្តិ​របស់​វា។ នាឡិកា​របស់​ស្ដេច បៅ ដាយ វៀតណាម នេះ នឹង​ដាក់​លក់​ដេញ​ថ្លៃ នៅ​ខែមិថុនា នៅទីក្រុង​ហ្សឺណែវ ក្នុង​តម្លៃ ១លាន ៥សែន​ដុល្លារ​អាមេរិក។ 

គួររំឭកថា ស្ដេច​ បៅ ដាយ ជា​ក្សត្រ​រាជវង្ស ង្វៀន ចុងក្រោយ​គេ ដែល​គ្រងរាជ្យ​នៅទីក្រុង​វ៉េ ប្រទេស​វៀតណា ពី​ឆ្នាំ​១៨០២ ដល់​ឆ្នាំ​១៩៤៥។

សារព័ត៌មាន VN Express សរសេរ​ថា តាមពិត ស្ដេច​ បៅ​ ដាយ បាន​ក្លាយ​ជា​ព្រះមហាក្សត្រ​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩២៦ នៅ​ព្រះជន្មាយុ ១២ព្រះវស្សា ប៉ុន្តែ ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ​១៩៣២ បន្ទាប់ពី​យាងត្រឡប់​មក​ពី​សិក្សា​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។ 

សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា ស្ដេច បៅ ដាយ ទិញ​នាឡិកា​ Rolex នេះ ខណៈ​កំពុង​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វ៊ីស នាឆ្នាំ​១៩៥៤ ដើម្បី​ចូលរួម​សន្និសីទ​ក្រុងហ្សឺណែវ ដែល​ពុះចែក​​វៀតណាមជាពីរ គឺ​វៀតណាមខាង​ជើង និង​វៀតណាម​ខាងត្បូង។ 

សាច់ញាតិ​ស្ដេច​ បៅ ដាយ បាន​លក់​នាឡិកា​ Rolex ពណ៌មាសនេះ នៅ​ឆ្នាំ​២០០២ ក្នុង​តម្លៃ ២សែន ៣ម៉ឺន ៥ពាន់ដុល្លារអាមេរិក។ 

សព្វថ្ងៃ នាឡិកា​របស់​ស្ដេច បៅ ដាយ ស្ថិត​នៅ​ជាមួយ​ម្ចាស់​ដែលរស់នៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក ហើយ​គេ​រំពឹង​ថា នាឡិកា​នេះ​នឹង​លក់​បាន​តម្លៃ​ប្រមាណ ១លាន​ ៥សែនដុល្លារអាមេរិក នៅ​ពេល​ដាក់​លក់​ដេញថ្លៃ​នៅ​ខែ​ក្រោយនេះ៕




អត្ថបទបន្ទាប់


ការបើកដំណើរការអាជីវកម្មក្នុងតំបន់សេដ្ឋកិច្ច KERRY WORLDBRIDGE នឹង​ទាញ​យក​​ចំណូល​ជាច្រើន​សម្រាប់​កម្ពុជា

ព័ត៌មាន
កម្ពុជា​បាន​បើក​សម្ពោធ​ឲ្យ​ដំណើរការ​អាជីវកម្ម​ជា​ផ្លូវការ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ របស់​ក្រុមហ៊ុន KERRY W…

ញ៉ាំ​៤​មុខ​នេះ​ចូល​គ្នា​ធានា​ថា​ស្រក​ក្បាល​ពោះ​ត្រឹម​តែ​មួយ​យប់​ប៉ុណ្ណោះ

ព័ត៌មាន
វាមិនមែនជាថ្នាំទិព្វធ្លាក់ពីលើមេឃនោះទេ ប៉ុន្តែ វាគឺជាគ្រឿងផ្សំធម្មជាតិ ហើយងាយស្រួលធ្វើទៀតផង។ អ្នកប្រហែលជាមិនជឿ ប៉ុន្តែ វាពិតជាមានប្រសិទ្ធភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ