សហគ្រិនឌីជីថលវ័យក្មេង

សហគ្រិនឌីជីថលវ័យក្មេងកម្ពុជាចំនួន ៥ ក្រុម ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតកម្មវិធី SmartStart ដើម្បីឈ្នះប្រាក់រង្វាន់ ១០,០០០ ដុល្លារ


រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ - បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញន្ថែមក្នុងវគ្គ Bootcamps វគ្គ Hackathons និងវគ្គសិក្សាតាមអនឡាញជាច្រើនខែរួចមក ក្រុមចំនួន ៥ ត្រូវបានជ្រើសរើស ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ៤ ជាមួយនឹងឱកាសឈ្នះ ប្រាក់រង្វាន់ធំចំនួន ១០,០០០ដុល្លារ និងដំណើរទស្សនកិច្ចកម្សាន្តទៅចូលរួមក្នុងសន្និសិទ្ធបច្ចេកវិទ្យាក្នុងតំបន់ដោយទទួលបានការឧបត្ថម្ភទាំងស្រុង។
ប្រកួតកម្មវិធី SmartStart ដើម្បីឈ្នះប្រាក់រង្វាន់ ១០,០០០ ដុល្លារ
ដោយ

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដែលស្វែងរក និង​បណ្ដុះ​បណ្ដាល​អនាគតអ្នកដឹកនាំផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធី​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។

ក្រុមទាំង ៥ ដែលត្រូវបានជ្រើសរើសដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីរួមមាន៖

●        Adero គឺជាប្រព័ន្ធផ្សាយពាណិជ្ជកម្មដ៏ឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នកធ្វើទីផ្សារកំណត់តំបន់ផ្សព្វផ្សាយ      ពាណិជ្ជកម្ម តំណត់​រយៈពេល និងកំណត់ពេលវេលានៃចំនួនថ្ងៃផ្សាយពាណិជ្ជកម្ម។

●        FlexFloc គឺជាដំណោះស្រាយប្រព័ន្ធមួយ (Internet of Things) ដែលមានឯកទេសក្នុងការលើកកម្ពស់ វារីវប្បកម្មនៅកម្ពុជាដោយធ្វើប្រតិបត្តិការស្វ័យប្រវតិ្តកម្មក្នុងប្រព័ន្ធជលផលថ្មីមួយដែលមានឈ្មោះថា biofloc ក្នុង​គោល​បំណង តាមដានគុណភាពនិងបរិមាណទឹកនៅក្នុងប្រព័ន្ធ biofloc ដើម្បី​ធានា​ឱ្យ​បាន​នូវ​ផល​ចំណេញ ជាអតិបរិមាសម្រាប់អតិថិជន។

●        iCompost គឺជាម៉ាស៊ីនកែច្នៃកាកសំណល់ដ៏ឆ្លាតវៃ ដែលបំលែងកាកសំណល់ផ្ទះបាយ អាហារប្រចាំថ្ងៃ ទៅ​ជាជី​កំប៉ុស្ត​ដែលសំបូរសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមរុក្ខជាតិក្នុងផ្ទះនិងក្រៅផ្ទះ។

●        KELA គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកទីកន្លែងលេងកីឡាជាមួយមិត្តរួមក្រុម ក្រុម​ជា​គូ​ប្រជែង ជិតទីតាំងរបស់ខ្លួន និងកន្លែងលេងកីឡានានា ដែល​អាច​រក​បាន​ដោយ​ផ្អែក​លើ​ប្រភេទ​កីឡា។

●        Your Space គឺជាវេទិកាមួយដែលផ្តល់ទីតាំងចតរថយន្តរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត​ទៅ​ក្នុង​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ ដែលអ្នកប្រើប្រាស់អាចចុះឈ្មោះកន្លែងទំនេររបស់ពួកគេ ហើយប្រែ​ក្លាយ​កន្លែង​នោះ​ទៅ​ជា​ចំណតរថយន្តមិនមានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ។ 

ឃិន ភក្ដី ដែលជាសមាជិកក្រុម FlexFloc បាននិយាយថា៖ «ខ្ញុំទទួលបានបទពិសោធន៍ផ្សេងៗគ្នា ជាច្រើន ហើយ​បាន​ជួប​មនុស្សផ្សេងៗជាច្រើនទៀតផងដែរក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ទោះយ៉ាងណាក៏ដោយ ការ​ទទួល​បាន​ដំណឹង​អំពី​ការ​ឆ្លងទៅវគ្គបន្ទាប់របស់ក្រុមយើងគឺជារឿងដ៏អស្ចារ្យបំផុតរហូតមកដល់ពេលនេះ។ ខ្ញុំនិងក្រុមខ្ញុំទន្ទឹងរងចាំ ដើម្បី​ប្រែក្លាយ​គោលដៅ​និងបេសកកម្មអាជីវកម្ម របស់យើងឲ្យក្លាយទៅជាការពិត។»

 Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថលក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ក្រុមទាំង ៥ ដែល​ត្រូវ​ឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនេះសុទ្ធតែបានបង្ហាញពីការតាំងចិត្ត ចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តដើម្បី យក​ផ្នត់​គំនិត​របស់​ពួក​គេឲ្យចេញជារូបរាង និងក្លាយឲ្យទៅជាគម្រោងអាជីវកម្មពិតៗដែលអាចវិនិយោគបាន។​​ នេះ​នឹង​ក្លាយ​ជា​ដំណាក់​កាល​ចុង​ក្រោយ​ដ៏គួឲ្យរំភើបមួយ នៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលចុងឆ្នាំខាងមុខនេះ ហើយ​យើង​សូម​ជូន​ពរ​ឱ្យ​ពួក​គេ​ជួប​តែ​សំណាងល្អ។»

កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ក្នុងឆ្នាំនេះ បានចាប់ផ្តើមឡើងវិញនៅខែឧសភា ជាមួយនិងកម្មវិធីវគ្គ «Hatch» ដែលមានអ្នកចូលរួមចំនួន ១២០ នាក់ បានចែករំលែកគំនិតអាជីវកម្មរបស់ពួកគេក្នុងវគ្គ Elevator Pitch នៅមុខរគណៈកម្មការវិនិច្ឆ័យជំនាញ។ 

ក្នុងចំណោមអ្នកចូលរួមទាំង ១២០ នាក់នេះ គណៈកម្មការវិនិច្ឆ័យបានជ្រើសរើសអ្នកចូលរួមចំនួន ២៥ ក្រុម ដែល​មាន​​គំនិត​ល្អបំផុត ដើម្បីឆ្ពោះទៅវគ្គ «Digithon» ដែលជាដំណាក់កាលសិក្សាដ៏ល្អិល្អន់ ដែល​សហគ្រិន​ឌីជីថល​វ័យ​ក្មេង​ស្វែង​​យល់​​យ៉ាង​ស៊ីជម្រៅពីបច្ចេកវិទ្យា Internet of Things (IoT) និងសក្តានុពល ដែល​បច្ចេកវិទ្យា​នេះ​នឹង​ផ្លាស់​ប្ដូរ​ជីវិត​ប្រចាំ​ថ្ងៃ និងភាពជាសហគ្រិន។

ក្នុងចំណោមអ្នកចូលរួមទាំង ១២០ នាក់នេះ គណៈកម្មការវិនិច្ឆ័យបានជ្រើសរើសអ្នកចូលរួមចំនួន ២៥ ក្រុម ដែល​មាន​​គំនិត​ល្អបំផុត ដើម្បីឆ្ពោះទៅវគ្គ «Digithon» ដែលជាដំណាក់កាលសិក្សាដ៏ល្អិល្អន់ ដែល​សហគ្រិន​ឌីជីថល​វ័យ​ក្មេង​ស្វែង​​យល់​​យ៉ាង​ស៊ីជម្រៅពីបច្ចេកវិទ្យា Internet of Things (IoT) និងសក្តានុពល ដែល​បច្ចេកវិទ្យា​នេះ​នឹង​ផ្លាស់​ប្ដូរ​ជីវិត​ប្រចាំ​ថ្ងៃ និងភាពជាសហគ្រិន។

ក្រោយបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល «Digithon» រួចមក ក្រុមចំនួន ១៥ បានឆ្លងទៅវគ្គ «Technopreneurship Challenge» ដែលមានរយៈពេលចំនួន ៦ថ្ងៃ អំឡុងពេល៣ចុងសប្ដាហ៍ ​ដែល​ពួក​គេ​បាន​បង្កើត​គំនិត​របស់​ពួក​គេ​និង​បង្កើត​គំនិត​អាជីវកម្មដ៏ល្អឥតខ្ចោះដល់ក្រុមចៅក្រម ដែលបានជ្រើសរើសក្រុមឈ្នះទាំង ៥ ក្រុម កាលពីចុងសប្តាហ៍មុន។

គណៈកម្មការវិនិច្ឆ័យរួមមាន លោក Anthony Perkins នាយកផ្នែកសេវាកម្មឌីជីថលនៃក្រុមហ៊ុន Smart Axiata អ្នកនាង Nipoan Chheng-Chavigny នាយក​គ្រប់គ្រងនៃ Impact Hub Phnom Penh អ្នកនាង Natalja Rodoinova នាយក​គ្រប់គ្រងនៃ IT Academy STEP Cambodia លោក David Shelters សហគ្រិន Entrepreneur-in-Residence នៃ Mekong Strategic Partners និងលោក Buntha Ly ប្រធានផ្នែកបច្ចេកវិទ្យានៃ Morakot Technology។

អ្នកនាង Nipoan Chheng-Chavigny នាយក​គ្រប់គ្រង Impact Hub Phnom Penh បានឲ្យដឹងថា៖​ «នេះ​គឺ​ជា​ឆ្នាំ​ដ៏ជោគ​​ជ័យមួយផ្សេងទៀត ដោយកម្មវិធី SmartStart អាចបន្តរីកចម្រើន និងបង្ហាញឲ្យឃើញថាកម្ពុជា សម្បូរដោយយុវជន និង​គំនិតប្រកបដោយភាពឆ្នៃប្រឌិត។ កម្មវិធី វគ្គបណ្ដុះបណ្ដាលរយៈពេល ៦ ខែ មិន​មែន​ជា​កម្មវិធី​ប្រកួត​ប្រជែង​នោះ​ទេ​ប៉ុន្តែ​ជា​ឱកាសសម្រាប់ក្រុមទាំង ៥  ដើម្បីពង្រីកនិងអភិវឌ្ឍន៍សមត្ថភាព ដែលអាចនឹងជោគជ័យរបស់ពួកគេ។»

ក្រុមដែលឈ្នះទាំង ៥ នឹងទទួលបានកម្មសិក្សារយៈពេល៣ ខែ ​រួមទាំង​ប្រាក់ខែ នៅក្រុមហ៊ុន បច្ចេកវិទ្យា​ឈាន​មុខ​គេ​នៅកម្ពុជា ព្រមទាំងការណែនាំ និងការបណ្តុះបណ្តាលពីអ្នកជំនាញឌីជីថលនៅ Smart Axiata និង Impact Hub Phnom Penh។

ក្រុមជ័យលាភីដែលនឹងត្រូវបានជ្រើសរើសនៅឯការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅខែធ្នូ ដោយនឹងទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់ ចំនួន ១០,០០០ដុល្លារ ហើយនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់នៅឆ្នាំក្រោយ។

 ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះបណ្ដាលនិស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជាឱ្យផ្តើម​​ដំណើរ​ការ​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី​ ដោយ​ផ្តល់​នូវ​បទពិសោធន៍​សិក្សា​ល្អៗ​បំផុត​តាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីក វិសាលភាព​ដើម្បី​ផ្តល់​ការ​អប់រំ​ផ្នែក​សហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និងបានផ្ដល់អត្ថប្រយោជន៍ដល់​និស្សិតប្រហែលមួយពាន់នាក់៕​

សម្រាប់​​ព័ត៌មាន​​បន្ថែមទាក់ទង​នឹង​គំនិត​ផ្តួច​ផ្តើម​ទំនួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន ​និង​កម្មវិធីបច្ចេកវិទ្យាផ្សេងៗ របស់​ក្រុមហ៊ុន ​Smart​ សូម​តាមដាន​​ទំព័រ​ហ្វេសប៊ុក “Smart​ for Cambodia”  តាមរយៈ​គេហទំព័រ ​www.facebook.com/smartforcambodia ឬ​ក៏​ចូល​មក​កាន់​គេហទំព័រ​ www.smart.com.kh​​​​​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ងាយស្រួល​និងរហ័សទាន់ចិត្ត ! បង់​ថ្លៃ​សិក្សា​​បវេសនកាល​ថ្មី ជាមួយ អេស៊ីលីដាម៉ូបាល !

ព័ត៌មាន
បវេសនកាលថ្មីជិត​ចូល​មកដល់​ហើយ តើ​លោក​អ្នក​កំពុង​គិត​ថា ត្រូវធ្វើ​ដំណើរទៅសាលារៀនដើម្បី​បង់ថ្លៃសាលាឲ្យកូនៗមែនទេ ? សម័យកូវីដ ការបង់ថ្លៃ…

ក្រុមអ្នកចិញ្ចឹមជ្រូកស្នើឲ្យបិទការនាំចូលជ្រូក ពិសេសបង្ក្រាបការនាំចូលខុសច្បាប់!

ព័ត៌មាន
បើទោះបីជា រាជរដ្ឋាភិបាលបានកាត់បន្ថយ និង ចាត់វិធានការរឹតបន្ដឹងលើការនាំចូលសត្វជ្រូករស់ពីក្រៅប្រទេសមកនៅតិចជាងមុនក្ដី ប៉ុន្ដែបញ្ហានាំចូលជ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ