ការវិនិយោគអចលនទ្រព្យ​ពីបរទេស

ក្រៅពីចិន ក្រុមហ៊ុនស៊ីភីអែលកំពុងទាក់ទាញវិនិយោគិន​អចលនទ្រព្យ មកពីអ៊ីស្រាអែលបន្ថែមទៀត!


ក្រោយពីបានសម្ពោធចំការម៉ៃសាក់ជិត ៣៥០ហិកតារបស់ក្រុមហ៊ុនធីកហ្វាម មកពីអ៊ីស្រាអែល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចមក ឧញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអែល បានសម្រេចចិត្តបន្តដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលដោយផ្ទាល់ ដើម្បីពង្រឹងនិងជំរុញឲ្យមានការសហការរវាងក្រុមហ៊ុនស៊ីភីអែល និងក្រុមហ៊ុនមកពីអ៊ីស្រាអែលនេះ កាន់តែប្រសើរឡើងផង និងស្វែងរកដៃគូវិនិយោគផ្នែកអចលនទ្រព្យពីប្រទេសនេះផង។
ក្រៅពីចិន!ក្រុមហ៊ុនស៊ីភីអិលកំពុងទាក់ទាញអ្នកវិនិយោគវិស័យអចលនទ្រព្យមកពីអ៊ីស្រាអែលបន្ថែមទៀត
ដោយ

នៅមុនចេញ​ទៅដំណើរ​ទៅកាន់​ទឹកដីប្រទេស​អ៊ីស្រាអែល ឧញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ីភីអែល បានប្រាប់ឲ្យ​ដឹងថា ការធ្វើដំណើរ​ទៅកាន់ប្រទេស​អ៊ីស្រាអែល​ក្នុងរយៈពេល​ជិតមួយ​សប្តាហ៍​នាពេលនេះ គឺមានគោល​បំណង​សំខាន់​ចំនួន២។ ទី១ ដើម្បីចូលរួម​ក្នុងកម្មវិធី​បិទវគ្គ​សិក្សា​របស់សិស្ស​និស្សិត​ដែលបាន​បញ្ចប់ការសិក្សា​ផ្នែកបច្ចេកទេស​កសិកម្ម​នៅទីនោះ​ផង និងទី២ គឺដើម្បី​ទៅស្វែងរក​បទពិសោធន៍​បន្ថែមពី ប្រទេសមួយ​នេះផង និងដើម្បី​ដឹងឲ្យ​កាន់តែច្បាស់​បន្ថែមទៀតថា អ៊ីស្រាអែល​មានបច្ចេក​វិទ្យានិងបច្ចេក​ទេស​កសិកម្ម​អ្វីខ្លះ ទើបពិភពលោក​ហៅ​ប្រទេសនេះថា ជាស្តេច​កសិកម្ម និងមានប្រជាជន​ដែលឆ្លាត​ជាងគេក្នុងលោក។

ឧកញ៉ាបានបន្ថែម ក្រៅពីបំណង​ដែលទៅចូល​រួមដើម្បី​រកបទពិសោធន៍​ពីវិស័យ​កសិកម្មហើយ លោកក៏មាន​បំណង ស្វែងរកដៃគូ​វិនិយោគ​ផ្នែកអចលនទ្រព្យផងដែរ ពីព្រោះថា មិនមែនមាន​តែវិនិយោ​គិន​ចិននោះទេដែលចាប់​អារម្មណ៍​លើវិស័យ​អចលនទ្រព្យ​នៅស្រុកខ្មែរ មានប្រទេស​ដទៃ​ជាច្រើន ដូចជា​​អ៊ីស្រាអែល ក៏ចាប់អាមរម្មណ៍​ច្រើនដែរ ទើបលោកព្យាយាម​បង្កើន​ទំនាក់ឲ្យ​កាន់តែស្អិត​ល្មួត​បន្ថែម​ទៀតជាមួយ​ជនជាតិអ៊ីស្រាអែល ដើម្បីរៀន​ពីគេផង និងទាក់ទាញ​ឲ្យគេវិនិយោគផង។

ថ្វីត្បិតតែស៊ីភីអែល​ជាក្រុមហ៊ុន​អចលនទ្រព្យ​ក៏ពិតមែន តែមួយរយៈពេល​ចុងក្រោយនេះ ក្រុមហ៊ុននេះ ហាក់មាន​ភាពមមាញឹក​ជាមួយនឹង​ការងារ​សម្របសម្រួល​ផ្នែកវិស័យ​កសិកម្ម​ច្រើន ដោយឧញ៉ា ចេង ខេង បញ្ជាក់ថា វិស័យណាក៏ ដោយឲ្យ​តែផ្តល់ភាព​រីកចម្រើន ដល់កម្ពុជា លោកនឹងប្រឹងប្រែង​ឲ្យ​អស់លទ្ធភាព​ដើម្បីជួយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយកសាលាអន្តរជាតិផ្លេនីត៖ កំណើនសាលាអន្តរជាតិនាំឲ្យមានការប្រកួតប្រជែងមែន តែល្អសម្រាប់វិស័យអប់រំកម្ពុជា

ព័ត៌មាន
ខណៈដែលសាលារៀនរបស់រដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាអនុវត្តកកម្មវិធីសិក្សារបស់ជាតិ តាមការកំណត់ដោយក្រសួងអប់រំយុវជន និងកីឡានោះ គ្រឹះស្ថានអប់…

ក្រុមហ៊ុនម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគគម្រោងសណ្ឋាគារ ២ពាន់បន្ទប់ តម្លៃ ៤ ពាន់ លានដុល្លារ នៅកម្ពុជា

ព័ត៌មាន
នៅមុនថ្ងៃ នៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកម្ពុជា ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បានថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ