ស្ថានភាពអតិផរណានឹងបន្តកើនឡើង ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត

អ្នកជំនាញ៖ ស្ថានភាពអតិផរណានឹងបន្តកើនឡើង ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត

វិបត្តិប្រេងឥន្ធនៈឡើងថ្លៃ ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានបណ្តាលឲ្យកម្រិតអតិផរណានៅកម្ពុជា ក៏ដូចជាលើពិភពលោកបានកើនឡើងយ៉ាងខ្លាំង ដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះអ្នកជំនាញវាយតម្លៃថា ស្ថានភាពអតិផរណាពិភពលោកនឹងបន្តកើនឡើងបន្ថែមទៀត ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយ និងគ្មានដំណោះសា្រយ។
អ្នកជំនាញ៖ ស្ថានភាពអតិផរណានឹងបន្តកើនឡើង ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត

ប៉ុន្តែអតិផរណាអាចនឹងមានស្ថានភាពល្អប្រសើរឡើងវិញ ក្នុងករណីសង្គ្រាមនៅអ៊ុយក្រែនមានភាពធូរស្បើយ និងមានការបន្ធូរបន្ថយទណ្ឌកម្មដែលបានដាក់នាពេលកន្លងមក។ ពាក់ព័ន្ធការកើនឡើងអតិផរណានេះបានជំរុញឲ្យធនាគារកណ្តាលនៅប្រទេសមួយចំនួន ដំណើរអត្រាការប្រាក់ ដើម្បីទប់ទល់នឹងស្ថានការណ៍ដ៏អាក្រក់មួយនេះ។ ប៉ុន្ដែ សម្រាប់កម្ពុជាវិញ អ្នកជំនាញអះអាងថា នៅមិនទាន់ឈានដល់ការដំឡើងអត្រាការប្រាក់នោះទេ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានវាយតម្លៃថា ស្ថានភាពអតិផរណាសកលនឹងមិនអាចមានភាពធូរស្រាលឡើយ ប្រសិនសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែននៅតែគ្មានច្រកចេញហើយបន្តអូសបន្លាយពេល។ ការវាយតម្លៃបែបនេះ ដោយសារលោកបណ្ឌិតជឿជាក់ថាតម្លៃប្រេងឥន្ធនៈនិងថាមពល ដែលជាកត្តាកំណត់កម្រិតអតិផរណាសកលនឹងនៅតែមានតម្លៃខ្ពស់បើសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនមិនបញ្ចប់។ ប៉ុន្តែបញ្ហាអតិផរណាសកលអាចនឹងវិលមករកភាពល្អប្រសើរឡើងវិញនាពេលខាងមុខប្រសិនវិបត្តិសង្គ្រាមនេះភាពធូរស្បើយ ហើយមានការលើកលែងទណ្ឌកម្មមួយចំនួនលើរុស្ស៊ី។

ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងថាមពលផ្សេងទៀតដូចជាហ្គាសជាដើម បានជំរុញឲ្យតម្លៃដឹកជញ្ជូន តម្លៃទំនិញ និងការធ្វើដំណើរនានាក៏មានការកើនឡើងថ្លៃគួរសឲ្យកត់សម្គាល់ដែរ។

នៅចំពោះមុខនៃការកើនឡើងកម្រិតអតិផរណានេះ បានជំរុញឲ្យធនាគារកណ្តាលរបស់ប្រទេសជាច្រើននៅក្នុងតំបន់ និងលើពិភពលោកនាំគ្នាដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងមានការកើនឡើងនេះ។

អត្ថបទបន្ទាប់

បញ្ហាកង្វះខាតកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍នៅតែជាបញ្ហាប្រឈម

ព័ត៌មាន
ក្រុមអ្នកជំនាញបានអះអាងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅមានកម្រិតនៅឡើយ ខណៈបញ្ហាខ្វះខាតកម្លាំងពលកម្មក្នុងវិស័យនេះវិញ នៅតែជាចោទជាបញ្ហាប្រឈម…

ក្រុមហ៊ុនផ្សារទំនើប Central ដ៏ធំរបស់ថៃគ្រោងបោះទុនជិត១ពាន់លានដុល្លារពង្រីកអាវីជកម្មបន្ថែមនៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនលក់រាយទំនិញរបស់ថៃ Central Group គ្រោងចំណាយទុនប្រមាណជិត១ពាន់លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ គម្រោ…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ