តម្លៃប្រេងឥន្ធនៈ

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ហាក់នៅថេរ ស្របពេលតម្លៃលើទីផ្សារសកល ហក់ឡើងវិញជាបន្តបន្ទាប់


ខណៈដែលតម្លៃ ប្រេងនៅក្នុងទីផ្សារសកលកំពុងហក់ឡើងថ្លៃវិញ ជាបន្តបន្ទាប់នោះ គេសង្កេតឃើញថា តម្លៃប្រេងឥន្ធនៈ ដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា ហាក់នៅថេរ ពោលគិតចាប់តាំងពី ខែកក្កដា មកដល់ដើមខែកញ្ញា ដោយមានតម្លៃប្រមាណ ៣ពាន់រៀល ក្នុងមួយលីត្រ សម្រាប់ប្រភេទប្រេងសាំងធម្មតា ហើយសម្រាប់ ២សប្តាហ៍ នាដើមខែកញ្ញានេះ តម្លៃសាំងធម្មតាបានឡើង ៥០រៀលបន្ថែមទៀត។
ថ្លៃប្រេងសាំងនៅកម្ពុជា កើនឡើងវិញបន្តិច សម្រាប់ពាក់កណ្តាលខែមិថុនា (ហ្វេសប៊ុក៖ Total)
ដោយ

ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ១ ដល់ទី ១៥ ខែកញ្ញានេះ សម្រាប់​តម្លៃប្រេង​សាំង​ធម្មតា លក់រាយ គឺ ៣.០៥០រៀល​ក្នុងមួយលីត្រ កើនឡើង ៥០រៀល ធៀប​នឹងសប្តាហ៍​កន្លងទៅ។

បើយើងក្រឡេកទៅមើល តម្លៃប្រេងឆៅ នៅលើទីផ្សារ​សកលលោក យើងឃើញថា កាលពី​ដើមខែកក្កដា កន្លងទៅ តម្លៃប្រេងឆៅ​របស់​ទីផ្សារ​ប្រេងឆៅ​អាមេរិក West Texas Intermediate ស្ថិតនៅក្នុង​រង្វង់ ៣៩ដុល្លារ​ក្នុង​មួយបារ៉ែល ខណៈ ទីផ្សារ​ប្រេងឆៅ Brent របស់​អង់គ្លេស មានតម្លៃ​ប្រមាណ ៤២ដុល្លារ ក្នុង​មួយបារ៉ែល។

យ៉ាងណាក៏ដោយ ចូលមកដល់ ថ្ងៃទី ២ ខែកញ្ញានេះ ឆ្នាំ២០២០ ទីផ្សារ​ប្រេង​ឆៅ​អាមេរិក West Texas Intermediate បានកើន​ឡើងមក​ដល់​ជាង ៤២ដុល្លារក្នុង​មួយបារ៉ែល ខណៈ ទីផ្សារ​ប្រេងឆៅ Brent របស់​អង់គ្លេស កើនឡើង​មកដល់ ៤៥ដុល្លារ ក្នុងមួយ​បារ៉ែល ដែលមាន​ការកើនឡើង​ច្រើនគួរ​ឲ្យកត់សម្គាល់។ នេះសបញ្ជាក់​ឲ្យឃើញថា តម្លៃទីផ្សារ​ប្រេងឆៅ​អន្តរជាតិ បានបន្ត​កើនឡើង​អំឡុង​ពេលនេះ ខណៈតម្លៃប្រេង​សាំង​នៅកម្ពុជា ហាក់ស្ថិត​ក្នុង​កម្រិត​មួយថេរ​នៅឡើយ។

គួរបញ្ជាក់ដែរថា តម្លៃប្រេងឆៅ នៅលើទីផ្សារ​អន្តរជាតិ ពុំមាន​សភាព​នឹងនរ​ប៉ុន្មាន​នោះទេ ដោយសារតែ កត្តាជះឥទ្ធិពល​ជាច្រើន ទៅលើបម្រែ​បម្រួល​ថ្លៃ ក្នុងនោះ ក្តីព្រួយ​បារម្ភពី រលកទី​២ នៃមេរោគ​កូវីដ-១៩ ជាបញ្ហា​ចម្បង​ជាងគេ ហើយគិត​មកដល់ថ្ងៃទី ២ ខែកញ្ញានេះ ករណី​ឆ្លងមេរោគ​កូវីដ-១៩ ទូទាំង​សកលលោក បានកើនឡើង​ដល់ជិត ២៦លាននាក់ ក្នុងនោះ ករណី​ជាសះស្បើយ​មានជាង ១៨លាននាក់ និងមាន​ករណី​ស្លាប់ជាង ៨សែនករណី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ពីប្រភេទអចលនវត្ថុ ដែលមិនជាប់ពន្ធចំណេញមូលធន២០%

ព័ត៌មាន
ពន្ធលើចំណេញមូលធន ដែលត្រូវរាជរដ្ឋាភិបាលប្រកាសចាប់ផ្ដើមអនុវត្តលើការលក់អចលនទ្រព្យ ចាប់ពីដើមឆ្នាំក្រោយតទៅនោះ បាននិងកំពុងឲ្យអ្នកជំនាញ និងអ្នកជ…

គម្រោងមេថាមពលថ្នាក់ជាតិដំបូងបង្អស់នៅវៀតណាម ត្រូវបានចាប់ផ្ដើមសិក្សា

ព័ត៌មាន
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចាប់ផ្ដើមសេចក្ដីព្រាងគម្រោងមេថាមពលថ្នាក់ជាតិដំបូងបង្អស់របស់ខ្លួន ស្របពេលដែលប្រទេសនេះ បានប្រែក្លាយខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ