សមាគមម្រេចកំពត ប្រាប់ឱ្យកសិករកុំលក់ម្រេចក្នុងតម្លៃទាបឱ្យក្រុមហ៊ុនដែលកទាមទារបញ្ចុះតម្លៃ

សមាគមម្រេចកំពត អំពាវនាវឱ្យកសិករកុំលក់ម្រេចក្នុងតម្លៃទាបពេក ខណៈក្រុមហ៊ុនមួយចំនួនស្នើឲ្យលក់បញ្ចុះតម្លៃ


ម្រេចកំពតដែលធ្លាប់តែរក្សាបាននូវតម្លៃទីផ្សារថេរមកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះកំពុងប្រឈមនឹងការរង្គោះរង្គើតម្លៃទីផ្សារលក់ចេញទៅក្រៅប្រទេស ដ្បិតថា មានក្រុមហ៊ុនបញ្ជាទិញមួយចំនួន បានស្នើសុំឲ្យមានការលក់បញ្ចុះតម្លៃ ដោយពួកគេ បានលើកឡើងពីហេតុផលថា ទីផ្សារកំពុងជួបបញ្ហាដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។
ម្រេច
ដោយ

ទោះយ៉ាងណា ខាងសមាគមម្រេចកំពតបាននិងកំពុងអំពាវនាវឲ្យកសិករដែលជាម្ចាស់ចម្ការម្រេចកំពតចូលរួមពង្រឹងតម្លៃលក់ម្រេចរបស់ខ្លួន កុំឲ្យក្នុងតម្លៃទាបពេក ដ្បិតថា វាអាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារតម្លៃម្រេចកំពតជារួម និងពិបាកងើបឡើងមកវិញ។

លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ការបញ្ជាទិញពីក្រុមហ៊ុនជាមួយកសិករក៏មានភាពយឺតយ៉ាវជាងឆ្នាំមុនៗដែរ តួយ៉ាងរហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៥ ប៉ុណ្ណោះ ដែលបានធ្វើកិច្ចសន្យាទិញលក់ម្រេចកំពតជាមួយកសិករចំនួន ២៦០នាក់ ខណៈនៅមានក្រុមហ៊ុនផ្សេងៗទៀត កំពុងរង់ចាំការឆ្លើយតបពីអតិថិជនរបស់ពួកគេនៅឡើយ។ ការបញ្ជាទិញមានភាពយឺតយ៉ាវនេះ ក៏មានក្រុមហ៊ុនមួយចំនួន ធ្វើការបញ្ជាទិញម្រេចកំពតក្នុងតម្លៃទាបជាងតម្លៃក្រុមហ៊ុនផ្សេងទៀតផងដែរ ពោលគឺក្រុមហ៊ុនទាំងនោះបានប្រជុំជាមួយកសិកររបស់ខ្លួនដោយផ្ទាល់មុននឹងធ្វើកិច្ចសន្យាទិញលក់ ដោយមានការចរចាតម្លៃជាមួយកសិករ។ ក្នុងករណីកសិករ និងក្រុមហ៊ុនឯកភាពពីគោលការណ៍ និងតម្លៃហើយនេះ កិច្ចសន្យានឹងត្រូវបានធ្វើរវាងកសិករ និងក្រុមហ៊ុនតែម្ដង។ ទោះយ៉ាងណាក៏ដោយចុះ រាល់មានកិច្ចប្រជុំជាមួយកសិករម្ដងៗ សមាគមម្រេចកំពតតែងតែធ្វើការផ្សព្វផ្សាយ និងប្រាប់ទៅកសិករ កុំឱ្យលក់ក្នុងតម្លៃទាបទៅក្រុមហ៊ុនណា ដែលស្នើសុំបញ្ចុះតម្លៃខ្លាំងខុសពីក្រុមហ៊ុនផ្សេងទៀត ពីព្រោះថាបើលក់ក្នុងតម្លៃទាបនោះ វាអាចប៉ះពាល់ដល់តម្លៃម្រេចកំពត និងជាហេតុទាញតម្លៃម្រេចកំពតឱ្យធ្លាក់ចុះតាមគ្នាបានផងដែរ។

គួរជម្រាបថា ជាច្រើនឆ្នាំមកហើយ តម្លៃម្រេចកំពតដែលលក់លើទីផ្សារអន្តរជាតិនាពេលកន្លងមក គឺមានតម្លៃថេរ ដោយម្រេចខ្មៅមានតម្លៃ ១៥ ដុល្លារ រីឯម្រេចក្រហមមានតម្លៃ ២៥ ដុល្លារ និងម្រេចស មានតម្លៃ ២៨ ដុល្លារក្នុងមួយគីឡូក្រាម។

យ៉ាងណាក៏ដោយចុះ បើតាមលោក ងួន ឡាយ ការនាំចេញម្រេចកំពតទៅកាន់អន្តរជាតិរយៈពេល២ឆ្នាំចុងក្រោយនេះ ឃើញថានៅតែមានសកម្មភាពនាំចេញជាបន្តបន្ទាប់។ តួយ៉ាង នៅរយៈពេល ២ខែដំបូងដើម ឆ្នាំ២០២៣ នេះ ការនាំចេញម្រេចកំពតកម្ពុជា ទៅកាន់ទីផ្សារអន្តជាតិសម្រេចបានចំនួន ៦,៧ តោន ដែលចំនួននេះហាក់មិនមានការប្រែប្រួលនោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រធានសមាគមរូបនេះ បានបញ្ជាក់ទៀតថា ដោយសារបញ្ហាសង្រ្គាមនៅអ៊ុយក្រែន បានធ្វើឲ្យអតិផរណានៅអឺរ៉ុបកើនខ្ពស់ និងបញ្ហាការប្រែប្រួលរូបិយបណ្ណធៀបនឹងប្រាក់ដុល្លាអាមេរិកនៅតែបន្តកើតមាននាពេលបច្ចុប្បន្ន លោកមើលឃើញថា ការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអឺរ៉ុប ក៏ដូចជាទីផ្សារដទៃទៀតនៅក្នុងឆ្នាំ ២០២៣នេះ អាចនឹងមានការធ្លាក់ចុះតិចតួចផងដែរ។

ចំពោះស្ថានភាពនៃការដាំដុះដំណាំម្រេចកំពតនៅឆ្នាំនេះវិញ លោក ងួន ឡាយ បានបញ្ជាក់ ថា គឺការដាំដុះបន្ថែមគឺមិនសូវមានទេ ពីព្រោះថា ទាំងកសិករខ្នាតតូចក្តី និងខ្នាតធំក្តី នាំគ្នាពង្រឹងថែទាំចម្ការដែលមានស្រាប់ និងពង្រឹងគុណភាពក្នុងការផ្គត់ផ្គង់ទីផ្សារតាមកិច្ចសន្យាជាមួយក្រុមហ៊ុនប៉ុណ្ណោះ ហើយការប្រមូលផលម្រេចកំពតនៅឆ្នាំនេះ នឹងចាប់ផ្ដើមពីខែមករា រហូតដល់ខែកក្កដា៕




អត្ថបទបន្ទាប់


តើមហិច្ឆតាសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ១៥ពាន់លានដុល្លាររវាងកម្ពុជា-ថៃ នៅឆ្នាំ២០២៥ អាចសម្រេចដែរ ឬយ៉ាងណា?

ព័ត៌មាន
គិតមកទល់ពេលនេះ គោលដៅកំណត់ជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឲ្យបានដល់ ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំនោះ ដែលធ្លាប់បានកំណត់សម្រេចឲ្យ…

TikTok ជួយអ្នកបង្កើតមាតិកាឱ្យស្វែងយល់ពីវិធានរបស់ខ្លួនជាមួយនឹងការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍

ព័ត៌មាន
ថ្ងៃនេះ TikTok កំពុងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ គោលការណ៍ណែនាំសហគមន៍ទាំងនេះគឺជាវិធាននិងស្តង់ដារសម្រាប់ជាផ្នែកមួយនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ