អត្ថបទក្រុមហ៊ុន

ជំនាញធ្វើទីផ្សារឌីជីថលមានសារៈសំខាន់សម្រាប់អ្នកដឹកនាំធុរកិច្ចជាស្រ្តីក្នុងប្រទេសកម្ពុជា


ជំនាញធ្វើទីផ្សារឌីជីថលមានសារៈសំខាន់ខ្លាំងដើម្បីតភ្ជាប់គម្លាតយេនឌ័រផ្នែកឌីជីថល និងនាំយកស្រ្តីកាន់តែច្រើនចូលទៅក្នុងពិភពសហគ្រិនភាព។ នេះបើយោងតាមអ្នកដឹកនាំធុរិកិច្ចជាស្រ្តីដែលថ្លែងក្នុងក្រុមពិភាក្សាតាមអនឡាញដែលរៀបចំដោយក្រុមហ៊ុន Facebook ដើម្បីរំឭកខួបទិវាសិទ្ធិនារីអន្តរជាតិ។
ជំនាញធ្វើទីផ្សារឌីជីថលមានសារៈសំខាន់សម្រាប់អ្នកដឹកនាំធុរកិច្ចជាស្រ្តីក្នុងប្រទេសកម្ពុជា
ដោយ

ក្នុង​ក្រុម​ពិភាក្សា​នៃ​កម្មវិធីជជែកអំពីអាជីវកម្មជាមួយ Facebook ដែល​សម្រប​សម្រួល​ដោយ​អ្នក​នាង ហ៊ាង អូមួយ អគ្គនាយិកា​ក្រុមហ៊ុនបច្ចេកវិទ្យា​ ខេសូលូសិន ​(Camsolution Technology) អ្នក​នាង ហុក ស្រីមុំ និងអ្នក​​នាង​ អាំ វាសនា ដែល​ជា​សហគ្រិន​ស្រ្តី បាន​ចែករំលែក​បទ​ពិសោធ​របស់​ពួក​គាត់​អំពី​​ការ​ដំណើរ​ការ​អាជីវកម្ម និង​បាន​ផ្តោតយ៉ាងខ្លាំង​លើ​សារៈ​សំខាន់​​នៃ​​វត្តមាន​តាមអនឡាញ​ និង​ការ​ប្រើប្រាស់​ការ​ធ្វើទីផ្សារ​ឌីជីថល។

អ្នក​នាង ហុក ស្រីមុំ ដែលជា​សហស្ថាបនិក​ក្រុមហ៊ុន​អប់រំ​ឈ្មោះថា The Khmer Lesson បានថ្លែង​ថា៖ «មាន​គម្លាត​ដ៏ធំ​មួយ​ក្នុង​អក្ខរកម្ម​ឌីជីថល​រវាង​បុរស និង​ស្រ្តី។ មនុស្សជាច្រើន​នៅតែ​គិត​ថា ស្រ្តី​មិនអាច​គ្រប់គ្រង​អាជីវកម្មបាន គួរតែ​នៅផ្ទះ ហើយ​បុរស​ជាអ្នករក​ប្រាក់។ ជួនកាល​ស្រ្តីខ្លួន​ឯង​​ក៏គិត​ផង​ដែរ​ថា ពិភព “ឌីជីថល” មានន័យថា បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (IT) ដែល​ពិបាករៀន។ ទាំងអស់​នេះ​បង្ក​ឱ្យ​មាន​កង្វះ​អក្ខរកម្មឌីជីថល។»

ថ្មីៗ​នេះ អ្នកនាង​ ស្រីមុំ បានក្លាយជា​គ្រូ​បណ្តុះបណ្តាល​ម្នាក់នៅ​កម្មវិធី #SheMeansBusiness ដែលជា​កម្មវិធី​មួយ​ដែល​ត្រូវបានដំណើរការ​ដោយ​ក្រុមហ៊ុន Facebook និង គម្រោង​សហគ្រិននារី​សកម្មរបស់អង្គការផេកកម្ពុជា ដោយ​មានការ​គាំទ្រ​ពី​ USAID ដើម្បី​ផ្តល់​ការ​បណ្តុះ​បណ្តាល​ការ​ធ្វើទីផ្សារ​ឌីជីថល​ដោយ​ឥត​គិតថ្លៃ​ដល់​សហគ្រិនជា​ស្រ្តី​ចំនួន             ១ ៧០០​នាក់នៅ​ទូទាំង​ប្រទេស​កម្ពុជា​តាមរយៈសិក្ខាសាលា និង​ការបណ្តុះ​បណ្តាល​តាម​អនឡាញ និង​ការ​បណ្តុះបណ្តាល​ផ្ទាល់។

គំនិត​ផ្តួចផ្តើម #SheMeansusiness ជា​ឱកាស​មួយ​សម្រាប់សហគ្រិនជា​ស្រ្តី ដើម្បី​ទទួល​បាន​ជំនាញ​ដែល​ចាំបាច់​ក្នុងការ​ពង្រីក និង​កែលម្អ​អាជីវកម្មរបស់​ពួកគេ និង​ដើម្បី​ពង្រីក​បណ្តាញ​របស់ខ្លួន។

អ្នកនាង អាំ វាសនា ដែលជា​ម្ចាស់​ហាង​កុំព្យូទ័រ BCS Computer ដែល​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​នូវ​ការ​បណ្តុះបណ្តាល​អំពីការ​ធ្វើទីផ្សារ​ឌីជីថល​ពី​កម្មវិធី #SheMeansBusiness បាន​ធ្វើការងារក្នុង​​​ផ្នែក​លក់ និង​ធ្វើទីផ្សារ​រយៈពេល ៨​ឆ្នាំ ធ្វើការងារ​ក្នុងការ​បណ្តុះ​បណ្តាល​និង​បង្វឹក​អ្នក​ផ្សេង​ទៀត​ក្នុងនាមជា​អ្នក​ឯកទេស​បច្ចេក​ទេស និង​អ្នកគ្រប់គ្រង​ផលិតផល។ ជាមួយ​នឹង​ជំនាញ​ដែល​ទទួលបាននេះ អ្នក​នាង​ក៏បាន​សម្រេច​ចិត្ត​​បើកហាង​លក់​កុំព្យូទ័រ​ខ្លួនឯង។

ដោយ​សារ​ចំណេះ​ដឹង​ដែល​ទទួលបាន​ថ្មីៗ​របស់​គាត់ អ្នកនាង​ វាសនា បាននិងកំពុង​សម្រប​ខ្លួនទៅនឹង​ទីផ្សារ​អនឡាញ ដើម្បីរក្សា​ឱ្យអាជីវកម្មរបស់គាត់​ដំណើរការ​បាន​ក្នុង​អំឡុង​ពេល​វេលា​ដ៏លំបាក​ដែល​បណ្តាល​មក​ពី​​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩។

អ្នកនាង ​វាសនា​ បានថ្លែង​ថា៖ «ខ្ញុំជឿ​ថា ស្រ្តី​អាចក្លាយជា​អ្នកដឹកនាំ និង​សម្រេច​បានជោគ​ជ័យ។ នៅពេល​មានការ​រាតត្បាត​ជំងឺកូវីដ-១៩ អាជីវកម្ម​របស់ខ្ញុំ​បានរង​គ្រោះ​ខ្លាំង ប៉ុន្តែ​ដោយសារ​ជំនាញ​ធ្វើ​ទីផ្សារ​ឌីជីថល​របស់​ខ្ញុំ ខ្ញុំអាច​បង្កើន​ការ​លក់​អនឡាញ ហើយ​យើង​ជួប​ភាព​រុង​រឿង​ម្តង​ទៀត។ ភាពជឿ​ជាក់​របស់​ខ្ញុំ​គឺ​ថា​​មិនត្រូវ​បោះ​បង់​ចោល​ឡើយ បើ​ទោះជា​ខ្ញុំ​មិនមាន​ចំណេះដឹង​គ្រប់គ្រាន់​នៅ​ពេល​ដំបូង​ក៏​ដោយ ក៏​ខ្ញុំ​បាន​បន្ត​រៀនសូត្រ និង​តស៊ូ ហើយ​តែង​តែ​​​ព្យាយាម​​រៀនសូត្រ​ពី​​​បទ​ពិសោធ​ទាំង​អស់។»

គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០២១ សហគ្រិនចំនួន ៦០០ នាក់ ត្រូវបានបណ្តុះបណ្តាល​ស្ថិត​ក្រោម​កម្មវិធី ​#SheMeansBusiness ហើយនៅ​ត្រឹម​ឆ្នាំ​២០២៣ តួលេខ​នេះ​នឹងមាន​ចំនួនយ៉ាង​ហោច​ណាស់                 ១ ៧០០​នាក់។

លោក ហេង ភក្តី អ្នក​គ្រប់គ្រង​ផ្នែក​គោលនយោបាយ​សាធារណៈ​របស់ក្រុមហ៊ុន Facebook ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​តាមអនឡាញ​នេះ​ផង​ដែរ​បានថ្លែង​ថា៖ «នៅ​ក្រុមហ៊ុន Facebook យើង​ប្តេជ្ញាចិត្ត​​បង្កើត​បរិយាកាស​ ដែល​ជំរុញ​សហគ្រិនភាព​ក្នុង​ចំណោមស្រ្តី។ ក្នុងប្រទេស​កម្ពុជា យើង​បាន​ចាប់​ដៃគូ​ជាមួយគម្រោងសហគ្រិននារីសកម្មរបស់អង្គការផេកកម្ពុជាដោយគាំទ្រដោយ USAID ដើម្បី​ផ្តល់ជូន​កម្មវិធី​បណ្តុះ​បណ្តាល ស្ដី អំពីការ ធ្វើទីផ្សារ ​ឌីជីថល SheMeansBusiness និង​ផ្តល់​ជូន​សហគ្រិនទាំង​នេះ​នូ វ​ជំនាញ​ដែលចាំបាច់​ ដើម្បី​ដំណើរការ ​អាជីវកម្ម​នៅលើ​ផ្លាតហ្វម​ឌីជីថល។»

ដើម្បី​ស្វែង​យល់បន្ថែម​អំពី​គំនិត​ផ្តួចផ្តើម #SheMeansBusiness ស្រ្តី​ក្នុងវិស័យ​អាជីវកម្ម និងការ​ធ្វើ​ទីផ្សារ​ឌីជីថល លោក​អ្នក​អាច​ទស្សនានូវ​​កិច្ចពិភាក្សា​អនឡាញទាំង​មូលបាន​នៅទីនេះ៖ Facebook live

សហគ្រិន​ដែល​ចាប់អារម្មណ៍​ចូលរួម​ក្នុងកម្មវិធី​បណ្តុះបណ្តាល​អំពីការ​ធ្វើទីផ្សារ​ឌីជីថល #SheMeansBusiness អាច​ដាក់ពាក្យ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក WE Act Cambodia៖ https://web.facebook.com/WEActCambodia

https://web.facebook.com/WEActCambodia

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ការធ្វើដំណើរឆ្លងដែន

ព័ត៌មាន
ប្រទេសចិន បានដាក់ឲ្យប្រើប្រាស់នូវវិញ្ញាបនបត្រឌីជីថល ដែលបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រជាជនរបស់ខ្លួនអាចធ្វើដំណើរឆ្លងកាត់ព្…

កម្ពុជាប្រកាសចូលរួមជាមួយអាស៊ានដោះស្រាយវិបត្តិក្តៅគគុកនៅមីយ៉ាន់ម៉ា ខណៈអង្គការសហប្រជាជាតិនៅមិនទាន់ធ្វើអ្វីចេញនៅឡើយ

ព័ត៌មាន
បញ្ហារដ្ឋប្រហារនៅមីយ៉ាន់នេះ នៅតែបន្ដភាពតានតឹង កាន់តែខ្លាំងរវាងក្រុមយោធា និងប្រជាពលរដ្ឋដែលជាអ្នកតវ៉ា ស្របពេលដែលប្រតិកម្មពីសំណាក់សហគមន៍អន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ