ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១០នាក់ស្លាប់ និងឆ្លងថ្មី មាន ៥១១នាក់


ត្រឹមមួយថ្ងៃ កម្ពុជាមានករណីអ្នកស្លាប់ដល់ទៅ ១០នាក់ និងអ្នកដែលបានឆ្លងកូវីដ-១៩ ករណីថ្មីមានដល់ទៅ ៥១១នាក់ ក្នុងនោះ មាន២នាក់ជាករណីនាំចូល និងផ្សេងទៀតជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ។ នេះបើតាម​​​សេចក្ដីប្រកាសព័ត៌មាន​ក្រសួងសុខាភិបាលកម្ពុជា បានចេញនៅល្ងាចថ្ងៃទី ២៤ ខែមេសានេះ។
ករណីកូវីដ-១៩ នៅកម្ពុជា

បើតាម​ក្រសួងសុខាភិបាល មានករណីស្លាប់ជនជាតិខ្មែរចំនួន ១០នាក់នោះ រួមមាន​ស្រ្តីចំនួន ៤នាក់ ដែលមាន​អាយុចន្លោះ៣២ ដល់ ៧១ឆ្នាំ និងបុរសចំនួន​៦នាក់​ មានអាយុចន្លោះពី ២៤ ដល់​៧៧ឆ្នាំ។

ដោយឡែក សម្រាប់​អ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី​ចំនួន ៥១១នាក់ ក្នុងនោះ មាននៅភ្នំពេញ ៣១៨នាក់, ព្រះសីហនុ ១២៦នាក់, កណ្ដាល ៤៤នាក់, កំពង់ចាម៥នាក់, បន្ទាយមានជ័យ៤នាក់, កំពង់ឆ្នាំង៤នាក់, កំពង់ធំ២នាក់, ស្វាយរៀង២នាក់, ត្បូងឃ្មុំ២នាក់ និង តាកែវ២នាក់។ ទន្ទឹមនឹងនោះ ក៏មាន​អ្នកជាសះស្បើយ​ថ្មី​ចំនួន ៦២នាក់ផងដែរ។

សរុប​ចំនួន​អ្នកឆ្លង​កូវីដ-១៩ គិតត្រឹម​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ មាន ៩.៣៥៩នាក់, អ្នកជាសះស្បើយមាន ៣.២១០នាក់, អ្នកកំពុងព្យាបាលមាន ៦,០៧២នាក់ និងអ្នកស្លាប់មាន ៧១ នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹងអត់? ដោនឡូត​អេស៊ីលីដាម៉ូបាល មិន​ចាំបាច់​ទៅ​ធនាគារ ឬ​ទៅបើក​គណនី​នៅ​ធនាគារឡើយ!

ព័ត៌មាន
សាធារណជន និង​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ទាំងអស់ អាច​ដោនឡូត អេស៊ីលីដាម៉ូបាល និង​បើក​គណនី​ប្រើប្រាស់​ដោយ​ខ្លួន​ឯង​បាន ភ្លាមៗ ដោ…

ក្រោយកិច្ចប្រជុំកំពូល តើអាស៊ានរកបានដំណោះស្រាយអ្វីខ្លះ សម្រាប់វិបត្តិនៅភូមា?

ព័ត៌មាន
ដូចការគ្រោងទុក នៅថ្ងៃសៅរ៍ទី ២៤ ខែមេសា ប្រទេសសមាជិកអាស៊ាន ទាំង១០ប្រទេស បានមកជួបប្រជុំគ្នា និងបានបញ្ចប់ជាស្ថាពរហើយ ជុំវិញការពិភាក្សារកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ