វ៉ាក់សាំងកូវីដ-១៩

វ៉ាក់សាំងចិន Sinovac ចំនួន១,៥លានដូសតម្លៃ១៥លានដុល្លារ បានដឹកមកដល់កម្ពុជាហើយ!


វ៉ាក់សាំងចិន Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាបានទិញពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី ២៦ ខែមីនាឆ្នាំ២០២១នេះ ដោយវ៉ាក់សាំងទាំង១,៥លានដូសនេះ មានតម្លៃ១៥លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា។
ក្រុមការងារកំពុងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ Sinovac ដែលបានទិញពីប្រទេសចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២១​ រូបភាព៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លោកជំទាវ យក់ សម្បត្តិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅមុន​ពេល​វ៉ាក់សាំង Sinovac ត្រូវបានដឹកមកដល់ថា វ៉ាក់សាំងចិន Sinovacនេះ គឺជាការទិញទាំងស្រុង​ដោយរាជរដ្ឋាភិបាលកម្ពុជា​ពីក្រុមហ៊ុន​ផលិតវ៉ាក់សាំង​របស់ចិន ដោយ​តម្លៃរបស់វា ១ដូស តម្លៃ​១០ដុល្លារ ហើយរាជរដ្ឋាភិបាល​បានចំណាយ​១៥លានដុល្លារ​សម្រាប់​ការទិញវ៉ាក់សាំង​១,៥លានដូសនេះ។

បើតាម​ការះអាង​របស់​ លោកជំទាវ យក់ សម្បត្តិ រាជរដ្ឋាភិបាល​ក៏គ្រោង​នឹងទិញវ៉ាក់សាំង Sinovacនេះ ចំនួន​៤លានដូសបន្ថែមទៀត និងក៏មានផែនការ​នឹងបន្ដទិញ​វ៉ាក់សាំង Sinopharm បន្ថែមដែរ។ ជាមួយគ្នានេះ វ៉ាក់សាំង Johnson & Jonhson របស់អាមេរិក ក៏រដ្ឋាភិបាល​កំពុង​ពិចាណារក្នុងការ​ទិញដែរ។

មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សុខាភិបាល​រូបនេះ បាន​អះអាងទៀតថា វ៉ាក់សាំង Sinovac អាចចាក់បាន​សម្រាប់​មនុស្ស​ចាប់ពី​អាយុ ១៨ឆ្នាំឡើងទៅ ហើយការ​ប្រើប្រាស់​បាន​រយៈពេល ៣៦ខែ តែខាងក្រុមហ៊ុនចិន​ស្នើឲ្យយើង​ត្រូវចាក់ឲ្យបានអស់​នៅក្នុង​រយៈពេល​៦ខែ។ មិនខុសពី​វ៉ាក់សាំង​ Sinopharm និង AstraZeneca ទេ វ៉ាក់សាំង Sinovac ក៏តម្រូវ​ឲ្យចាក់​ចាក់ ២ដូសសម្រា់បមនុស្សម្នាក់ ចន្លោះពេល​ចាក់​២សប្ដាហ៍ ខណៈដែល​ប្រសិទ្ធភាព​របស់វា​មានចន្លោះ​ពី ៧០ ទៅ៨០ភាគរយ។

បើតាម​លោកជំទាវ យក់ សម្បត្តិ វ៉ាក់សាំងនេះ នឹងត្រូវ ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ​ចាស់ៗ ដែលប្រឈមខ្ពស់ និងចាក់ជូន​ពលរដ្ឋ​នៅខេត្ត​ព្រះសីហនុ និងខេត្តកណ្ដាល​ដែលកំពុងប្រឈម​នឹងការឆ្លងខ្ពស់។

សូមបញ្ជាក់ថា សរុប​មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ២.៤២៤.០០០ ដូសហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការទិញ-លក់មាសនៅភ្នំពេញហាក់ស្ងាត់ជាថ្មីទៀតហើយតែតម្លៃគ្មានការធ្លាក់ចុះទេ

ព័ត៌មាន
លោកជំទាវ ស៊ាង លីម ម្ចាស់អាជីវកម្មហាងប្តូរប្រាក់ និង លក់គ្រឿងអលង្ការ លី ហួរ ដ៏ធំមួយនៅរាជធានីភ្នំពេញបានប្រាប់ សារព័ត៌មាន ឌីជីថល ខេមបូណ…

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៦នាក់ខណៈអ្នកជាសះស្បើយមាន១៨នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៦នាក់បន្ថែមទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ