កូវីដ១៩ នៅ​កម្ពុជា

អ្នកនាំពាក្យ​សុខាភិបាល៖ មេរោគ​កូវីដ១៩នៅកម្ពុជា​ស្ថិត​​ក្នុង​ស្ថានភាព alarming នៅឡើយ!


អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត នៅថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២០នេះ ឱ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច បើ​ទោះបីជា​ពុំ​មាន​ករណី​ឆ្លង​កូវីដ១៩​ថ្មី​ក៏​ដោយ ដើម្បី​ទប់​ស្កាត់​ការវាយ​លុក​ជា​លក្ខណៈ​រលកទីពីរ​នៅ​ក្នុង​ប្រទេស។
រូបភាព​ឯកសារ​ អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​។
ដោយ

លោក​ជំទាវ ឱ វណ្ណឌីន បាន​​និយាយ​នៅក្នុង​កិច្ច​ជជែក​ពិភាក្សា​គ្នា​អំពី​ការរាយការណ៍​ព័ត៌មាន​អំពី​កូវីដ១៩ ដូច្នេះ​ថា “ការពិតទៅ ថ្វី​ត្បិត​ស្ថានភាព​យើង បាន​ឆ្លើយ​តប​ល្អ​ប្រសើរ​ក៏​ពិត​មែន ក៏ប៉ុន្តែ ដូច​ដែល​ខ្ញុំ​បាន​ពន្យល់​ពី​ម្សិលមិញ​អ៊ីចឹង នៅឯ​សន្និសីទ​សារព័ត៌មាន​របស់​ក្រសួង​សុខាភិបាល គឺ​ស្ថានភាព​របស់​យើង បើ​យើង​ពិនិត្យ​ទៅ ​គឺ​សិ្ថត​នៅក្នុង​ស្ថានភាព បើ​ភាសា​អង់គ្លេស​គេថា alarming នៅ​ឡើយ​ទេ។”

លោកជំទាវ ឱ វណ្ណឌីន បាន​និយាយ​បន្ត​នៅក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​​ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ខេមបូចា ដូច្នេះ​ថា “អ្វី​ទៅ​ដែល​ហៅ alarming គឺ​យើង​ស្ថិត​នៅក្នុង​ស្ថានភាព​ដែល​ត្រូវតែ​ប្រកាន់​យក​នូវ​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​នោះ​ទេ ហើយ​ខ្ញុំ​បាន​និយាយ​ហើយ​និយាយ​ទៀត គឺ​ស្ថានភាព​របស់​យើង​នេះ​ ​អាច​បុគ្គល​មួយៗ គឺ​អាច​ងាយ​ស្រួល​នូវ​ការភ្លេច​នូវ​ការឆ្លង​វីរុស​កូវីដ១៩ ប៉ុន្តែ វីរុស​កូវីដ១៩​មិន​ដែល​ភ្លេច​យើង​ទេ។”

លោក​ជំទាវ ឱ វណ្ណឌីន បាន​អះអាង​ថា បើ​ប្រជាពលរដ្ឋ​មាន​ការធ្វេស​ប្រហែស​កន្លែង​ណា​មួយ គឺ​មេរោគ​នឹង​វាយលុក​សា​ជា​ថ្មី​ឡើង​វិញ ដូច្នេះ​ហើយ​ នេះ​ជា​ការព្រួយ​បារម្ភ​ការចម្លង​រលក​ទីពីរ​នៃ​វីរុស​កូវីដ១៩​នេះ។

យោងតាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​ មាន​អ្នក​ជា​សះ​ស្បើយ​សរុប​កើន​ឡើង​ដល់​ ១១៩​នាក់ ខណៈ​ដែល​អ្នក​ដែល​កំពុង​ព្យាបាល​បាន​ថយ​ចុះ​មក​នៅ​ចំនួន ០៣នាក់៕




អត្ថបទបន្ទាប់


តើ​អាមេរិក​ជួយអ្វីខ្លះ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ នៅកម្ពុជា?

ព័ត៌មាន
នៅសប្តាហ៍​នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយ​មូលនិធិ​បន្ថែមទៀត ១,៥ លានដុល្លារ សម្រាប់​ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូ…

ក្រុមហ៊ុនចិនមួយ ជួយជួសជុលអាងហែលទឹកពហុកីឡាដ្ឋាន អូឡាំពិក ដោយចំណាយថវិកាជិត៣លានដុល្លារ

ព័ត៌មាន
អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡាដ្ឋានអូឡាំពិកត្រូវ បានជួសជុលរួចរាល់ជាស្ថាពរហើយ ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction ចំណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ