សមាជិកសភាហុងកុងវិជ្ជមានកូវីត១៩!

សមាជិកសភាហុងកុងមួយរូបធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្រោយពីបានថតរូបជាមួយលោកស៊ី ជីនពីង


យោងទៅប្រភពចច្បាស់ការមួយចេញថ្ងៃអាទិត្យ ទី៣ ខែកក្កដានេះ សមាជិកសភាហុងកុងម្នាក់ដែលបានជួប និងថតរូបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីន ក្នុងអំឡុងពេលលោកបំពេញទស្សនៈកិច្ចនៅទីក្រុងហុងកុង បានធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅពីរថ្ងែក្រោយកិច្ចប្រជុំនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
សមាជិកសភាហុងកុងមួយរូបធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្រោយពីបានថតរូបជាមួយលោកស៊ី ជីនពីង

លោក​ស៊ី ជី​ន​ពីង​ដែល​បាន​ធ្វើ​ដំណើរ​ទស្សនា​ជា​លើក​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​ដំណើរ​ចុង​ក្រោយ​របស់​លោក​នៅ​ឆ្នាំ ២០១៧ កន្លង​ទៅ​នៅ​ទីក្រុង​ហុងកុង ដែល​ដំណើរ​ទស្សនៈកិច្ច​ថ្មី​នេះ គឺ​ធ្វើ​ឡើង​ក្រោម​វិធានការ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​២៥​ឆ្នាំ នៃ​ការ​ប្រគល់​ដែនដី​ហុងកុង ក្រោយ​ពី​ត្រួតត្រា​របស់​ចក្រភព​អង់គ្លេស​ឲ្យ​ទៅ​ប្រទេស​ចិន​វិញ ក្រោម​គោលការណ៍​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​។

បើ​តាម​ប្រភព​បាន​រាយការណ៍​ថា សមាជិក​សភា​ហុងកុង ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩​នោះ គឺ លោក​ស្ទី​វេន ហូ (Steven Ho) អាយុ ៤២ ឆ្នាំ​ជា​សមាជិក​នៃ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ដើម្បី​ភាព​ប្រសើរ​ឡើង និង​វឌ្ឍនភាព​នៃ​ទីក្រុង​ហុងកុង (DAB) ដែល​ជា​គណបក្ស​គាំទ្រ​ទីក្រុង​ប៉េ​កាំ​ង​យ៉ាង​ពេញទំហឹង​ផង​ដែរ​។

ហើយ​លោក ស្ទី​វេន ហូ ជា​មន្ត្រី​សមាជិក​សភា​ហុងកុង​មួយ​រូប​ក្នុង​ចំណោម ១០០ នាក់​ផ្សេង​ទៀត ដែល​មាន​ភាព​ស្និទ្ធស្នាល ក៏​ដូច​ជា​បាន​ថតរូប​ផ្ទាល់​ជាមួយ​លោក​ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន​នៅ​ក្នុង​ជំនួប​នោះ​។

សមាជិក​សភា​ហុងកុង​រូប​នេះ បាន​និយាយ​នៅ​ក្នុង​គេហទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន​ថា​៖ «​សមាជិក​សភា​ហុងកុង​ទាំងអស់​បាន​ធ្វើតេស្ត​អវិជ្ជមាន​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន​ស៊ី ជី​ន​ពីង គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន »​។

មួយវិញទៀត លោក តាម យ៉ូ​ឆុង (Tam Yiu-chung) តំណាង​កំពូល​នៃ​ស្ថាប័ន​សភា​ប្រចាំ​ទីក្រុង​ហុងកុង ក៏​បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៃ​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​នោះ​ដែរ តែ​លោក​មិន​ត្រូវ​បាន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជាមួយ​លោក​ស៊ី ជី​ន​ជី​ង​ទេ​។

មែនទែន​ទៅ ប្រទេស​ចិន​នៅ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ «​សូន្យ​កូ​វី​ដ​» ដែល​មាន​គោលបំណង​លុប​បំបាត់​ការ​ផ្ទុះ​ឡើង​កូ​វី​ដ​១៩ ដែល​ត្រូវ​រាំង​ខ្ទប់​ដ៏​តឹងរ៉ឹង ព្រមទាំង​ធ្វើតេស្ត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​។ លើស​ពី​នេះ មន្ត្រី​ហុងកុង​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ពិធី​កម្រ​ប់​ខួប​២៥ ឆ្នាំ​នោះ ក៏​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​ធ្វើតេស្ត​កូ​វី​ដ​១៩​យ៉ាង​ម៉ត់ចត់​ផង​ដែរ ព្រមទាំង​រក្សា​គំលាត​ពី​គ្នា​ថែម​ទៀត​ផង​។

ដោយឡែក ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ផ្នែក​ខ្លះ​នៃ​ទីក្រុង​ហុងកុង​ត្រូវ​បាន​បិទ បួ​ក​រួម​ទាំង​អ្នកនយោបាយ និង​សកម្មជន​ប្រឆាំង​ដែល​លេចធ្លោ​ផ្សេង​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​ប៉ូ​លី​ស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ហើយ​អ្នកកាសែត​ជា​ច្រើន​ត្រូវ​បាន​រារាំង​មិន​ឱ្យ​រាយការណ៍​ព្រឹត្តិការណ៍​សំខាន់​ៗ​នោះ​ទេ​។

សូម​បញ្ជាក់​ថា មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ីជី​ន​ពីង មាន​មនុស្ស​ប្រាំបួន​ត្រូវ​បាន​ចាប់ខ្លួន​ដែល​ធ្វើ​ឡើង​ដោយ​ប៉ូ​លី​ស​សន្តិសុខ​របស់​ទីក្រុង​ហុងកុង និង​យ៉ាង​ហោច​ណាស់​ពីរ​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​ក្នុង​ថ្ងែ​កម្មវិធី​តែ​ម្តង​៕




អត្ថបទបន្ទាប់


ប្រមុខការទូតចិនទស្សនកិច្ចតំបន់អាស៊ីគ្នេយ៍ ដើម្បីខំពង្រឹងជំហរបស់ទីក្រុងប៉េកាំងក្នុងតំបន់ ប្រជែងនឹងទីក្រុងវ៉ាស៊ិនតោន

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក Wang Yi បានចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ ចាប់ពីថ្ងៃទី ៣ រហូតដល់…

ប៊ុលហ្គារីបណ្ដេញក្រុមមន្ត្រី និងអ្នកការទូតរុស្ស៊ីចេញពីប្រទេស ចំពេលដែលភាពតានតឹងផ្លូវការទូតកើនកម្តៅខ្លាំង

ព័ត៌មាន
អ្នកការទូតរុស្ស៊ីបាននិយាយថា យន្តហោះរុស្ស៊ីពីរគ្រឿងបានចាកចេញពីប្រទេសប៊ុលហ្គារីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ជាមួយនឹងបុគ្គលិកការទូតរុស្ស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ