អ្នកឆ្លងកូវីដ១៩ថ្មី

អ្នកឆ្លងវីរុសកូវីដ១៩ទី១៣០ ជាបុរសខ្មែរ សញ្ជាតិអាមេរិក!


នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា រកឃើញករណីឆ្លងថ្មីមួយទៀត កាលពីថ្ងៃទី២២ មិថុនា គឺជាបុរសខ្មែរ សញ្ជាតិអាមេរិកម្នាក់ ដែលទើបតែធ្វើដំណើរមកពីសហរដ្ឋ អាមេរិក កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២០កន្លងទៅនេះ ។
អ្នកឆ្លងវីរុសកូវីដ១៩ទី១៣០ ជាបុរសខ្មែរ សញ្ជាតិអាមេរិក (រូបភាព CDC)
ដោយ

នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​បាន​បញ្ជាក់​ទៀត​ថា ជើងហោះហើរនេះ ​មាន​អ្នកដំណើរ​រួម​ជាមួយ​១១២​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៤១​នាក់ និង​បុរស​៧១​នាក់​។ នៅ​ក្នុង​ចំណោម​នេះ​មាន​ជនជាតិ​ខ្មែរ​៨៩​នាក់ ស្រី​៣៥​នាក់ ក្រៅពី​នេះ​ជា​ជនបរទេស​ទាំងអស់​។

គូសបញ្ជាក់​ថា អ្នកដំណើរ​ទាំងនេះ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជម្ពូ​វ័​ន្ត​១ សម្រាប់​អ្នក​ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​សណ្ឋាគារ និង​មួយ​ចំនួន​ទៀត​ដាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​អ្នកមាន​លទ្ធភាព​បង់ថ្លៃ​សណ្ឋាគារ​។

សូម​ជម្រាប​ថា រហូត​មក​ទល់​នឹង​ពេល​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ចំនួន​១៣០​នាក់​ហើយ អ្នកជា​សះស្បើយ​មាន​១២៧​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៣​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន៖ អ្នក​ដែល​ចង់​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ត្រូវ​រង់ចាំ​ជាតិ​ក្រោយ

ព័ត៌មាន
នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០​នេះ ថា បុគ្គល​ផ្សេង​ដែល​ចង់ក្លាយ​ជ…

ក្រុមហ៊ុន ១០ ពីជប៉ុន សម្លឹងឃើញឱកាសវិនិយោគកសិកម្មនៅកម្ពុជា ដាំដុះបន្លែ កែច្នៃ និងវេចខ្ចប់នាំចេញ

ព័ត៌មាន
តំណាងក្រុមហ៊ុនមកពីជប៉ុន ចំនួន ១០ ក្រុមហ៊ុន បានបង្ហាញពីការចាប់អារម្មណ៍ ចំពោះការវិនិយោគ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ទាក់ទងនឹងការដាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ