អត្ថបទ​ក្រុមហ៊ុន

អតិថិជន​ធនាគារ កាណាឌីយ៉ា ក.អ ទទួលបាន​កញ្ចប់ប្រូម៉ូសិនពិសេស រាល់ការបើក​គណនី​ប្រតិបត្តិការ​នៅ​សាខា​បឹងកេងកង!


បន្ទាប់ពីកម្មវិធីសម្ពោធសាខាបឹងកេងកង របស់ធនាគារ កាណាឌីយ៉ា ក.អ រួចមក ត្រឹមតែរយៈពេល ២ សប្តាហ៍ប៉ុណ្ណោះ យើងសង្កេតឃើញថាសាខាថ្មី ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន រួមទាំងការបង្ហាញការចាប់អារម្មណ៍ និងពេញចិត្តទៅលើបទពិសោធន៍ដ៏ថ្មីស្រឡាង លើផ្នែកបច្ចេកវិទ្យាធនាគារដ៏ទំនើប របស់ធនាគារ កាណាឌីយ៉ា ផងដែរ ។
ដោយ

ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការគាំទ្រសាខាថ្មី ព្រមគ្នាជាមួយនឹងការអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ រាល់ការបើកគណនីប្រតិបត្តិការនៅសាខាបឹងកេងកង អតិថិជននឹងទទួលបាននូវ កញ្ចប់កាដូប្រូម៉ូសិនដ៏ពិសេស រួមមាន៖ ការទទួលបានទឹកប្រាក់ត្រឡប់មកវិញ $3, ការបញ្ចុះតម្លៃ $5 លើ Food Delivery App, និងវត្ថុអនុស្សាវរីយ៍ជាច្រើន។ ការផ្ដល់ជូននេះ ចាប់ពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ។ 

គួររំលឹកផងដែរថា សាខាបឹងកេងកង ដែលបានលេចរូបរាងឡើង នៅក្នុងអគារ Amass Central Tower, ផ្លូវ ៦៣, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញនេះ ត្រុវបានបើកជាផ្លូវការ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ជាមួយនឹងរូបរាងរចនាបែបផែនថ្មី ទំនើប បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចុងក្រោយ ជាហេតុបង្កភាពងាយស្រួលដល់អតិថិជនមួយកម្រិតទៀត ក្នុងការស្វែងរកព័ត៌មានអំពីសេវាកម្មហិរញ្ញវត្ថុផ្សេងៗ របស់ធនាគារ កាណាឌីយ៉ា។ ជាមួយនឹងម៉ាស៊ីនដកប្រាក់ និងម៉ាស៊ីនដក-ដាក់ប្រាក់ជាង ១០ តម្រៀបគ្នា នឹងជួយបង្កើនល្បឿននៃតម្រូវការសេវាកម្មហិរញ្ញវត្ថុ ដក-ដាក់ប្រាក់ របស់អតិថិជនកាន់តែរហ័ស។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកក្រុមការងាររបស់យើង លោកស្រី ឈីម សុជាតា តាមរយៈលេខ ០១២ ៨៨៨ ០៣៨ ឬមជ្ឈមណ្ឌលសេវាកម្ម ២៤ ម៉ោងរបស់យើងតាមរយៈលេខ ០២៣ ៨៦៨ ២២២




អត្ថបទបន្ទាប់


ក្រសួងកសិកម្ម ត្រៀមឯកសារពាក់ព័ន្ធដាក់ជូនទីប្រឹក្សារដ្ឋចិនដើម្បីឲ្យជួយជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅចិនបន្ថែម

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានអះអាងថា ក្រសួងបានត្រៀមរៀបចំឯកសារពាក់ព័ន្ធដើម្បីដាក់ជូនទៅកាន់លោក ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន ដែលឯកឧត្…

អ្នកជំនាញ៖ វៀតណាមត្រូវការពេលយូរដើម្បីស្ដារវិស័យវាយនភណ្ឌកាត់ដេរឡើងវិញ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរវៀតណាម បាននិយាយថា វិស័យវាយនភណ្ឌ សម្លៀកបំពាក់ និង ស្បែកជើងនៅក្នុងប្រទេសនេះ បានទទួលរងនូវវិបត្តិយ៉ាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ