ស្ថាបនិក​មន្ទីរពេទ្យគន្ធបុប្ផា

ដំណឹង​ពី​ស្ថានភាព​​ជំងឺ​​របស់​វេជ្ជបណ្ឌិត Beat Richner...


លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner) នឹង​មិន​ទាន់​អាច​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ពេល​​ណា​មួយ​ឆាប់ៗ​ខាង​មុខ​នេះ​ទេ ដោយសារ​ស្ថានភាព​ជំងឺ​របស់​លោក នៅ​មិន​ទាន់​ធូរ​ស្បើយ​នៅឡើ។ នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត​មួយ​រូប​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជិតដិត​នឹង​លោក​វេជ្ជបណ្ឌិត រីច្ឆន័រ។
លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​កម្ពុជា។
ដោយ

សព្វ​ថ្ងៃ លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ដ៏​ល្បី​ល្បាញ កំពុង​ស្ថិត​នៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​ស្វ៊ីស​នៅឡើយ។ ស្ថានភាព​ជំងឺ​របស់​លោក​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយទេ។ ហើយ​សព្វ​ថ្ងៃ មន្ត្រី​មន្ទីរពេទ្យ​ដែល​ជំនិត​នឹង​លោក​វេជ្ជបណ្ឌិត​មួយ​ចំនួន​កំពុង​នៅ​ជាមួយ​លោក​​ដើម្បី​បន្ត​តាមដាន​ស្ថានភាព​ជំងឺរបស់​លោក។ 

វេជ្ជបណ្ឌិត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ បាន​ប្រាប់​ថា លោក​វេជ្ជបណ្ឌិត​ បេអាត រីច្ឆន័រ មាន​ការនឹក​រឭក​ប្រទេស​កម្ពុជា ប៉ុន្តែ ស្ថានភាព​ជំងឺ​របស់​លោក​មិន​អនុញ្ញាត​ឲ្យ​លោក​អាច​វិលត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​បាន​នោះ​ទេ។

គួររំឭកថា កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧ លោក​វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បានធ្លាក់​ខ្លួន​មាន​ជំងឺ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ស្វ៊ីស។

ពលរដ្ឋ​ខ្មែរ​ឲ្យ​ងារ​លោក​ Beat Richner ជា​«វេជ្ជបណ្ឌិតទេវតា» 

លោក​វេជ្ជបណ្ឌិត ត្រូវ​បាន​ខ្មែរ​គ្រប់ស្រទាប់​វណ្ណៈ​ស្រលាញ់​ខ្លាំងណាស់ ក៏​ព្រោះ​តែ​លោក​ត្រូវ​បាន​មហាជន​ខ្មែរ​មើល​ឃើញ​នឹង​ភ្នែក​ជាទូទៅ ថា បាន​ជួយ​សង្គ្រោះ​និង​ព្យាបាល​កុមារខ្មែររាប់លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ 

ចាប់តាំង​ពី​ឆ្នាំ​១៩៩២​មក លោក បេអាត រីច្ឆន័របាន​បង្កើត​និង​ដំណើរការ​មន្ទីរ​ពេទ្យ​ចំនួន ០៥ នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប។ 

នៅ​រាជ​ធានី​ភ្នំពេញ មន្ទីរពេទ្យ​ គន្ធបុប្ផា មាន​ចំនួន ៤ គឺ​ គន្ធបុប្ផា ១ កសាង​នៅ​ឆ្នាំ​១៩៩២, គន្ធបុប្ផា ២ កសាង​នៅ​ឆ្នាំ​១៩៩៦, គន្ធបុប្ផា ៣ កសាង​នៅ​ឆ្នាំ​២០០៥ និង​ គន្ធបុប្ផា ៤ កសាង​នៅ​ឆ្នាំ​២០០៧។ នៅ​ខេត្ត​សៀមរាប លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បាន​កសាងនិង​ដំណើរការ​មន្ទីរពេទ្យ​មួយ ឈ្មោះ មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ដែល​មន្ទីរពេទ្យ​កសាង​នៅ​ឆ្នាំ​១៩៩៩។ 

ក្នុងរយៈពេល​ជាង ២៤ឆ្នាំ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ បាន​ផ្ដល់​ការព្យាបាល​មិន​សម្រាកដល់​អ្នក​ជំងឺ ១៤.៨៣៧.១៥៥នាក់ អ្នក​ជំងឺ​សម្រាក​ព្យាបាល​បាន ១.៥១៦.៤៧១នាក់ ពិនិត្យ​ផ្ទៃ​ពោះ​បាន ១.៣៩០.៣២៣​នាក់ និង​សម្រាល​កូន​បាន ១៩២.៨៩៧នាក់៕




អត្ថបទបន្ទាប់


រដ្ឋាភិបាល​ដាក់​តំបន់​ចំនួន​៤​សម្រាប់​ការ​រុករក​រ៉ែ​លោហៈ

ព័ត៌មាន
តំបន់​សម្បទាន​រ៉ែ​ចំនួន ៤ ត្រូវ​បាន​​ប្រកាស​បើក​ឲ្យ​ក្រុមហ៊ុន​រ៉ែ​ក្នុង​ស្រុក និង​អន្តរជាតិ ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​លោហៈ​…

ការបើកដំណើរការអាជីវកម្មក្នុងតំបន់សេដ្ឋកិច្ច KERRY WORLDBRIDGE នឹង​ទាញ​យក​​ចំណូល​ជាច្រើន​សម្រាប់​កម្ពុជា

ព័ត៌មាន
កម្ពុជា​បាន​បើក​សម្ពោធ​ឲ្យ​ដំណើរការ​អាជីវកម្ម​ជា​ផ្លូវការ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ របស់​ក្រុមហ៊ុន KERRY W…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ