វិស័យកាត់ដេរ

ក្រសួងពាណិជ្ជកម្ម៖ កាណាដា គ្រោងទិញសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាង ៩១លានដុល្លារ នៅក្នុងឆ្នាំ ២០១៩-២០២០


សម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ២០២០ ប្រទេសកាណាដា គ្រោងទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក ដែលការបញ្ជាទិញនេះ គឺមានខ្ពស់ជាងការបញ្ជាទិញពីប្រទេសចិនទៅទៀត។ នេះបើតាមការបញ្ជាក់ ពីតំណាងក្រុមហ៊ុន Reitman's Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។
វិស័យ​កាត់ដេរ​កម្ពុជា
ដោយ

ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​របស់ខ្លួន​ថា  «លោកហ្គារី រ៉ូស​ (Gary Ross) ប្រធាន​ក្រុម​ហ៊ុន​ Reitman បានបង្ហាញ​សុទិដ្ឋិនិយម ចំពោះ​វឌ្ឍនភាព​នៃឧស្សាហកម្ម កាត់ដេរ នៅកម្ពុជា និងបានកោត​សរសើរ​ចំពោះកំណែទម្រង់​មុតស្រួច​ព្រមទាំង​វិធានការថ្មីៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹងភាព​ប្រកួតប្រជែង​របស់​កម្ពុជា តាមរយៈ​ការធ្វើឱ្យ​ប្រសើរ​ទ្បើងនូវ​បរិយាកាស​ធុរកិច្ច និងវិនិយោគ»។

ជាមួយគ្នានេះ ​ឯកឧត្តម​រដ្ឋមន្រ្តីស្ដី​ទី ឱក ប៊ុង បានថ្លែង វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-កាណាដា ជាពិសេស​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងដំណើការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលគាំទ្រ​ដោយ​ប្រទេសទាំងពីរ។

បើតាម​ឯកឧត្តមរដ្ឋមន្រ្តីស្ដីទី កំណើន​នាំចេញ​របស់​កម្ពុជា​ក្នុងរយៈពេល​ពីរទសវត្សរ៍​ចុងក្រោយ បានកើន​ចាប់ពី​ទឹកប្រាក់ ១ពាន់លាន​ដុល្លារ​អាមេរិក (២០០១) ដល់ ១៣ពាន់​លាន​ដុល្លារ​អាមេរិក​ (២០១៨)។ មិនតែប៉ុណ្ណោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏មាន​ការប្តេជ្ញាចិត្ត​ក្នុង ការបន្ត​គាំទ្រគម្រោង​រោងចក្រ​កាន់តែប្រសើរ​ឡើង​នៅកម្ពុជា (BFC) របស់អង្គការ​ពលកម្មអន្តរជាតិ (ILO) ដើម្បីលើកស្ទួយ​លក្ខខណ្ឌការងារ​នៅក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ និងកាត់ដេរ​សម្លៀកបំពាក់កម្ពុជា​ផងដែរ។

សូមជម្រាបថា Reitman គឺជាក្រុមហ៊ុន​បញ្ជាទិញ​សម្លៀកបំពាក់​ដ៏ធំរបស់​កាណាដា ដែលបាន​ធ្វើប្រតិបត្តិការ​ពាណិជ្ជកម្ម​ ជាមួយ​ឧស្សាហកម្ម​កាត់ដេរសម្លៀក​បំពាក់កម្ពុជា ចាប់តាំងពីឆ្នាំ២០០២-២០០៣ ​ហើយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុនមួយ​នេះ បានបញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់​ពីរោងចក្រ​ចំនួន ១៤ នៅកម្ពុជា ក្នុងតម្លៃជា​ទឹកប្រាក់ ៦៦លាន​ដុល្លារអាមេរិក​ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារចិន AIIB អនុម័តគម្រោង​ដំបូង​បង្អស់​របស់​ខ្លួន​សម្រាប់​កម្ពុជា

ព័ត៌មាន
ធនាគារចិន គឺ​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី(AIIB) បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ ថា ខ្លួន​បាន​អនុម័ត​គម្រោង​ដំបូង​របស់​…

ក្រុមហ៊ុនធំៗជាង ៥០កំពុងពន្លឿនការរើផលិតកម្មចេញពីចិនទាំងប្រញាប់ប្រញាល់

ព័ត៌មាន
ក្រុមហ៊ុន អន្តរជាតិល្បីៗ ប្រមាណ ជាង ៥០ ក្រុមហ៊ុនបាន និងកំពុងពន្លឿនការរើចំណែកផលិតកម្មរបស់ខ្លួនដែលមាននៅប្រទេសចិន ទាំងប្រញប់ប្រញាល់ទៅកាន់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ