ករណីឆ្លងនិងករណីជាសះស្បើយ

ជាសះស្បើយថែម០២នាក់ទៀត ខណៈមានករណីឆ្លងថ្មី០២ករណី ទាំងអ្នកឆ្លងថ្មីនិងអ្នកជាសះស្បើយថ្មីសុទ្ធតែជាជនបរទេស


នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានរកឃើញករណីឆ្លងថ្មី០២ករណីបន្ថែមទៀត កាលពីថ្ងៃទី១១ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១២២នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមាន០២នាក់បន្ថែមទៀតដែរ នាំឲ្យអ្នកជា​សះ​ស្បើយសរុបកើនដល់៧៧នាក់ ដែលស្មើនឹងប្រមាណជាង៦៣% នៃចំនួនអ្នកឆ្លងទាំងអស់ ។
ជាសះស្បើយថែម០២នាក់ទៀត ខណៈមានករណីឆ្លងថ្មី០២ករណី ,ទាំងអ្នកឆ្លងថ្មីនិងអ្នកជាសះស្បើយថ្មីសុទ្ធតែជាជនបរទេស(រូបភាព CDC)
ដោយ

ចំពោះ​ករណី​ជា​សះស្បើយ​ទាំង​០២​នាក់​នេះ គឺជា​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ទាំង​០២​នាក់ ដែល​ស្នាក់​នៅ​ខេត្តកំពង់ចាម ។ ហើយ​សម្រាប់​ករណី​ឆ្លង​ថ្មី​០២​ករណី​នោះ​វិញ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ដោយ​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម និង​ប្តី​ជា​ជនជាតិ​កា​ណា​ដា ដើម​កំណើត​ចិន ដែល​ប្តី​ជា​អ្នកធ្វើការ​នៅ​កាស៊ីណូ​ក្នុង​រាជធានី​ភ្នំពេញ និង​ប្រពន្ធ​មក​ទេសចរណ៍  និង​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។ ហើយ​បច្ចុប្បន្ន​នេះ អ្នក​ទាំង​ពីរ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់​អង្រែ​ក្រោម រាជធានី​នៅ​ភ្នំពេញ​។

សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ មាន​ករណី​ឆ្លង Covid-19​សរុប ១២២​នាក់​ហើយ  ដែល​ក្នុង​នោះ​មាន​ស្រី​៣៨​នាក់ និង​ប្រុស​៨៤​នាក់ មាន​អ្នកជាសះ​​ស្បើយ​សរុប​ចំនួន ៧៧​នាក់ ស្មើ​ប្រមាណ​ជា​៦៣,១១% ធៀប​ទៅ​នឹង​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប  និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​៤៥​នាក់​៕     

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន

ព័ត៌មាន
រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០​នេះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់​គ្រង​​ប្រទេស​ជាតិ​ក្នុង​…

អាកាសចរណ៍ជាតិ​វៀតណាម លក់ភាគហ៊ុន​របស់ខ្លួន​នៅក្នុង​ក្រុមហ៊ុន​ កម្ពុជា អង្គរ អ៊ែរ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines កំពុង​ដំណើរការ​លក់​ភាគហ៊ុន​របស់​ខ្លួន នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ