មជ្ឈមណ្ឌលភស្តុភារកម្ម

កម្ពុជាមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំមហាអនុតំបន់ទន្លេមេគង្គ


រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាអភិវឌ្ឍប្រទេសឲ្យក្លាយជាមជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំមហាអនុតំបន់ទន្លេមេគង្គ។ តួយ៉ាង ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ខែមេសានេះ ទើបតែបានចុះកិច្ចព្រមព្រៀងជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីសិក្សាគម្រោងភស្តុភារកម្មនៅខេត្តព្រះសីហនុ ដែលគ្រោងធ្វើឡើងអំឡុងនៅខែឧសភា ខាងមុខ ដោយការសិក្សានេះគ្រោងចំណាយថវិកាជាង២លានដុល្លារក្នុងរយៈពេល១២ខែ។
កម្ពុជាមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំមហាអនុតំបន់ទន្លេមេគង្គ

ថ្នាក់ដឹកនាំក្រសួងសាធារណការជឿជាក់ថា នឹងមានក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកចូលរួមបោះទុនវិនិយោគលើគម្រោងនេះ បន្ទាប់ពីគម្រោងត្រូវបានសិក្សាចប់។

នាពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដើម្បីសិក្សាគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនៅខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញជំនឿចិត្តថា នឹងមាន ក្រុមហ៊ុនក្រៅស្រុកនិងស្រុកក្នុងស្រុកឲ្យចូលរួមបោះទុនវិនិយោគ ដើម្បីអភិវឌ្ឍន៍គម្រោងនេះ ក្រោយការសិក្សាត្រូវបានបញ្ចប់។ គម្រោងនេះនឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មទីពីររបស់កម្ពុជា បន្ទាប់ពីមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញតម្លៃ៣០០លានដុល្លារ ដែលទើបទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោកកាលពីពេលថ្មីៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រីជឿជាក់ថា ក្រោយគម្រោងនេះអាចឈានដល់ការបញ្ចប់ការសាងសង់វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេសជួយធ្វើឲ្យប្រព័ន្ធដឹកជញ្ចូននៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងប្រកួតប្រជែងបន្ថែមទៀតជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។ ការបង្ហាញក្តីរំពឹងបែបនេះ ក៏ដោយសារ ឯកឧត្តមទេសរដ្ឋមន្ត្រីយល់ឃើញថា មជ្ឈមណ្ឌលភស្តុភារកម្មមិនត្រឹមតែដើរតួនាទីជួយសម្រួល និងលើកគុណភាពការដឹកជញ្ជូននៅប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីបរទេសផងដែរ។

បើតាមការគូសបញ្ជាក់របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋាភិបាលគ្រោងប្រែក្លាយកម្ពុជាឲ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់ការលើកដាក់ និងផ្ទេរទំនិញប្រចាំមហាអនុតំបន់ទន្លេមេគង្គ ដែលមានកម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដ្បិតកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់នេះ។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា ក្រៅពីគម្រោងភស្តុភារកម្មភ្នំពេញ និងខេត្តព្រះសីហនុ កម្ពុជានឹងសិក្សាគម្រោងនេះពីរបន្ថែមទៀតនៅទីក្រុងបាវិត និងប៉ោយប៉ែត។

ជាមួយគ្នានេះ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុបានអះអាងថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ គឺជាផ្នែកមួយនៃផែនការមេរបស់រាជរដ្ឋាភិបាល ដែលគ្រោងប្រែក្លាយខេត្តជាប់មាត់សមុទ្រមួយនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលអនាគត។ ឯកឧត្តម ជឿជាក់ថា ក្រោយគម្រោងនេះលេចចេញជារូបរាង វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន ជួយជំរុញកំណើនពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ។

លោក Asad Yaqub តំណាងរបស់ IFC ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ការវិនិយោគទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ក្នុងការជួយដល់វិស័យផលិតកម្ម ដែលផ្តោតលើការនាំចេញរបស់កម្ពុជា ជំរុញចង្វាក់ផ្គត់ផ្គង់របស់កម្ពុជា និងការតភ្ជាប់ផ្នែកដឹកជញ្ជូនជាមួយនឹងតំបន់។ លោកបានបន្តថា ការសហការជាមួយក្រសួងសាធារណការ គឺ IFC ចង់ជួយកម្ពុជាឲ្យសម្រេចគោលបំណងក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មថ្មីប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ IFC ជាទីប្រឹក្សាដឹកនាំផ្តាច់មុខ ក្នុងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (PPP) និងគាំទ្ររដ្ឋាភិបាលក្នុងការដេញថ្លៃដែលមានលក្ខណ:ប្រកួតប្រជែងជាអន្តរជាតិ ដើម្បីជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជនដែលមានគុណវុឌ្ឍិស្របតាមច្បាប់ PPP របស់ប្រទេសកម្ពុជា៕




អត្ថបទបន្ទាប់


EU កំពុងប្រកួតប្រជែងនឹងអាមេរិក និងអាស៊ី ក្នុងការបង្កើតផែនការឧបត្ថម្ភធនសម្រាប់ផលិតបន្ទះគ្រឿងអេឡិចត្រូនិក

ព័ត៌មាន
សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ បានព្រមព្រៀងគ្នាលើផែនការចំណាយថវិកាចំនួន ៤៣ ពាន់លានអឺរ៉ូ ឬប្រហែល ៤៧ ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មផលិតបន្ទ…

មេ CSX រំពឹងថា ទំហំជួញដូរកើនដល់១០០លានដុល្លារនៅឆ្នាំ២០២៣

ព័ត៌មាន
អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញក្ដីរំពឹងខ្ពស់ចំពោះការចូលរួមបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនថ្មីៗនៅឆ្នាំនេះ ពិសេសការបោះផ្សាយលក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ