ជីប ម៉ុង បន្តឈានមុខគេនៅក្នុងទីផ្សារកម្ពុជា

ជីប ម៉ុង ជំរុញឲ្យផលិតផលរបស់ខ្លួនទាំងអស់ អាចបញ្ជាទិញលើប្រព័ន្ធអនឡាញបាន


ទោះស្ថិតក្នុងកាលៈទេសៈលំបាកនៃការរាតត្បាតដោយជំងឺកូវីដ-១៩ក្ដី ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តរក្សាបាននូវភាពឈានមុខគេនៅក្នុងទីផ្សារកម្ពុជាដដែល តាមរយៈការអនុវត្តយុទ្ធសាស្ត្របត់បែនដ៏ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ។
ប្រេងឆា ហេលស៊ី ឆេហ្វ

ក្នុងអំឡុងកូវីដ១៩នេះ ឥរិយាបថនៃការទិញទំនិញមានការផ្លាស់ប្តូរខ្លាំង រីឯកម្រិតនៃការចាយវាយក៏មានលក្ខណៈសន្សំសំចៃខ្ពស់ ព្រមទាំងងាកទៅប្រើប្រាស់តាមប្រព័ន្ធឌីជីថល និងការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ផ្ទាល់ ។ 

ឆ្លើយតបនឹងបម្រែបម្រួល​នៃ​ឥរិយាបថ​ទិញ​ទំនិញរបស់អតិថិជន គណៈគ្រប់គ្រង​របស់​ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា ជីប ម៉ុង កំពុងជំរុញ​ឲ្យ​ផលិតផល​របស់​ខ្លួន អាចស្វែងរក និង​បញ្ជា​ទិញ​លើ​ប្រព័ន្ធ​អនឡាញ ដោយអតិថិជន​មិនចាំបាច់​ទៅកាន់​ទីតាំង​លក់​ទំនិញ​ដោយ​ផ្ទាល់នោះឡើយ ។ 

នំស្រួយ ហាណាមិ

ផលិតផលដែល​នាំចូល​និងចែកចាយដោយ ជីប ម៉ុង មានដូចជា នំស្រួយហាណាមិ, ប្រេងឆា ហេលស៊ី ឆេហ្វ និង​សាប៊ូ អូរ៉ា អាចស្វែងរក​បាន​តាម​ផ្សារទំនើប ជីប ម៉ុង លើ​កម្មវិធី​ដឹកជញ្ជូន BLOC, Grab Mart, Nham24, Muuve និង Foodpanda ដែល​អាច​បញ្ជា​ទិញ​បាន​យ៉ាងងាយ​ស្រួល និង​ដឹក​ជញ្ជូន​ដល់​ទីកន្លែង​ផ្ទាល់​តែម្ដង ។ 

ជីប ម៉ុង ក៏កំពុង​ពិនិត្យ​មើល​លទ្ធភាព​ពង្រីក​សេវាកម្ម​តាម​​ប្រព័ន្ធអនឡាញផ្សេងៗ​ទៀត​ឲ្យកាន់​តែ​ទូលំ​ទូលាយ​ថែមទៀត​ផងដែរ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការបញ្ជាទិញ​ផលិតផល​របស់​យើងទាំងអស់ តាមរយៈអនឡាញ ដែលមាន​ភាព​ងាយស្រួល និង​មាន​សេវាកម្មដ៏ល្អប្រសើរ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ជូន​អតិថិជន ។

នំស្រួយ ហាណាមិ

ក្រៅពីទំនិញ​ជា​គ្រឿង​បរិភោគ ជីប ម៉ុង ក៏ជាក្រុមហ៊ុន​​នាំចូល​និង​ចែកចាយ​សម្ភារ​សំណង់​មាន​គុណភាពខ្ពស់ផងដែរ នោះ​គឺ​ដែកថែប​អ៊ីតាលី ម៉ាក វី ។ 

គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន ជីប ម៉ុង បានបន្ថែម​ថា ជីប ម៉ុង ផ្តោត​សំខាន់​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​ប្រព័ន្ធឌីជីថល ដើម្បី​ផ្តល់​ជូន​ភាពងាយស្រួល ភាព​សម្បូរបែប ភាព​ច្នៃប្រឌិត និង​សេវាកម្មដ៏ល្អឥតខ្ចោះ ជូន​ដល់​អតិថិជន ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​ថ្មី​មួយ​នេះ ៕ 

ឥឡូវនេះ ផលិតផលរបស់ ជីប ម៉ុង អាចបញ្ជាទិញតាម​អនឡាញបាន ហើយ​ការដឹកជញ្ជូនគឺ​លឿនរហ័សទាន់ចិត្ត ​!
ដេកថែបអ៊ីតាលី ម៉ាក វី



អត្ថបទបន្ទាប់


អាមេរិកសន្យានឹងជួយឥណ្ឌា ដោះស្រាយបញ្ហាវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរ ដែលកំពុងកើតមាន

ព័ត៌មាន
ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌា កាន់តែអាក្រក់ទៅៗហើយ ដោយចំនួនអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃបន្ដកើនឡើងកាន់តែច្រើន បំបែកកំណត់ត្រាពិភពលោក ដែលជាប្រទ…

រកឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ចំនួន​៥៨០​នាក់​បន្ថែម​ទៀតធ្វើ​ឲ្យករណី​ឆ្លងកូវីដ១៩សរុប​នៅ​កម្ពុជាកើនលើស១ម៉ឺននាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៨០នាក់បន្ថែមទៀត ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ