កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២

តើកម្ពុជាខ្វះថវិកា សម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ដែរ ឬទេ?


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ហើយកម្ពុជា ក៏មិនខ្វះថវិកាដែរ ក្នុងការរៀបចំកិច្ចប្រជុំនេះ។ ដ្បិតមិនបង្ហាញពីទំហំថវិកាដែលត្រៀមទុកសម្រាប់រៀបចំកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្ដី ប៉ុន្ដែមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចរូបនេះ មានក្ដីរំពឹងខ្ពស់ថា កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានភាពជោគជ័យ។
សម្ដេច តេជោ ហ៊ុន សែន លើកញញួរទទួលជា ប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាសម្រាប់ ឆ្នាំ២០២២។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​«​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​» នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ផា​ន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់​ថា កម្ពុជា មិន​ខ្វះ​លទ្ធភាព​នោះ​ទេ សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ឆ្នាំ​២០២២ ដែល​កម្ពុជា​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​។ ជាមួយ​គ្នា​នោះ ឯកឧត្តម ផា​ន់ ផល្លា ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ កម្ពុជា​បាន​ត្រៀម​ថវិកា​គ្រប់គ្រាន់ ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​នេះ ប្រកបដោយ​ជោគជ័យ និង​ស័ក្តិ​សិទ្ធ​ភាព​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​លើក​ទី​៣៩ ទើបតែ​បញ្ចប់​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ ដែល​ប្រទេស​ប្រុយ​ណេ ជា​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ​។ ខណៈ​ប្រទេស​កម្ពុជា នឹង​ក្លាយជា​អ្នក​បន្តវេន ពី​ប្រទេស​ប្រុយ​ណេ ដែល​ត្រូវធ្វើ​ជា​ប្រធាន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក នៅ​ឆ្នាំ​២០២២ ខាង​មុខ​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា នយោបាយ អាកាសធាតុ សង្គម វប្បធម៌ និង​ជំងឺឆ្លង ផ្សេង​ៗ​។

ថ្មី​ៗ​នេះ​ដែរ សម្តេច​តេ​ជោ សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ប្រកាស​ថា នឹង​នាំ​អាស៊ាន​ទាំង​១០​ប្រទេស មក​វិល​ចូល​តុ​ប្រជុំ​រួម​គ្នា​នៅ​ឆ្នាំ​២០២២ ខណៈ​ដែល​កិច្ចប្រជុំ​កំពូល​នៅ​ឆ្នាំ​២០២១​នេះ មាន​ប្រទេស​អាស៊ាន​តែ​៩​ប៉ុណ្ណោះ​ចូលរួម ដោយសារ​អវត្តមាន​ប្រទេស​ភូមា ព្រោះ​ប្រទេស​នេះ កំពុង​មាន​បញ្ហា​នយោបាយ​។ សម្តេច តេ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​លើក​ឡើង​ថា សម្តេច​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ផង​ដែរ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេរោគបំប្លែងថ្មី អូមីក្រុង បានចូលដល់ចិនដីគោកជាលើកដំបូងហើយ ខណៈចិនបន្ដរឹតត្បិតខ្លាំង

ព័ត៌មាន
ចិនដីគោកបានប្រកាសពីការរកឃើញករណីឆ្លងកូវីដ១៩បំប្លែងថ្មី អូមីក្រុង ជាលើកដំបូង បើទោះបីជាកន្លងមកប្រទេសមហាយក្សសេដ្ឋកិច្ចមួយនេះ មានការរឹតត្បិត…

ថៃគ្រោងនឹងពិចារាណាលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ

ព័ត៌មាន
សមាគមអាកាសចរណ៍ប្រទេសថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលពិចារណា ក្នុងការអនុវត្តការលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ ដើម្បីទាក់ទាញទេសចរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ