ពាណិជ្ជកម្ម​កម្ពុជា-ថៃ

ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានជាង ៥ពាន់លានដុល្លារ កើន១១% នៅ៨ខែឆ្នាំ២០២១


នៅរយៈពេល​៨ខែ​ដំបូង ឆ្នាំ២០២១ ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ថៃ សម្រេចបានជាង ៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃសរុប ៦២៣លានដុល្លារអាមេរិក និងនាំចូលពីថៃ មានតម្លៃសរុបជាង ៤ពាន់លានដុល្លារអាមេរិក។ ប្រការនេះបង្កើតឱ្យកម្ពុជាមានឱនភាពទំហំពាណិជ្ជកម្មជាមួយថៃជិត៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានផ្ដល់ឲ្យខេមបូណូមីស។
ការនាំចេញនាំចូលរវាងប្រទេសកម្ពុជា និងថៃនៅ ៦ខែដំបូងឆ្នាំ២០២១ សម្រេចបានជិត៤ពាន់លានដុល្លារ ធ្លាក់ចុះ១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
ដោយ

ទិន្នន័យដដែលនេះ បាន​ឲ្យដឹងទៀតថា សម្រាប់នៅក្នុងខែសីហា ឆ្នាំ២០២១ (រយៈពេល ១ខែ) ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានតម្លៃ ៦២៥លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃជាង ៥៤ លានដុល្លារអាមេរិក ថយចុះប្រមាណ ២៥% ធៀបនឹងខែដូចគ្នា នៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ជាង ៧៣​លានដុល្លារអាមេរិក។ ចំណែកឯការនាំចូលពីថៃ មានតម្លៃ ៥៧១លានដុល្លារអាមេរិក កើនឡើង ២៨% ធៀបនឹងខែដូចគ្នា នៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៤៤៥លានដុល្លារអាមេរិក។ ផលិតផលវាយនភណ្ឌ កសិផល ត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច គឺជាប្រភេទទំនិញភាគច្រើន ដែលកម្ពុជាបានលក់ទៅកាន់ប្រទេសថៃ ហើយបានទិញចូលមកវិញនូវ ថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់។

តើក្រៅពីកម្ពុជ​ថៃមានពាណិជ្ជកម្ម​ជាមួយប្រទេសណាខ្លះទៀត?

ប្រទេសថៃ នឹងស្វែងរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយប្រទេសរុស្ស៊ី និងប្រទេសជិតខាងចំនួន៤ ទៀត នៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) តាមរយៈកិច្ចប្រជុំជាមួយគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EEC) ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ។ បើតាមលោក ជូរិន ឡាក់សេនាវិសិដ្ឋ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ប្លុក EAEU គឺជាទីផ្សារដ៏មានសក្តានុពលនៅក្នុងតំបន់អឺរ៉ុបអាស៊ី ហើយប្រទេសថៃ ចង់បន្តកិច្ចសន្ទនាលក្ខណៈស្ថាបនាជាមួយប្រទេសសមាជិក EAEU រួមទាំងរុស្ស៊ី និងកាហ្សាក់ស្ថាន លើរបៀបវារៈដ៏សំខាន់បន្ទាន់ សំដៅឈានទៅបញ្ចប់កិច្ចព្រមព្រៀងប្រកបដោយសក្តានុពលមួយនេះ។

នៅក្នុងសុន្ទរកថារបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចារ ដែលបានធ្វើឡើងកាលពីថ្មីៗនេះ ប្រទេសថៃបានកំពុងអភិវឌ្ឍយ៉ាងសកម្មនូវច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រខាងកើតដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងតំបន់ចុងបូព៌ារុស្ស៊ី ដែលពោរពេញដោយសក្តានុពល។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យវិនិយោគិនបរទេស ចូលរួមបណ្តាក់ទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីល ការថែទាំសុខភាព និងការដឹកជញ្ជូនវៃឆ្លាតនៅក្នុងតំបន់ ECC ដោយសារតែតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ និងយន្តការទំនើប ដើម្បីឆ្លើយតបតម្រូវការគម្រោងវិនិយោគគ្រប់ប្រភេទ។

យោងតាមទិន្ន័យពីក្រសួងពាណិជ្ជកម្មថៃ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ និង EAEU នៅក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំ២០២១នេះ មានទឹកប្រាក់សរុបជាង ១,៨៣ពាន់លានដុល្លារអាមេរិក បានកើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ពាណិជ្ជកម្មទ្វេភាគីជាមួយរុស្ស៊ី (មករា-សីហា) សម្រេចបានទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក ខណៈដែលរដ្ឋាភិបាលប្រទេសទាំងពីរ មានផែនការជំរុញទំហំពាណិជ្ជកម្ម ឱ្យបានដល់ទឹកប្រាក់ ១០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ នៅក្នុងនោះ ប្រទេសថៃ បាននាំចេញទំនិញទៅកាន់រុស្ស៊ី ជាប្រភេទរថយន្ត សម្ភារៈ និងគ្រឿងបន្លាស់ និងកៅស៊ូ ដែលមានតម្លៃ ៩៥៨លានដុល្លារអាមេរិក ហើយបានទិញចូលមកវិញនូវប្រេងឆៅ ដែកថែប អាវុធយុទ្ធភ័ណ្ឌ និងជីសរីរាង្គ តម្លៃ ២,១៧ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រូម៉ូសិនភ្ជុំបិណ្ឌ! ទិញផ្ទះតម្លៃចាប់ពីជាង 10ម៉ឺនដុល្លារ និងមានជម្រើសបង់រំលស់ច្រើនប្រភេទពីបុរី ប៉េង ហួត

ព័ត៌មាន
កាន់តែពិសេស! ជាមួយប្រូម៉ូសិនអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌរបស់បុរី ប៉េង ហួត លោកអ្នកនឹងមានឱកាសក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃបានកាន់តែឆាប់រ…

៥ចំណុចដែលអ្នកគួរដឹងជុំវិញ បញ្ហាកង្វះថាមពលកំពុង​កើតឡើងនៅក្នុងប្រទេសចិន?

ព័ត៌មាន
ការបង្អាក់ការប្រើប្រាស់ និងផ្គត់ផ្គង់ថាមពលអគ្គិសនី នៅទូទាំងប្រទេសចិនកំពុងឈានទៅរាំងខ្ទប់សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ