រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ចិនច្រានចោលរឿងចោទប្រកាន់ថានៅពីក្រោយរដ្ឋប្រហារនៅភូមាខណៈអាមេរិកបន្តដាក់សម្ពាធ


កន្លងមកធ្លាប់បានលេចធ្លាយពាក្យចចាមរាមថា ចិនជាអ្នកនៅពីក្រោយ និងបានទំនុងបម្រុងការធ្វើរដ្ឋប្រហារនៅភូមា តាមរយៈការបញ្ជូនអ្នកបច្ចេកទេសចិន ដើម្បីមករិតត្បិតប្រព័ន្ធអ៊ីនធឺណែត និងបណ្តាញសង្គមនៅភូមា។ ប្រការនេះបានធ្វើឲ្យក្រុមបាតុករ ដែលតែងតែដើរក្បួនប្រឆាំងនឹងរដ្ឋប្រហារ បានទៅប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំនៅភូមា ជាបន្តបន្ទាប់។
ពលរដ្ឋភូមាតវ៉ានៅមុខស្ថានទូតចិនប្រចាំប្រទេសភូមា រូបភាព៖ Reuters
ដោយ

នៅចំពោះមុខ​ពាក្យចចាមអារាម ដែលបាន​ចោទប្រកាន់​ប្រទេស​ចិន​ដូចនេះ លោក Chen Hai ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​នៅភូមា បានចេញ​មុខ​ច្រានចោល តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ស្ថានទូត ដោយ​បានសរសេរថា «​​ស្ថានការណ៍​ក្នុងពេល​បច្ចុប្បន្ន​នៅភូមា មិនមែនជា​អ្វីដែល​ចិន​ចង់ឃើញនោះទេ​»។ លោក​បានចាត់ទុកការចោទប្រកាន់ទាំងនេះ​ថាជារឿង គួរឲ្យអស់សំណើច​បំផុត។

ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក​យល់ឃើញថា ប្រទេសចិន​ចង់ព្យាយាម​ធ្វើខ្លួនឲ្យ​នៅឆ្ងាយពីអ្វីដែលកំពុងកើត​ឡើង​នៅភូមា។

ប្រការនេះត្រូវបាន លោក Ned Price អ្នកនាំពាក្យ​ក្រសួង​ការបរទេសអាមេរិក​អះអាងថា ចិនគួរតែ​ជាអ្នកដើរតួនាទីដ៏សំខាន់​មួយ​ក្នុងការជួយ​សម្របសម្រួល​ស្ថានការណ៍ដ៏ក្តៅគគុកនៅភូមា ក្នុងនាមជាប្រទេសក្បែរ​ខាង​ព្រមទាំង​មានទំនាក់ទំនង​ស្អិតរមួត​ជាមួយគ្នា។​ 

លោក Ned Price បានលើកឡើងថា៖«យើងនៅតែ​បន្តដាក់​សម្ពាធ​ទៅលើចិន ដោយទទូច​ឲ្យចិនទទួល​ស្គាល់ និងថ្កោលទោស​សកម្មភាពរដ្ឋប្រហារ​របស់​ក្រុមយោធា»

គួររំឭកជូនថា កន្លងមកប្រទេសចិន​រួមជា​មួយរុស្សីដែរនោះ បានប្រើសិទ្ធិវេតូ រារាំង​ការចេញ​សេចក្តី​ថ្លែងការណ៍​រួមរបស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ថ្កោលទោស​រដ្ឋប្រហារ​ដោយរបប​សឹកភូមា។  

ជាការឆ្លើយតប មន្ត្រីជាន់ខ្ពស់របស់ក្រុងប៉េកាំងប្រចាំ​នៅភូមា បានបន្តការពារ​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ដែល​រង​ការរិះគន់ និងដាក់សម្ពាធ​ជាបន្តបន្ទាប់​ដោយបានធ្វើ​ការ​ឆ្លើយតបថា ចិន​នឹងមិន​ជ្រៀតជ្រែក ក្នុង​កិច្ចការ​ផ្ទៃក្នុង​ភូមា​ឡើយ ព្រោះ​ទង្វើ​បែបនេះនឹង​ធ្វើឲ្យប៉ះពាល់​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ រួមទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ជាដើម។

សូមបញ្ជាក់ថា ការទាមទារ​តវ៉ាពីសំណាក់​ពលរដ្ឋភូមា ឲ្យក្រុម​យោធាដោះលែង និងប្រគល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ស៊ីវិលវិញ នៅតែ​បន្ត​កើតមាន​ជារៀងរាល់ថ្ងៃ​នៅគ្រប់ច្រកល្ហក ខណៈ​យោធា​ធ្វើការ​ឆ្លើយតបតាមរយៈ​ការបិទ​បណ្តាញ​អ៊ីនធឺណែត និងការបង្ក្រាប ដោយបាន​បញ្ជូនទាហាន​និងរថពាសដែកមក​ក្នុងតំបន់សំខាន់ៗកាន់តែច្រើនឡើង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹមឆ្នាំ២០៣០ Ford នឹង​ផលិតតែ"រថយន្ត​ប្រើ​អគ្គិសនី​សុទ្ធ" នៅទីផ្សារ​អឺរ៉ុប

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏ធំមួយ​របស់​សហរដ្ឋ​អាមេរិក ត្រូវបាន​សារព័ត៌មាន​នៅ​អាមេរិក ចុះផ្សាយថា ក្រុមហ៊ុននេះ​កំពុង​វិនិយោគទឹកប្រាក់ ១ពា…

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តឡើងថ្លៃបន្ថែមទៀត នៅពាក់កណ្តាលខែកុម្ភៈ នេះ

ព័ត៌មាន
នៅពាក់កណ្តាលខែកុម្ភៈ នេះ តម្លៃលប្រេងឥន្ធនៈនៅកម្ពុជាបន្តឡើងថ្លៃ១០០រៀល ទៅ១៥០រៀលក្នុង១លីត្រ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារសកលលោក ក៏បានហក់ឡើងថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ