Evergrandeគ្រោងលក់អាផាតមិនឲ្យបាន៦០ម៉ឺនយូនីត

ក្រុមហ៊ុនEvergrande៖ អាផាតមិន៦០ម៉ឺនយូនីតនឹងត្រូវផ្តល់ឲ្យអតិថិជនក្នុងឆ្នាំ២០២២នេះ និងគ្មានឡើយការលក់ឡៃឡុង


ចាប់តាំងពី Evergrande ផ្តើមធ្លាក់ខ្លួនក្នុងរណ្តៅបំណុលមានតម្លៃរាប់រយពាន់លានដុល្លារកាលពីខែសីហាឆ្នាំ២០២១ ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនដ៏ធំមួយនេះ បានព្យាយាមជម្រះបំណុលរបស់ខ្លួន តាមរយៈការស្តារនិងដំណើរការឡើងវិញនូវការដ្ឋានសាងសង់ទូទាំងប្រទេស និងការបន្តលក់អចលនទ្រព្យរបស់ខ្លួននៅលើទីផ្សារដូចធម្មតា ដោយមិនមានការលក់ឡៃឡុងឡើយ។ ដោយឡែកសម្រាប់ឆ្នាំ២០២២នេះ ទោះមិនទាន់រើខ្លួនរួចពីបំណុលតែ Evergrande នៅបន្តសកម្មភាពដូចធម្មតា ហើយសច្ចានឹងសម្រេចការការលក់ ៥០%នៃគម្រោងផ្ទះដែលមិនទាន់សាងសង់រួចនៅក្នុងឆ្នាំនេះ។
Evergrandeគ្រោងលក់អាផាតមិនឲ្យបាន៦០ម៉ឺនយូនីត
ដោយ

ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន ប្រធាន​ក្រុមហ៊ុន Evergrande លោក ហ៊ុយ កា​យាន​និយាយ​ថា ក្រុមហ៊ុន​មាន​គោលបំណង​ស្តារ​ឡើង​វិញ​នូវ​ការដ្ឋាន​សំណង់​ទាំងស្រុង​នៅ​ទូ​ទាំង​ប្រទេស​តែ​ម្តង​នៅ​ក្នុង​ខែ​នេះ ខណៈ​ដែល​កាលពី​ចុងឆ្នាំ​២០២១ មាន​ការដ្ឋាន​តែ​ជាង ៩៣%​ប៉ុណ្ណោះ​ផ្តើម​មាន​សកម្មភាព​ឡើង​វិញ​។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​បាន​ដាក់​គោលដៅ​លក់​អា​ផាត​មិន​ចេញ​ឲ្យ​បាន ៦០​ម៉ឺន​យូ​នី​ត​នៅ​ពេញ​មួយ​ឆ្នាំ​២០២២​នេះ​។

ថ្នាក់ដឹកនាំ Evergrande អះអាង​ទៀត​ថា បច្ចុប្បន្ន ក្រុមហ៊ុន​មាន​មូលនិធិ​បម្រុង​ប្រមាណ​៨​ពាន់​លាន​ដុល្លារ ដើម្បី​ត្រៀម​ចំណាយ​លើ​ការ​សាងសង់​ក្នុងឆ្នាំនេះ ខណៈ​គេ​នៅ​មាន​សាច់ប្រាក់​ជិត​២៧​ពាន់​លាន​ដុល្លារ​ទៀត ដែល​ទទួល​បាន​ពី​ការ​លក់​កាលពី​ឆ្នាំ​មុន​។

យ៉ាងណា​ក៏​ដោយនៅ​ពេញ​មួយ​ឆ្នាំ​២០២១​ក្រុមហ៊ុន Evergrande បាន​កត់ត្រា​ពី​ការ​លក់​អចលនទ្រព្យ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្នុង​អត្រា​ជិត​៤០% គិត​ជា​ទឹកប្រាក់​ប្រមាណ ៦២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​ជម្រាប​ថា Evergrande នៅ​តែ​បន្ត​ត្រដាបត្រដួស​ក្នុង​បំណុល​សរុប​ជាង ៣០០​ពាន់​លាន​ដុល្លារ ដែល​រួម​បញ្ចូល​ទាំង​បំណុល​ប្រហែល ២០​ពាន់​លាន​ដុល្លារ​ទៀត ជា​បណ្ណ​បំណុល​នៅ​ក្រៅប្រទេស​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ ត្រូវ​បាន​រដ្ឋ​ចិន ដក​ឲ្យ​មក​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ពី​រដ្ឋបាល​ខេត្ត​ក្វា​ង​ទុង ជាមួយនឹង​គណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ​ថ្មី​មួយ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​ក្នុង​តំបន់​។ វិធានការ​នេះ​ធ្វើ​ឡើង ដើម្បី​ជួយ​ជ្រោមជ្រែង Evergrande ក្នុង​ការ​ដោះស្រាយ​បញ្ហា​បំណុល និង​បញ្ចៀស​ភាព​ក្ស័យធន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះជំរុញឲ្យតម្លៃទំនិញសកលលោកកើនឡើង ៥០% ជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
តើកត្តាអ្វីខ្លះជំរុញឲ្យតម្លៃទំនិញសកលលោកកើនឡើង ៥០% ជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយនេះ0x017d7 ការពិតណាស់តម្លៃប្រេងឆៅ លោហៈធា…

អាមេរិកព្រមានដំឡើងពន្ធបន្ថែមបើចិនមិនព្រមគោរពតាមកិច្ចព្រមព្រៀងដំណោះពាណិជ្ជកម្មដំណាក់កាលទីមួយ

ព័ត៌មាន
ក្រឡេកមកមើលរឿងរ៉ាវ អាមេរិកព្រមានបន្ថែមពន្ធ បើចិនមិនធ្វើតាមសន្យា ! សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ចូ បៃឌិន កំពុងពិចារណាលើការតម្លើងពន្ធគយថ្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ