ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រកឃើញអ្នកឆ្លងថ្មី៣៦នាក់ទៀត ក្នុងនោះមាន ៤នាក់មិនទាន់មានកន្លែងសម្រាកព្យាបាលនៅឡើយ


ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន៣៦នាក់បន្ថែមទៀតហើយ គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១នេះ ដោយក្នុងនោះ ៣៥នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង០១នាក់ ជាអ្នកដំណើរមកពីបរទេស ហើយក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ គឺមាន ០៤នាក់មិនទាន់មានកន្លែងសម្រាកព្យាបាលសម្រាប់ពួកគេនៅឡើយទេ។
តើការឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា អាចកាត់ផ្ដាច់បាននៅពេលណា? (រូបភាព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ)

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែលបានចេញ​ផ្សាយ​នៅព្រឹក​ថ្ងៃទី  ១៨ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ចំនួន​អ្នកឆ្លង​កូវីដ-១៩ សរុប​ទាំងអស់មាន​១.៥៤១នាក់នាក់ ក្នុងនោះ មាន​ដល់ទៅ ១.០២៥នាក់ គឺជាករណីឆ្លង​ចូលក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ។

ទោះយ៉ាងណា នៅក្នុង​របាយការណ៍នេះ កត់សម្គាល់ឃើញថា ​ក្នុងចំណោម​ករណី​ឆ្លងថ្មី​៣៦នាក់ មាន០៤នាក់ មិនទទួល​បាន​កន្លែង​សម្រាក​ព្យាបាល​នៅឡើយ ខណៈដែល​សេចក្ដីប្រកាស​របស់​ក្រសួង​សុខាភិបាល​កាល​ពីថ្ងៃទី ១៧​ ខែ​មីនាម្សិលមិញ ក៏មាន​អ្នកឆ្លង​ចំនួន ៣២នាក់ដែរ មិនទាន់មាន​កន្លែង​សម្រាកព្យាបាល។

បើតាមការ​ឆ្លងឆ្លើយ​ជាមួយ​ក្រុមការងារ​ខេមបូណូមីស​តាម​ប្រព័ន្ធ​តេឡេក្រាម លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែល​ក្រសួងបញ្ជាក់ថា មិនទាន់មានកន្លែង​សម្រាកព្យាបាលនោះ បច្ចុប្បន្ន​ក្រសួង​កំពុងចាត់​ចែង​រកកន្លែង​ឲ្យហើយ ខណៈ​ពេល​នេះអ្នកជំងឺ​ទាំងនោះ បាននិង​កំពុង​ដាក់ឲ្យ​នៅដាច់ដោយ​ឡែកនៅ​ផ្ទះរៀងៗខ្លួនសិន។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា៖« តាមពិតអ្នកជំងឺនេះ យើងកំពុងតែ​ចាត់ចែង ថាតើត្រូវយក​គាត់ទៅ​ដាក់កន្លែង ហើយគាត់​នៅតាម​ផ្ទះសម្បែង​ពួកគាត់​ហ្នឹងឯង ពីព្រោះ​នៅពេល​ដែល​ពួកគាត់​ត្រូវ​យកវត្ថុ​សំណាក ពួកគាត់​ត្រូវនៅ​ដាច់ដោយឡែក​នៅក្នុងផ្ទះរបស់គាត់​ហ្នឹង អំឡុងពេលរងចាំលទ្ធផល​ហ្នឹង អ៊ីចឹងនៅពេល​ដែលមាន​លទ្ធផល​ក្រុមគ្រូពេទ្យនឹង​ចុះទៅ​ទទួល ដើម្បីយកដាក់នៅ​មន្ទីរពេទ្យ ។ ឥឡូវចំនួននេះ ដោយសារតែ​ព្រឹកឡើង​ទើបតែ​ទទួល​បាន​លទ្ធផល អ៊ឹចឹងក្រុមគ្រូពេទ្យ​ចាត់ចែង​មិនទាន់ទេ អ៊ីចឹងហើយ​បានជាយើង​ទុកអ​ញ្ចឹងសិន ដើម្បីទុកលទ្ធភាព​ឲ្យក្រុមគ្រូពេទ្យ​មាន​ការចាត់ចែង​ជាបន្ត​បន្ទាប់ទៀត»។

សូមជម្រាប​ថា​ ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ ចំនួន​អ្នក​ដែលបាន​ជាសះស្បើយ​ក៏មាន​ការកើនឡើង​សរុប​ដល់​ទៅ ៨៩៨នាក់ ខណៈដែល​នៅព្រឹកថ្ងៃទី ១៨ ខែមីនានេះ​អ្នកជាសះស្បើយ​ថ្មី​មានចំនួន​៥៨នាក់។ ក្នុងចំណោម​អ្នកឆ្លង​ថ្មី ដែលត្រូវបាន​រក​ឃើញទាំង ៣៦នាក់នេះ មាន ១៤នាក់​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ២១នាក់​នៅខេត្ត​កណ្ដាល និងម្នាក់ទៀតមកពីបរទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បេក្ខជនវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart រៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូ

ព័ត៌មាន
ការរៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូក្នុងរាជធានីភ្នំពេញ គឺជាអំពើល្អមួយដែលជួយឱ្យលោក តាំង ហួងហាវ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្…

ក្រុមហ៊ុនចិនដែលត្រូវអាមេរិកដាក់ចូលបញ្ជីខ្មៅ កំពុងពិចារណាប្ដឹងបករដ្ឋាភិបាលអាមេរិកវិញ

ព័ត៌មាន
ក្រុមហ៊ុនចិនមួយចំនួន ដែលត្រូវបានអតីតរដ្ឋបាលលោកដូណាល់ត្រាំដាក់ចូលក្នុងបញ្ជីខ្មៅហាមឃាត់ការវិនិយោគនៅអាមេរិកនោះ កំពុងតែពិចារណាប្ដឹងជំទាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ