ការធានាការផ្គត់ផ្គង់ថាមពល

ប្រទេសចិនបង្ហាញពីជំនឿចិត្តក្នុងការធានាការផ្គត់ផ្គង់ថាមពល ទោះបីជាមានបញ្ហាប្រឈមក៏ដោយ


មន្ត្រីផែនការរដ្ឋចិនបានឱ្យដឹងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា រដ្ឋាភិបាលរបស់ប្រទេសចិនមានលទ្ធភាពផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ ទោះបីជាមានបញ្ហាប្រឈមធ្ងន់ធ្ងរក៏ដោយ។ ការបង្ហាញពីទំនុកចិត្តខ្ពស់នេះ ក៏ដោយសារតែ ប្រទេសនេះនឹងបង្កើនសមត្ថភាពផលិតកម្ម និងបង្កើនទុនបម្រុងដើម្បីធ្វើយ៉ាងណារក្សាតម្លៃថាមពលឱ្យស្ថិតក្រោមការគ្រប់គ្រងបាន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
រូបតំណាង៖ ការនាំចេញធ្យូង

តម្លៃ​ថាមពល និង​ទំនិញ​សកល​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​នៅ​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ ខណៈ​ការ​កើនឡើង​នេះ ចំ​ពេល​មានការ​ភ័យ​ខ្លាច​នៃ​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់ បន្ទាប់​ពី​មានការ​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​រុ​ស្ស៊ី​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។

យ៉ាងណាមិញ លោក Lian Weiliang អនុប្រធាន​គណៈកម្មាធិការ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ​នៃ​ប្រទេស​ចិន​បាន​និយាយ​នៅ​ក្រៅ​កិច្ចប្រជុំ​សភា​ថា បើ​ទោះបីជា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​ការ​ផ្លាស់​ប្តូរ​នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ថាមពល​សកល​បាន​ជះ​ឥទ្ធិពល​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ប្រកបដោយ​សុវត្ថិភាព​របស់​ប្រទេស​ចិន​ក៏​ដោយ ប៉ុន្តែ​លោក​បាន​បន្ត​ថា ប្រទេស​ចិន​មាន​ទំនុកចិត្ត​ថា នឹង​អាច​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ថាមពល​សម្រាប់​ការ​ប្រើប្រាស់​ក្នុងស្រុក​។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ទទួលស្គាល់​ដែរ​ថា ការ​កើនឡើង​តម្លៃ​ប្រេង​ឆៅ និង​ឧស្ម័ន​សកល​នឹង​មានការ​ប៉ះពាល់​ដល់​ប្រទេស​ចិន ខណៈ​ដែល​ទីក្រុង​បាន​នាំ​ចូល​ប្រភព​ប្រេង​ច្រើន​ជាង ៧០% និង​ឧស្ម័ន ៤០% មក​ពី​ក្រៅប្រទេស ប៉ុន្តែ​ផល​ប៉ះពាល់​នេះ​ទីក្រុង​ប៉េ​កាំ​ង​អាច​គ្រប់គ្រង​បាន​។

សូម​ជម្រាប​ថា ប្រទេស​ចិន​បាន​ធ្វើ​ពិពិធ​កម្ម​ការ​ផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​របស់​ខ្លួន ហើយ​ការ​នាំ​ចូល​អាច​នៅ​តែ​មាន​ស្ថិរភាព​ដរាបណា​ភាគី​ទាំងអស់​អនុវត្ត​ទៅ​តាម​កិច្ចសន្យា​។

ទន្ទឹម​នេះ ស្ថាប័ន​រៀបចំ​ផែនការ​រដ្ឋ​ចិន​ក៏​មាន​គោលបំណង​ជំរុញ​ទិន្នផល និង​បម្រុង​ប្រេង ឧស្ម័ន ក៏​ដូច​ជា​ធ្យូងថ្ម​ដែរ ហើយ​វា​ក៏​បាន​ផ្តល់​នូវ​ថាមពល​ដល់​រោងចក្រ​ផលិត​អគ្គិសនី​ជាង ៦០% របស់​ប្រទេស​ចិន​។

គួរ​ជម្រាប​ថា ប្រទេស​ចិន​នឹង​ប្រមូល​ទិន្នផល​ស្តុក​ធ្យូងថ្ម​ដែល​អាច​ប្រើប្រាស់​បាន ២០០​លាន​តោន ខណៈ​ស្តុក​ឧស្ម័ន​មាន​ជាង ៥​ពាន់​លាន​ម៉ែត្រគូប ហើយ​វា​នឹង​បង្កើន​បរិមាណ​អគ្គិសនី​បម្រុង​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់​បាន​ដល់​ទៅ​ជាង ៣០ ជី​ហ្គា​វ៉ា​ត់​៕ 

អត្ថបទ ស៊ើង និមល់

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីរុស្ស៊ីបើកផ្លូវឲ្យមានកិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន ក្រោយការវាយប្រហាររបស់ខ្លួន

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងបើកចំហឲ្យមានកិច្ចប្រជុំស្តីពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន ប៉ុន្ត…

ការនាំចេញវៀតណាមទៅរុស្ស៊ីចាប់ផ្ដើមរងប៉ះពាល់ ដោយសារតែទណ្ឌកម្មលោកខាងលិច

ព័ត៌មាន
ប្រទេសវៀតណាម កំពុងចាប់ផ្ដើមរងផលប៉ះពាល់លើការនាំចេញទំនិញរបស់ខ្លួនទៅកាន់រុស្ស៊ីជាបណ្ដើរៗហើយ ដោយសារតែឥទ្ធិពលនៃទណ្ឌកម្មពីប្រទេសលោកខាងលិច ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ