យល់ដឹងពី​កុមារ

តួលេខ​សកល​អំពី​ស្ថានភាព​កុមារ​ដែល​អ្នក​គួរ​យល់​ដឹង !


ថ្ងៃ​ទី១ មិថុនា ជា​ទិវា​កុមារអន្តរជាតិ ដែល​ប្រទេស​នានា​ជុំវិញ​ពិភព​លោក​ប្រារព្ធ​ទិវា​នេះ ដើម្បី​ជា​ការលើក​កម្ពស់​ការយល់ដឹង​​អំពី​កុមារ។ ថ្មីៗ​នេះ អង្គការ Save the Children បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ ដែល​បង្ហាញ​តួលេខ​សំខាន់ៗ​មួយចំនួន​អំពី​កុមារ​នៅ​លើ​ពិភពលោក។
កុមារដើរ​សុំ​លុយ​តាម​ដង​ផ្លូវ​មួយ​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

នៅ​លើ​ពិភព​លោកទាំងមូល មាន​កុមារ ១៥៦លាន​នាក់ អាយុក្រោម​៥ឆ្នាំ ដែល​ប្រឈម​នឹង​ភាពក្រេសក្រិន​ដោយសារ​ខ្វះអាហារូបត្ថម្ភ។ កុមារ ១៦៨​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ។ 

ខាងក្រោមនេះ ជា​តួលេខ​សកល​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​របស់​កុមារ នៅ​លើ​ពិភពលោក៖ 

១) ជារៀងរាល់ថ្ងៃ មានកុមារចំនួនជាង ១៦,០០០ នាក់ស្លាប់ មុនពេលគេមានអាយុប្រាំឆ្នាំ។

២) ប្រហែលជា មួយភាគបួននៃកុមារអាយុក្រោមប្រាំឆ្នាំ (១៥៦ លាននាក់) ប្រឈមនឹងភាពក្រេសក្រិន ដោយសារ កង្វះអាហារូបត្ថម្ភ។

៣) កុមារម្នាក់ក្នុងចំណោមកុមារប្រាំមួយនាក់ដែលគ្រប់អាយុចូលរៀន នៅទូទាំងពិភពលោក មិនបានចូលរៀន។

៤) ជំលោះបានបង្ខំឲ្យស្ទើរតែកុមារម្នាក់ក្នុងចំណោម ៨០ នាក់ ចាកចេញពីផ្ទះ។

៥) កុមារចំនួន ១៦៨ លាននាក់ នៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងពលកម្មកុមារ ក្នុងនោះកុមារចំនួន៨៥ លាននាក់ ពាក់ព័ន្ធនឹង ការងារប្រកបដោយគ្រោះថ្នាក់ ដែលចំនួននេះច្រើនជាងចំនួនកុមារទាំងអស់ រស់នៅក្នុងទ្វីបអ៊ឺរ៉ុប (១៣៨ លាននាក់)។

៦) ជារៀងរាល់ប្រាំពីរវិនាទី កុមារីអាយុក្រោម ១៥ ឆ្នាំម្នាក់ ត្រូវបានគេបង្ខំឲ្យរៀបការ។

៧) ជារៀងរាល់ពីរវិនាទី កុមាររីម្នាក់ប្រសូត្របុត្រ៕




អត្ថបទបន្ទាប់


ការបោះឆ្នោត​ឃុំ​សង្កាត់​លើក​នេះ​ពិសេស​ជាង​លើក​មុនៗ។ ហេតុ​អ្វី?

ព័ត៌មាន
ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​២០១៧ ប្រជាជន​កម្ពុជា​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន នៅ​ទូទាំង​ប្រទេស។ ការ​បោះឆ្នោត​នេះ…

ចំនួន​ក្មេង​ស្រី​ជំទង់​​មាន​ផ្ទៃ​ពោះ​នៅ​កម្ពុជា កើន​ឡើង​គួរ​ឲ្យ​បារម្ភ

ព័ត៌មាន
អង្គការ សង្គ្រោះកុមារ (Save the Children) សម្ដែង​ការ​បារម្ភ​​ចំពោះ​កំណើន​ដ៏​គំហុក​នៃ​ចំនួន​ក្មេងស្រី​ជំទង់​ដែល​ឆាប់​រៀបការ​និង​ក្លាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ