ភាពតានតឹងចិន-អាមេរិក

ចិនរិះគន់អាមេរិក ដែលមកហាមខ្លួនផ្តល់ជំនួយដល់យោធារុស្ស៊ីប្រឆាំងសង្គ្រាមអ៊ុយក្រែន


រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទី (Lloyd Austin) បានប្រាប់ប្រទេសចិន ឱ្យបដិសេធពីការផ្តល់ជំនួយផ្នែកយោធាដល់ប្រទេសរុស្ស៊ី ដោយបង្កឱ្យមានការរិះគន់ឆ្លើយតបមកវិញយ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង។ ការប៉ះពារពាក្យសម្ដីគ្នានេះ គឺធ្វើឡើងនៅពេលដែលលោក អូស្ទីន (Austin) បាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក វៃ ហ្វេង (Wei Fenghe) តាមទូរស័ព្ទ ដែលជាកិច្ចពិភាក្សាលើកដំបូងរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ជូ បៃដិន (Joe Biden) ឡើងកាន់តំណែងមក។
ចិនរិះគន់អាមេរិក រឿងផ្តល់ជំនួយដល់យោធារុស្ស៊ីប្រឆាំងសង្គ្រាមអ៊ុយក្រែន
ដោយ

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ លោក  ច​ន ក្រី​ប៊ី (John Kirby) បាន​និយាយ​ថា អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន ហើយ​លោក អូ​ស្ទី​ន (Austin) បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​យូរ​មក​ហើយ​អំពី​ការ​ផ្តល់​ជំនួយ​យោធា​របស់​ចិន ដែល​អាច​កើត​មាន​សម្រាប់​ប្រទេស​រុ​ស្ស៊ី​។ លោក វៃ (Wei) បាន​ឆ្លើយ​តប​ដោយ​ប្រាប់​សហរដ្ឋអាមេរិក​ឱ្យ "​ជៀសវាង​ពី​ការ​ប្រើប្រាស់​បញ្ហា​អ៊ុយ​ក្រែ​ន​ដើម្បី​លាប​ពណ៌ និង​សាប​ព្រួស​ភស្តុ​តាង​ប្រឆាំង​នឹង​ចិន ឬ​គំរាមកំហែង និង​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​"​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​។

ដោយឡែក ទីក្រុង​ប៉េ​កាំ​ង​ក៏​បាន​ទទូច​ឱ្យ​បន្ត​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ធម្មតា​ជាមួយ​រុ​ស្ស៊ី ខណៈ​ដែល​ចិន​ក៏​បាន​បដិសេធ​ចំពោះ​លទ្ធភាព​នៃ​ការ​ផ្តល់​ជំនួយ​យោធា​ទៅ​ឲ្យ​រុ​ស្ស៊ី​ផង​ដែរ​។ លោក វៃ (Wei) ក៏​បាន​ឆ្លៀត​ស៊ក​ពាក្យ​សម្ដី ទៅ​អា​មេ​រិ​ក​វិញ ដោយ​លើក​ឡើង​ពី​ក្ដី​ព្រួយបារម្ភ​ចំពោះ​អ្វី​ដែល​ក្រុង​ប៉េ​កាំ​ង​យល់​ឃើញ​ថា ជា​ការ​ជាប់​ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក​ក្នុង​បញ្ហា​កោះ​តៃវ៉ាន់​។

លើស​ពី​នេះ ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រាប់​អា​មេ​រិ​កថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ប្រទេស​ចិន ហើយ​គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់​ប្តូរ​វា​បាន​នោះ​ទេ​។ 

លោក វៃ (Wei) បាន​និយាយ​បន្ត​ថា៖ «​ប្រសិនបើ​បញ្ហា​កោះ​តៃវ៉ាន់​មិន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ វា​នឹង​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក​"​។ ដោយ​បន្ថែម​ទៀត​ថា "​យោធា​ចិន​នឹង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព​ជាតិ សន្តិសុខ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​»។

សូម​ជម្រាប​ថា លោក វៃ (Wei) ក៏​បាន​ជំទាស់​នឹង​សហរដ្ឋអាមេរិក​កាលពី​ដើមខែ​នេះ ដែល​បាន​លក់​គ្រឿង​សព្វាវុធ ព្រមទាំង​ការ​ផ្ដល់ ការ​បណ្តុះបណ្តាល និង​សេវាកម្ម​ផ្សេង​ទៀត​ដែល​មាន​តម្លៃ ៩៥ លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់​វ៉ា​ន់​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រសួងការពារជាតិ​ចិន​៕

អត្ថបទ​៖ ម៉ុ​ន សុ​កែវ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី មេគង្គ លែន បានបន្ថែមនូវការសាងសង់ ផ្ទះវីឡាកូនកាត់មានរបងបន្ថែមទៀត សម្រាប់បំពេញតាមតម្រូការការជូនដល់អតិថិជន

ព័ត៌មាន
កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ ដែលត្រូវនឹង ថ្ងៃសុក្រ ៦ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ បុរី មេគង្គ លែន បានរៀបចំព…

ចិន នឹងមិនចូលរួមកិច្ចប្រជុំកំពូល ទាក់ទងនឹងការរីករាលដាលកូវីដ ១៩ ជាសកល នៅខែក្រោយនេះទេ

ព័ត៌មាន
ក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងប៉េកាំងទំនងជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីបញ្ហាការីករាលដាលនៃជំងឺកូវីដ១៩ ជាសកល ដែលដឹកនាំដោយសហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ