ភាពតានតឹងចិន-អាមេរិក

មេទ័ពចិនព្រមានមេទ័ពកំពូលរបស់សហរដ្ឋអាមេរិកពី «ការបង្ករឿងតាមតែអពើចិត្ត» ដែលអាចធ្វើឲ្យមានការប៉ះទង្គិចគ្នាដោយចៃដន្យណាមួយ


មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់ប្រទេសចិន បានព្រមានសមភាគីអាមេរិក ដែលជាមេទ័ពកំពូលម្នាក់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា «ការបង្កហេតុតាមតែអំពើចិត្ត» ណាមួយមកលើប្រទេសចិននោះនឹងមាន «ការប្រឆាំងតបដោយឥតសំចៃ» ពីសំណាក់ប្រទេសចិនវិញ ប៉ុន្តែមន្រ្តីកំពូលចិនរូបនោះ បានបន្ថែមថាភាគីទាំងពីរគួរតែពង្រឹងការសន្ទនា និងគ្រប់គ្រងហានិភ័យ ដែលអាចកើតមានដោយយថាហេតុណាមួយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ចិនព្រមានមេទ័ពកំពូលអាមេរិកពី«ការបង្ករឿងតាមតែអពើចិត្ត»!

ប្រទេសមហាអំណាចសេដ្ឋកិច្ច និងយោធាធំជាងគេទាំងពីររបស់ពិភពលោកនេះ កំពុងប្រឈមមុខនឹងបញ្ហាដ៏ចម្រូងចម្រាសជាបន្តបន្ទាប់ ចាប់ពីសំណុំរឿងកោះតៃវ៉ាន់ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រហូតដល់ការប្រកួតប្រជែងឥទ្ធិពលដើម្បីអនុត្តរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។

មន្ទីរបញ្ចកោណបាននិយាយថា មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក លោកម៉ាក មីលី (Mark Milley) ដែលជាឧត្តមសេនីយ៍ផុតលេខនៃកងទ័ពអាមេរិក បាននិយាយជាមួយមន្រ្តីយោធាកំពូលរបស់ប្រទេសចិន លោកឧត្តមសេនីយ៍លី ស៊ូឆេង (Li Zuocheng)។

អ្នកនាំពាក្យរបស់លោក Milley មេទ័ពកំពូលអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឧត្តមសេនីយ៍ Milley បានពិភាក្សាជាមួយសមភាគីចិនអំពីការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ និងរក្សាទំនាក់ទំនងបើកចំហរជាមួយចិន»។

ហើយលោកបន្ថែមទៀតថា៖ «កងទ័ពរំដោះប្រជាជនចិន (PLA) ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអាមេរិក និងកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្តណាមួយ ព្រមទាំងជួយរក្សាសន្តិសុខក្នុងតំបន់ និងពិភពលោកប្រកបដោយប្រសិទ្ធភាពផងដែរ។

តួយ៉ាង ក្រសួងការពារជាតិចិនបានដកស្រង់សម្តីលោក Li ដែលជាមន្រ្តីយោធាកំពូលរបស់ចិន ដោយបានថ្លែងថា៖ «ទំនាក់ទំនងរវាងមហាអំណាចយោធាទាំងពីរ ត្រូវតែមានការគោរពគ្នាទៅវិញទៅមក ដោយពង្រឹងកិច្ចសន្ទនានា គ្រប់គ្រងគ្រោះថ្នាក់ជាយថាហេតុ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាជាងបង្កើតការប្រឈមមុខ និងសម្ញែងកម្លាំងយោធាដាក់គ្នាដោយចេតនា និងមានលក្ខណៈបង្កហេតុ»។

លោក Li បានសង្កត់ធ្ងន់ថា «ប្រទេសចិននឹងមិនមានការសម្របសម្រួលទេ នូវបញ្ហាដែលប៉ះពាល់នឹងលើផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ដោយលោកបានរំលឹកឡើងវិញនៃសំណុំរឿងតៃវ៉ាន់ និងបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ទៀតទៅ ដើម្បីជៀសវវាងការប៉ះទង្គិចយោធារវាងគ្នានឹងគ្នានៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាធ្វើឲ្យប្រេះស្រាំទំនាក់ទំនងចិន-អាមេរិកផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិនបាននឹងកំពុងបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ដើម្បីដាក់សម្ពាធយោធាលើដែនកោះប្រជាធិបតេយ្យមួយនេះ ឱ្យទទួលយកអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ ខណៈពេលលកោះតៃវ៉ាន់វិញនៅតែទន្ទេញថា «មានតែប្រជាជនទាំង ២៣ លាននាក់របស់ខ្លួនទេ ដែលអាចសម្រេចលើជោគវាសនាអនាគតរបស់ពួកគេបាន»៕




អត្ថបទបន្ទាប់


ព្រឹត្តិការណ៍សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យមានភាពអាប់អួរក្នុងកិច្ចជំនួប G20 ខណៈប្រទេសមួយចំនួនចោមគ្នាប្រលះរុស្សីនៅក្នុងអាហារពេលល្ងាច

ព័ត៌មាន
ដូចការរំពឹកទុកមុនមែន នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20 កាលពីថ្ងៃសុក្រនេះ តំណាងនៃប្រទេសមួយចំនួនបានលើកឡើងពីបញ្ហាសង្គ្រ…

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងហើយ!

ព័ត៌មាន
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា គណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងសេចក្ដីព្រាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ