អត្ថបទក្រុមហ៊ុន

អេមហួស កំពូលកីឡាករ ធឿន ធារ៉ាទទួលប្រាក់ឧបត្ថម្ភ១០លានរៀលពីក្រុមហ៊ុន ខេ អិន អិន


ធឿន ធារ៉ាត្រូវបានក្រុមហ៊ុន ខេអិនអិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ ឈានមុខគេក្នុងប្រទេសកម្ពុជា បានឧបត្ថម្ភថវិការរហូតដល់ទៅ១០លានរៀល ដើម្បីជាការលើកទឹកចិត្តដែល កីឡាករប្រដាល់ រូបនេះបាននាំមុខមាត់អោយប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។
អេមហួស កំពូលកីឡាករ ធឿន ធារ៉ាទទួលប្រាក់ឧបត្ថម្ភ១០លានរៀលពីក្រុមហ៊ុន ខេ អិន អិន

ជាកិត្តិយស និងមោទនភាពបំផុតដែល កីឡាកររូបនេះបានយកឈ្នះ ស្តេចប្រដាល់ថៃ សៃ យុគ នៅក្នុងសង្វានប្រទេសថៃត្រឹមទឹកទី១តែប៉ុណ្ណោះ ព្រមទាំដណ្តើមបានខ្សែក្រវ៉ាត់ Thai Fight និងពានរង្វាន់ស្តេចថៃឆ្នាំ២០២២។​ ដោយក្តីរំភើបយ៉ាងក្រៃលែង ទើបក្រុមហ៊ុនខេអិនអិន ខេមបូឌា បានឧបត្ថម្ភថវិការ១០លានរៀលដល់កីឡាករជ័យលាភី ធឿន ធារ៉ា ក្នុងគោលបំណងគាំទ្រ និងលើកទឹកចិត្ត ក្រោយជ័យជំនះដ៏ពិសេសនេះ​សង្ឈឹមថាគាត់អាចបន្តភាពខ្លាំង ជាមួយដំណើរជោគជ័យរបស់គាត់ក្នុងវិស័យប្រដាល់ជាតិ អន្តរជាតិ នាថ្ងៃអនាគត ដើម្បីបន្តរលើកកេត្តរ៍ឈ្មោះប្រទេសជាតិយើង។

កីឡាករឆ្នើម ធឿន ធារ៉ាបានឆ្លើយទាំងរំភើបថា៖ ខ្ញុំពិតជាមានមោទតភាព​ និងរំភើបយ៉ាងខ្លាំងសម្រាប់ការឈ្នះនេះ មកទល់ពេលនេះនូវមិនទាន់បាត់ក្តីរំភើបនោះទេ ខណៈដែលពេលឈ្នះខ្ញុំបានស្រក់ទឹកភ្នែក និងនឹកដល់គុណមាតាបិតា​ លោកគ្រូអេ ភូថង និងក្លឹបជាពិសេស។ ខ្ញុំបាទសូមអរគុណដល់ក្រុមហ៊ុន ខេអិនអិនយ៉ាងខ្លាំង ដែលបានឧបត្ថម្ភថវិការសម្រាប់ការហាត់បន្ថែម ក៏ដូចជាការលើកទឹកចិត្តសម្រាប់ការត្រៀមប្រកួតបន្តរក្រោយទៀត! “។

គួរបញ្ចាក់ផងដែលថាក្រុមហ៊ុន ខេ អិន អិន ម្ចាស់ឧបត្ថម្ភនេះ គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ លំដាប់ទី១ ធំជាងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះបាននាំចូល អេស្កាវ៉ាទ័រ សាស័រ អេលីវាទ័រ ម៉ាកឌូសាន Doosan និងឡានបាញ់បេតុង Everdigm ដែលសុទ្ធតែជាម៉ាកលេខ១​ នៅប្រទេសកូរ៉េ។ ក្រុមហ៊ុនក៏មានរ៉ូឡូកិនបង្ហាប់ អាម៉ាន AMMANN និងឡានបែនម៉ាក ស៊ីណូត្រាក Sinotrukផលិតផលគុណភាពអាឡឺម៉ង បច្ចេកវិទ្យាចុងក្រោយបំផុត។

ជាកាដូរសម្រាប់ការគាំទ្រដល់អតិថិជន រាល់ការជាវគ្រឿងចក្រទាំងអស់គឺអាចបង់រំលស់រយៈពេលវែងរហូតដល់៧ឆ្នាំ ជាមួយនឹងអត្រាទាបបំផុត និងការបង់ប្រាក់មុនទាប។

ព៌ត័មានបន្ថែម សូមទំនាក់ទំនង ០១៧ ​៧១៣ ​៧១៣ ផ្នែកទីផ្សារ ឬគេហៈទំព័រ KNN Cambodia




អត្ថបទបន្ទាប់


ក្រសួងមុខងារសាធារណៈ ផ្ដល់សិទ្ធិឲ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី «ធនាគារ អេស៊ីលីដា» ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវ…

ថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញរំពឹងថា ឆ្នាំ២០២៣ ចរាចរណ៍ទំនិញឆ្លងកាត់នឹងនៅតែមានកំណើនវិជ្ជមាន

ព័ត៌មាន
បើទោះជាពិភពលោកស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក្ដី ប៉ុន្ដែសកម្មភាពដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ