គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិន

ចិនចាក់បញ្ចូលលុយបន្ថែមលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចដែលកំពុងតែកើនយឺត


គម្រោងថាមពលកកើតឡើងវិញ បច្ចេកវិទ្យា និងការគ្រប់គ្រងទឹក ត្រូវបានកំណត់ជាវិស័យដែលទទួលផលច្រើនបំផុត ក្នុងគម្រោងវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធចុងក្រោយបង្អស់របស់ប្រទេសចិន។ អ្នករៀបចំបង្កើតគោលនយោបាយនៅចិន កំពុងពង្រឹងលើផែនហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ដោយពួកគេចង់ចាក់បញ្ចូលថវិកាបន្ថែមជាង ១ទ្រីលានយ័ន ឬស្មើនឹងជិត ១៥០ពាន់លានដុល្លារ។
កម្មករកំពុងសាងសង់អគារនៅក្នុងប្រទេសចិន
ដោយ

ការ​ទម្លាក់​ទឹកប្រាក់​ដ៏​ច្រើន​បែប​នេះ សំដៅ​ស្តារ​សេដ្ឋកិច្ច​ចិន​ឱ្យ​មាន​ល្បឿន​ឡើង​វិញ ក្រោយ​ពី​បាន​កត់ត្រា​កំណើន​ប្រចាំត្រីមាស​ដ៏​ខ្សោយ និង​យឺត​បំផុត​ចាប់តាំងពី​ត្រីមាស​ទី​២​ឆ្នាំ​២០២០​មក​។

គណៈកម្មាធិការ​អភិវឌ្ឍន៍ និង​កំណែទម្រង់​ជាតិចិន បាន​អនុម័ត​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​ចំនួន ៤៨ គម្រោង​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដែល​មាន​តម្លៃ​សរុប​ជាង​៩៦​ពាន់​លាន​ដុល្លារ​។ ចំនួន​នេះ​ស្មើនឹង​ជាង ៨០%​ទៅ​ហើយ នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​សម្រាប់​ឆ្នាំ ២០២១​ទាំងមូល​។

ក្នុង​នោះ ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា គម្រោង​ផលិត និង​ផ្គត់ផ្គង់​អគ្គិសនី ឧស្ម័ន និង​ទឹក បានឃើញ​ពី​កំណើន​នៃ​ការ​វិនិយោគ​ដល់​ទៅ ១៥% ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ខណៈ​ពេល​ដែល​ការ​វិនិយោគ​លើ​ការ​អភិរក្ស​ទឹក បរិស្ថាន និង​ការ​គ្រប់គ្រង​សេវា​សាធារណៈ​បាន​កើនឡើង​ជិត​១១%​។ ផ្ទុយ​ទៅ​វិញ ទិន្នន័យ​បាន​បង្ហាញ​ថា ការ​វិនិយោគ​លើ​ផ្លូវដែក និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​បាន​ធ្លាក់​ចុះ​ជាង ៤% ក្នុង​រយៈពេល​ដូច​គ្នា​នោះ​។

ទន្ទឹម​នឹង​នោះ ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ថាមពល​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង ដោយសារ​មានការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ចំពោះ​គោលនយោបាយ​អព្យាក្រឹតភាព​កាបូន ស្រប​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​បារី​ស​។ ប្រទេស​ចិន​ចង់​ឃើញ ការ​បំ​ភាយ​កាបូន​ក្នុង​ប្រទេស​ខ្លួន​ធ្លាក់​ចុះ​ក្នុង​កំរិត​ខ្ពស់​បំផុត​ឱ្យ​បាន​មុន​ឆ្នាំ​២០៣០ ហើយ​គ្មាន​ការ​បំ​ភាយ​កាបូន​សោះតែ​ម្តង នៅ​ត្រឹម​ឆ្នាំ ២០៦០​។

សូម​ជម្រាប​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​ទីក្រុង​ប៉េ​កាំ​ង ចំពោះ​ការ​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ ស្ថិត​ក្នុង​ក្តី​សង្ឃឹមថា វា​អាច​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​អ្នកវិភាគ​មួយ​ចំនួន​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ចំណាត់ការ​បែប​នេះ​របស់​ប៉េ​កាំ​ង​។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកវិភាគ​មួយ​ចំនួន​ក៏​បាន​ព្រមាន​ដែរ​ថា កំណើន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​អាច​ត្រូវ​បាន​ប៉ះទង្គិច​ដោយ​ការ​កើនឡើង​នៃ​ថ្លៃដើម​វត្ថុធាតុដើម​សាងសង់​ដោយសារ​តែ​អតិផរណា ដែល​អាច​ឈាន​ទៅ​រាំងស្ទះ សមត្ថភាព​រីក​ច្រើន​របស់​វិស័យ​មួយ​នេះ ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។

សូម​ជម្រាប​ថា ធនាគារ​អភិវឌ្ឍ​អាស៊ី ADB ទើបបាន​ព្យាករ​ថា សេដ្ឋកិច្ច​ចិន​នឹង​កើនឡើង ៤%​នៅ​ឆ្នាំ​នេះ ជំនួស​ឱ្យ​អត្រា ៥%​ដែល​ធ្លាប់​បាន​ព្យាករ​ពី​មុន​។ សេដ្ឋកិច្ច​ចិន​កើន​យឺត ក៏​ដោយសារ​តែ​ប្រទេស​ចិន​បាន​ជាប់​គាំង​នៅ​ក្នុង​គោលនយោបាយ​កូ​វី​ដ​១៩​ស្មើ​សូន្យ រួម​មានការ​អនុវត្ត​វិធាន​ការណ៍​ទប់ស្កាត់​ទ្រង់ទ្រាយ​ធំ​ម្តង​ហើយ​ម្តងទៀត ពិសេស​គឺ​ការ​បិទ​ខ្ទប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វី​ដ​១៩​ប្រភេទ​៕




អត្ថបទបន្ទាប់


រុស្ស៊ីផ្លោងមីស៊ីលសម្ដៅកំពង់ផែអូដេសារបស់អ៊ុយក្រែន ខណៈក្រុងកៀវចោទម៉ូស្គូចង់បំផ្លាញកន្លែងស្តុកស្រូវសាលី

ព័ត៌មាន
កិច្ចព្រមព្រៀងបើកឱ្យនាំចេញស្បៀងអាហាររបស់អ៊ុយក្រែន ទើបតែចុះហត្ថលេខារួចមិនបានប៉ុន្មានថ្ងៃផង ឥឡូនេះ ភាគីរុស្ស៊ីបានបាញ់មីស៊ីលវាយប្រហារលើកំព…

អ្នកជំនាញ៖ ទីផ្សារផ្លែស្វាយស្រស់អាចប្រសើរឡើងវិញ នៅពេលប្រទេសចិនធូរស្បើយពីកូវីដ១៩

ព័ត៌មាន
ផ្លែស្វាយស្រស់អាចនិយាយបានថា ជាផលិតផលកសិកម្មមួយ ដែលមានជួបបញ្ហាទីផ្សារខ្លាំងជាងគេនៅឆ្នាំនេះ ដោយតម្លៃស្វាយនៅឆ្នាំនេះ បានធ្លាក់ចុះថ្លៃទាបមែនទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ