ជំនួយសប្បុរសធម៌

គណៈកម្មាការជាតិប្រយុទ្ធនឹងកូវីដ១៩ ទទួលបានជំនួយជិត៩លានដុល្លារអាមេរិកពីព្រះមហាក្សត្រនិងសប្បុរសជន


ក្រោយមានការអំពាវនាវជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីប្រមូលជំនួយសប្បុរសធម៌ ដើម្បីបំពេញតម្រូវការ ដែលកំពុងខ្វះខាតក្នុងដំណើរការប្រយុទ្ធនឹងជំងឺកូវីដ១៩ហើយ ព្រះមហាក្សត្រ និងសម្តេចយាយ ព្រមទាំងសប្បុរសគ្រប់លំដាប់ថ្នាក់ បានចាប់ផ្តើមបរិច្ចាគជាបន្តបន្ទាប់ ដោយរហូតមកទល់នឹងពេលនេះ គណៈកម្មាការជាតិប្រយុទ្ធនឹងកូវីដ១៩ ទទួលបានជំនួយជិត៩លានដុល្លារអាមេរិកហើយ។
គណៈកម្មាការជាតិប្រយុទ្ធនឹងកូវីដ១៩ ទទួលបានជំនួយជិត៩លានដុល្លារអាមេរិកពីព្រះមហាក្សត្រនិងសប្បុរសជន(រូបភាពពី Facebook)
ដោយ

នេះ​បើ​តាម​ការ​លើក​ឡើង​ពី​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​ជាតិ​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជាង​៤០០​នាក់ ដែល​ត្រៀមខ្លួន​ទៅ​ប្រយុទ្ធ​នឹង​វីរុស​កូ​វី​ដ​១៩​នៅ​ថ្ងៃនេះ​។ សម្តេច​បាន​បន្ត​ថា​«​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន​ទាំងអស់ នៅ​ពេល​ដែល​បញ្ចប់​ការ​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩​ហើយ នៅ​សល់​ថវិកា នោះ​ថវិកា​នោះ នឹង​ត្រូវ​បង្វែ​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​វិញ​»​។

យ៉ាងណាមិញ​ការ​ប្រមូល​ជំនួយ​សប្បុរសធម៌ មិន​បាន​បិទ​នោះ គឺ​នៅ​តែ​បន្ត​ទទួល​ជា​បន្ត​ទៀត​សម្រាប់​សប្បុរសជន​ទាំងអស់​ដែល​មាន​បំណង​ចង់​បរិច្ចាគ​ក្នុង​យុទ្ធនាការ​នេះ ។

ដោយ​សប្បុរសជន​អាច​បរិច្ចាគ​ថវិការ​របស់​នៅ​ទីតាំង​ចំនួន​២​គឺ​កន្លែង​ទី​១ គឺ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​សម្តេច​ហ៊ុន​សែន ជា​ប្រធាន មា​នទី​តាំងនៅ​ក្រសួងសុខាភិបាល និង​មានឈ្មោះ​មន្ត្រី និង​លេខ​ទូរស័ព្ទ អ្នក​ចាំ​ទទួល​៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨​។​ដោយឡែក​កន្លែង​ទី​២៖ គឺ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ដែល​មាន​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និង​មន្ត្រី​មួយ​ចំនួន​ទៀត ជា​អ្នក​រង់ចាំ​ទទួល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញអង្ករទៅអឺរ៉ុបកើនឡើង ទោះបីអឺរ៉ុបមានការបិទព្រំដែនក៏ដោយ

ព័ត៌មាន
ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអឹរ៉ុបនៅតែបង្ហាញពីសញ្ញាកើនឡើងខ្ពស់ បើទោះបីជា ពេលថ្មីៗនេះ សហភាពអឺរ៉ុបទើបតែបានប្រកាសពីការបិទព្រំ…

សម្តេចហ៊ុន សែន៖ ករណីឆ្លងឡើងដល់ ៩៣ករណីហើយ ខណៈករណីជាសះស្បើយកើនដល់៦នាក់

ព័ត៌មាន
នៅព្រឹកថ្ងៃទី២៥ មីនា ២០២០នេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ថ្មី ចំនួន ២នាក់ទៀត លើជនជាតិបារាំង ២នាក់នៅខេត្តព្រះសីហនុ ដែលនាំឲ្យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ