Advertisement
អត្ថបទពាណិជ្ជកម្ម

អ៊ែមមឺរឹត ផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស សម្រាប់ដៃគូដែលធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ


អាហារពេលល្ងាចក្នុងថ្ងៃនៃក្តីស្រលាញ់ មិនអាចអត់ផ្កាកុលាបបានទេ ហើយយប់ថ្ងៃឆ្លងឆ្នាំ ក៏មិិនអាចអត់ស្រាសំប៉ាញកើតដែរ? ឥឡូវនេះ អ៊ែមមឺរឹត មានការផ្តល់ជូនជាពិសេសសម្រាប់អ្នកដំណើរថ្នាក់អាជីវកម្ម (Business Class) និងថ្នាក់សន្សំសំចៃ (Economy Class) ដែលអាចផ្តល់ជូនដល់គូស្នេហ៍កម្ពុជានូវអនុស្សាវរីយ៍ដ៏រ៉ូមែនទិច ដែលមិនអាចបំភ្លេចបាន។
យន្តហោះដ៏ទំនើបនេះ នឹងនាំអ្នកទៅឌូបៃ (រូបថត៖ ក្រុមហ៊ុន Emirates)
ដោយ
Advertisement

សូមធ្វើការកក់សំបុត្រធ្វើដំណើរ ទៅមកពីភ្នំពេញទៅឌូបៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 20 ខែធ្នូ នោះដៃគូរបស់លោកអ្នក នឹងទទួលបានការបញ្ចុះតម្លៃ 50% ទៅលើការចំណាយសម្រាប់ការធ្វើដំណើរ ពីថ្ងៃទី 04 ខែធ្នូ រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2018។ ការផ្តល់ជូនតម្លៃជាពិសេសដល់ដៃគូនេះ គឺសម្រាប់ថ្នាក់សន្សំសំចៃ (Economy Class) ដែលមានតម្លៃចាប់ពី $467 និង សម្រាប់ថ្នាក់អាជីវកម្ម (Business Class) ដែលមានតម្លៃចាប់ពី $1,065 ឡើងទៅ។

ក្រៅពីការធ្វើដំណើរកម្សាន្តតាមកប៉ាល់ និង ពិសាអាហារនៅក្នុងភោជនីយដ្ឋានដែលល្បីឈ្មោះហើយនោះ ទីក្រុងឌូបៃមានផ្សារទំនើបៗជាច្រើន សម្រាប់អ្នកដំណើរដែលចូលចិត្តដើរទិញទំនិញ តំបន់អភិវឌ្ឍន៍សិល្បៈ និង វប្បធម៌ ការផ្សងព្រេងលើវាលខ្សាច់ សម្រាប់អ្នករុករកដ៏អស្ចារ្យ ព្រមទាំងឆ្នេរខ្សាច់ធម្មជាតិដ៏ស្រស់បំព្រង។

សណ្ឋាគារ Burj Al Arab ដែលផុសចេញពីសមុទ្រប្រៀបដូចជាការបញ្ចាំងភ្លើងរបស់អេឡិចហ្សង់ឌ្រាដ៏ទំនើប គឺជាស្ថាបត្យកម្មជាក់ស្តែង ដែលតំណាងពីមហិច្ឆិតា និង សមិទ្ធផលដ៏ធំធេង របស់កំពង់ផែនៃទីក្រុងមួយនេះ។

ផ្សារទំនើបឌូបៃ មានហាងសម្លៀកបំពាក់ទាន់សម័យយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកំពុងពេញនិយមទូទាំងពិភពលោក ដូចជា Cartier និង Chanel ជាដើម ដែលទទួលបានការគាំទ្រច្រើនជាងគេសម្រាប់សម្លៀកបំពាក់ទាន់សម័យ។ 

ប្រសិនបើ កន្លែងទាំងនេះ ធ្វើឲ្យអ្នកយល់ថា ត្រូវចំណាយច្រើន នោះអ្នកក៏អាចទទួលយកបទពិសោធន៍ ពីការធ្វើដំណើរជាមួយរថយន្ត 4x4 នៅលើវាលខ្សាច់ ការជិះសត្វអូដ្ឋ ការជិះលើផ្នូកខ្សាច់ និងការទស្សនាការរាំរបាំគ្រវីក្បាលពោះ ជាមួយអាហារប្រពៃណីរបស់ប្រជាជនអារ៉ាប់ផងដែរ។

ដំណើរកម្សាន្តដ៏រីករាយទៅកាន់ទីក្រុងឌូបៃ (រូបថត៖​ ក្រុមហ៊ុន emirates)

មិនថាជាគូស្នេហ៍ ឬ ជាអ្នកទាន់សម័យខ្ពស់ ដែលចូលចិត្តការចំណាយច្រើន ឌូបៃ គឺ តែងតែជា គោលដៅក្នុងក្តីសុបិនរបស់លោកអ្នក ហើយជាមួយនឹងក្រុមហ៊ុនអ៊ែមមឺរឹត ក្តីសុបិនទាំងនោះ រឹតតែអាចក្លាយជាការពិតសម្រាប់ប្រជាជនកម្ពុជា។ 

ជាមួយនឹងម្ហូបអាហារយ៉ាងគាប់ចិត្តនិងការស្វាគមន៍យ៉ាងកក់ក្តៅរបស់អ៊ែមមឺរឹត អ្នក និង ដៃគូ នឹងទទួលបានភាពរីករាយនៅមុនពេលចុះចតក្នុងទីក្រុងដ៏អស្ចារ្យមួយនេះ។ អាកាសចរអ៊ែមមឺរឹត ធ្វើការផ្តល់ជូនអតិថិជន ជាមួយនឹងអាហារឆ្ងាញ់ៗក្នុងតំបន់ និងភេសជ្ជៈជាច្រើនប្រភេទនៅអំឡុងពេលហោះហើរ។ អ្នកដំណើរអាចរីករាយជាមួយកម្មវីធីកម្សាន្ត “ice” ដែលឈ្នះពានរង្វាន់ និងមានចំនួន 2500ប៉ុស្តិ៍ ដែលបកប្រែជាច្រើនភាសា និងប្រព័ន្ធវ៉ាយហ្វាយ (wifi) នៅលើយន្តហោះ ដែលបានជ្រើសរើស។ 

អ្នកដំណើរថ្នាក់អាជីវកម្ម (Business Class) ដែលធ្វើដំណើរហោះហើរ តាមយន្តហោះអ៊ែមមឺរឹត  Boeing 777 អាចធ្វើការសម្រាកបន្ធូរអារម្មណ៍យ៉ាងសុខស្រួល នៅលើកៅអី ដែលអាចដាក់ផ្តេកបាន និង ត្រូវបានផ្តល់ជូននូវការអនុញ្ញាតអោយផ្ទុកឥវ៉ាន់ លើយន្តហោះ ក្នុងម្នាក់ដល់ 40​គីឡូក្រាមផងដែរ។ សម្រាប់អ្នកដំណើរថ្នាក់អាជីវកម្ម (Business Class) នឹងអនុញ្ញាតឲ្យផ្ទុកឥវ៉ាន់លើយន្តហោះ រហូតដល់ 35គីឡូក្រាម សម្រាប់អ្នកដំណើរថ្នាក់ សន្សំសំចៃ (Economy Class)។

អ្នកដំណើរទាំងអស់ អាចធ្វើការទំនាក់ទំនងទៅកាន់ការិយាល័យអ៊ែមមឺរឹតប្រចាំប្រទេសកម្ពុជា តាមរយៈទូរស័ព្ទលេខ៖ 023 998 168 ឬ ក៏អាចទំនាក់ទំនងតាមអ៊ីម៉ែល៖ [email protected] ។ ដើម្បីធ្វើការកក់សំបុត្រ សូមចូលទៅកាន់វេបសាយ www.emirates.com/kh ឬ ក៏អាចទំនាក់ទំនងទៅកាន់ភ្នាក់ងារផ្នែកធ្វើដំណើរដែលអ្នកពេញចិត្ត។ លក្ខខណ្ឌទាំងអស់ត្រូវបានអនុវត្ត៕

(អត្ថបទ៖ ក្រុមហ៊ុន Emirates)

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា កែវ មុំ សហការជាមួយវិនិយោគិនជប៉ុន ពង្រីករោងចក្រនំស្រួយលីលី

ព័ត៌មាន
ឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុន លីលី ផលិតនំស្រួយ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមហ៊ុនរបស់ខ្លួន កំពុងសហការជាមួយ វិនិយោគិនជប៉...

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក៖ ពេល​វេលា​នៅ​មាន​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​​​អាមេរិក-​កម្ពុជា​ប្រសើរឡើងវិញ

ព័ត៌មាន
សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា នៅ​មាន​ពេលវេលា​នៅ​ឡើយ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ទីក្រុង​វ៉ាស៊ីនតោន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ