ការវិនិយោគ​ក្នុងវិស័យសំណង់​កម្ពុជា

ទុនវិនិយោគវិស័យសំណង់ នៅតែខ្លាំង ជាមួយនឹងកំណើនជិត ៦០% នៅឆមាសទី១ ឆ្នាំ ២០១៩នេះ!


ការវិនិយោគនៅក្នុងវិស័យសំណង់នៅពាក់កណ្ដាលឆ្នាំ ២០១៩នេះ មិនមានសញ្ញាថមថយចុះឡើយ។ ជាក់ស្តែងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន ឲ្យដឹងថា សម្រាប់រយៈពេល ៦ខែដំបូងដើមឆ្នាំនេះ តម្លៃទុនវិនិយោគវិស័យសំណង់របស់កម្ពុជា កើនឡើងជាង ៥៧ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
ទុនវិនិយោគវិស័យសំណង់ នៅតែខ្លាំង ជាមួយនឹងកំណើនជិត៦០% នៅឆមាសទី១ ឆ្នាំ ២០១៩នេះ! (រូបភាព៖ ហេង ភារម្យ)
ដោយ

របាយការណ៍​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ពីខែមករា ដល់ដំណាច់​ខែមិថុនា​ឆ្នាំ២០១៩ ក្រសួងរៀប​ចំដែនដី​បានផ្ដល់​លិខិត​អនុញ្ញាត​សាងសង់​សរុប ចំនួនជាង ៤.០៤៧ គម្រោង​ ដែលមាន​តម្លៃទុន​វិនិយោគ​ជាង ៣.៣៩២ លាន​ដុល្លារ ​ធៀបនឹងរយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ ២០១៨ មានចំនួន​គម្រោង​ត្រឹម ១.៦៤៣ គម្រោង ជាមួយ​តម្លៃទុន​វិនិយោគ ២.១៥៣ លាន​ដុល្លារអាមេរិក​បានកើន​ឡើង ៥៧ភាគរយ។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិកា​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បានគូសបញ្ជាក់ថា ការកើនឡើងវិស័យ​សំណង់​នៅក្នុងឆ្នាំ ២០១៩នេះ ដោយសារតែ​មានការស្នើសុំ​វិនិយោគ​ពីគម្រោងធំៗ​ មានដូចជា អគារពាណិជ្ជកម្ម សណ្ឋាគារ ​រមណីយដ្ឋាន ផ្សារទំនើប អគារខ្ពស់ៗ ​ទីក្រុងរណប បុរីលំនៅដ្ឋាន សំណង់ផ្ទះល្វែង និងភូមិគ្រឹះ រោងចក្រផលិត​គ្រឿង​អេឡិចត្រូនិក រោងចក្រកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង រោងចក្រ​ម៉ាស៊ីន​កិនស្រូវ និងឡសម្ងួត តំបន់​ឧស្សាហកម្ម និងតំបន់​សេដ្ឋកិច្ច​ពិសេស។

ឯកឧត្តមបញ្ជាក់ថា នេះជាការវិវត្ត​ថ្មីនៃការ​វិនិយោគ​វិស័យ​សំណង់​នៅកម្ពុជា ដែលភាគច្រើន​នៃកំណើន គឺបានចូល​រួមពីការវិនិយោគផ្នែក សំណង់អគារ​លំនៅដ្ឋាន​មានចំនួន​គម្រោង ១.៧៧៤ គម្រោង ជាមួយទុនវិនិយោគ ១.៥៣២ លានដុល្លារ និងបើគិតជា​ខ្នងផ្ទះ​មាន​ជាង ៤ពាន់ខ្នង។ ទន្ទឹម​នឹងនេះ ក៏មានអគារខ្ពស់ៗ​ចាប់ពី៥ជាន់​ឡើងទៅ​មានចំនួន ១៦៩ អគារ ក្នុងនោះ ខេត្តព្រះសីហនុ​មាន ២៣អគារ។

ក្នុងរយៈពេលដូចគ្នានេះ​ដែរ ចំពោះបណ្តុំ​លំនៅ​ដ្ឋានលក្ខណៈ​បុរី​ក្នុងក្របខណ្ឌ​ទូទាំងប្រទេស គឺមានរហូត​ដល់១៧ ទីតាំង ជាមួយតម្លៃ​ទុនវិនិយោគ​សរុប ៥៣២ លានដុល្លារ ខណៈសំណង់​សណ្ឋាគារ​មាន២៥ ទីតាំង អគារពាណិជ្ជកម្ម មាន ១២៣ ទីតាំង ជាមួយនឹងទុន​វិនិយោគជាង ១ពាន់លាន​ដុល្លារ សំណង់​ពហុមុខងារ​មាន ២៧ទីតាំង ដែលមាន​ទុនវិនិយោគ ៨៥៦លានដុល្លារ និងសំណង់​រោងចក្រ​មាន ៥៤ គម្រោង ដែលមានតម្លៃ​ទុនវិនិយោគ ៤២៦ លានដុល្លារ និងអគារ​ផ្ទះល្វែងជាង ១ម៉ឺនខ្នង ដែលមាន​តម្លៃទុន​វិនិយោគ ៦៩១ លាន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រយៈពេល៧ខែ អ្នកប្រើប្រាស់ហ្វេសបុក ជាង ២០០បង្ហោះសារ តិះតៀនពីរឿងកុងទ័រភ្លើង ដើរលឿនខុសធម្មតា

ព័ត៌មាន
នៅក្នុងសន្និសិទសារព័ត៌មានស្តី ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង នាទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម កែវ រតនៈ រដ្…

ស្ថាប័ន​ស្រាវជ្រាវ​បរទេស៖ កម្ពុជា​ចាប់​ផ្តើម​ទទួល​ការ​ចាប់​អារម្មណ៍៍​វិនិយោគ​ពី​ប្រទេស​ផ្សេង​ទៀត ក្រៅ​ពី​ចិន

ព័ត៌មាន
ស្ថាប័ន​ស្រាវជ្រាវ​បរទេស ដែល​មាន​ឈ្មោះ​ថា Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​ក្នុង​សប្តាហ៍​នេះ អះអាង​ថា កម្ពុជា​ក៏​បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ